សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានបញ្ហា ត្រចៀក កុំភ្លេចត្រៀមខ្លួនមកទទួលការព្យាបាលពីពេទ្យជំនាញ ប្រចាំពេទ្យមិត្តភាពខ្មែរសូវៀត ដែលនឹងធ្វើការព្យាបាលជំងឺត្រចៀកដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃពេញ។
យោងតាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា នៅថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ១៧ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងបើកការព្យាបាលបញ្ហាជំងឺត្រចៀកធ្ងន់ធ្ងរ ដូចជាការស្តាប់មិនឮ ធ្ងន់ត្រចៀក និងស្តាប់មិនច្បាស់ ដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលអញ្ជើញមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផ្ទាល់។
ហេតុដូច្នេះហើយ សម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាត្រចៀកមានបំណងចង់ពិនិត្យ អាចអញ្ជើងមកបានចាប់ពីថ្ងៃទី១៥ រហូតដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤៕