ល្បីបើកការដ្ឋានចុងឆ្នាំ! តស់មកដឹងផលចំណេញ និងផលបះពាល់ ពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់
Bunthoeun KoemMAY 8 2024484 views

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍឲ្យចេញជារូបរាងនាពេលខាងមុខ ខណៈគម្រោងត្រូវបានរំពឹងថា នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះដែរ បន្ទាប់ពីបានធ្វើការសិក្សាអស់រយៈពេល ២៦ រូចមក។ ដូច្នេះតើពេលគម្រោងផ្លូវទឹកដ៏ធំនេះ លេចជារូបរាងនឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះ ហើយការសាងសង់នឹងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធណាខ្លះ?

441931412 122184705998029244 5142660812836322534 N

យោងតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជា ស្តីអំពី "វឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ" កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានឲ្យឲ្យដឹងថា នៅពេលគម្រោងនេះលេចចេញជារូបរាងវានឹងផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា៖

  • កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន
  • ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម
  • ការអភិវឌ្ឍផែរណបថ្មីៗជាច្រើនទៀត
  • ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ
  • ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី១ របស់កម្ពុជា
  • ការបង្កើតការបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត
  • ការជំរុញការអភិវឌ្ឍក្រុង នគរូបីយកម្ម
  • ការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ដោយឡែកសម្រាប់ផលប៉ះពាល់វិញគឺមានខាងក្រោម៖

  • ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ១៥៨៧ ខ្នង
  • ស្ពានចំនួន ៣ កន្លែង
  • រោងចក្រចំនួន ១ កន្លែង
  • ដីលំនៅឋានចំនួន ១៤៩,៥ ហិកតា
  • ផ្លូវជាតិចំនួន ១៨​ ខ្សែប្រវែង (ប្រវែង ៤,១ គីឡូម៉ែត្រ)
  • ផ្លូវលំ ៧០ ខ្សែ (ប្រវែង ៤៥,៤ គីឡូម៉ែត្រ)
  • ទំបន់ទឹកចំនួន ២ ខ្សែ (ប្រវែង ៣៨៧,៦ ម៉ែត្រ)
  • ប្រឡាយទឹក ១៣​ ខ្សែ (ប្រវែង ៦១,៨ គីឡូម៉ែត្រ)
  • បឹងចំនួន ១៥ (ទំហំ ១៣,៦ ហិកតា)
  • ដីស្រែ និងចំការ (ចំនួន ២,៩ ពាន់ហិកតា)

ប៉ុន្ដែយ៉ាងណាក៏ដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានលើកឡើងថា ផលប៉ះពាលនៃគម្រោងនេះគឺតិចជាង បើប្រៀបធៀបជាមួយនឹងផលប៉ះពាល់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

1f45405d Ebe3 4fd5 99b4 F2783f865cb3

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណននេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ។

ជាមួយគ្នានេះដែរបើតាមការបញ្ជាក់ពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងព្រែកជីកហ្វូណននេះ អាចនឹងបើកការដ្ឋានសាងសង់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ៕

B2420aa7 Fb31 4f52 Ac24 7fe69534d6b3

453a745e 7eb5 4054 A8d4 Efbaf45a4989

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia