ប្រយ័.ត្នខុ.ស! ឯកឧត្ដម ស៊ុន ចាន់ថុល ប្រកាសអំពាវនាវពលរដ្ឋកុំរត់ទៅទិញដីនៅក្នុងគម្រោងព្រែកជីកហ្វូណនតេជោ
Bunthoeun KoemMAY 9 20248.3 K views

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំរត់ទៅទិញដីនៅក្នុងគម្រោងព្រែកជីកហ្វូណនតេជោ បើមិនចង់ឲ្យខុស ឬមានផលវិបាកទៅថ្ងៃក្រោយ ព្រោះរដ្ឋអាចធ្វើការបង្កកដីនៅជាប់គម្រោងនេះដើម្បីធ្វើតំបន់សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម និងគម្រោងផ្សេងៗទៀត។

441517157 122183949710029244 4720930512643907284 N

ថ្លែងនៅក្នុងពិធីធ្វើបទបង្ហាញ អញ្ជើញធ្វើបាឋកថា ស្តីពី “គម្រោងព្រែកជីកហ្វូណនតេជោ” ជូនដល់សិស្ស និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ និងសាធារណជន សរុបប្រមាណជាង ២០០០នាក់ នៅសាលសហសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដបានមានប្រសាសន៍ថា «...ក៏សូមអំពាវនាវដែរណា សូមកុំរត់ទៅទិញដីនៅតាមព្រែកជីកហ្នឹង (ព្រែកជីកហ្វូណនតេជោ)។ ថាហេទិញ១ម៉ែត្រការ៉េ ៥០ សេន ចាំរដ្ឋាភិបាលយក លក់ឲ្យ ១ ម៉ែត្រការ៉េ ១០ ដុល្លារ អត់ទេចូលរួមជាមួយជាតិយើង កុំអាលទិញ តែទិញប្រយ័ត្នខុសព្រោះអីមានចេញអនុក្រឹត្យបង្កកទាំងអស់ មិនដឹងមួយរយម៉ែត្រ ពីររយ បីរយ បួនរយ នៅតាមវាលស្រែ​ ដែលយើងចង់ធ្វើតំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម»

1f45405d Ebe3 4fd5 99b4 F2783f865cb3

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ និងរំពឹងថានឹងបើកការដ្ឋានសាងសង់នៅត្រីមាសទី៤ ឆ្នាំ២០២៤នេះ។

តាមផែនការ គម្រោងនេះត្រូវសាងសង់សន្ទះប្រឡាយនាវាចរណ៍ចំនួន ៣ ដែលស្ថិតនៅលើព្រែកតាកែវ នៃស្រុកកៀនស្វាយ ខេត្ដកណ្ដាល, ក្រុងស្វាយដូនកែវ ខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប។ គម្រោងនេះក៏មានគម្រោងសាងសង់កំពង់ផែយុទ្ធសាស្ដ្រចំនួន ២​ រួមមាន៖ នៅទីរួមខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប ដែលជាតំបន់មជ្ឈមណ្ឌលភស្ដុភារកម្ម និងតំបន់ផ្លាស់ប្ដូរពហុមធ្យោបាយដឹកជញ្ជូន និងកំពង់ផែរណបចំនួន ៤ គឺៈ កំពង់ត្រាច, អង្គរជ័យ, អង្គរបូរី, និងស្រុកស្អាង ដែលមានតួនាទីជាផែជំនួយ និងជាឃ្លាំងផ្ទុកនិងចែកចាយទំនិញ សម្រាប់តំបន់ដែលនៅជុំវិញកំពង់ផែ ព្រមទាំងសាងសង់ផ្លូវមេចំនួន ២ នៅអមសងខាងផ្លូវទឹកនេះផងដែរដែលមានប្រវែងសរុប ២០៨ គីឡូម៉ែត្រ និងមានសាងសង់ស្ពានតាមបណ្ដោផ្លូវទឹកនេះពីស្រុកកៀនស្វាយ រហូតដល់សមុទ្រខេត្ដកែបចំនួន ១១ កន្លែងផងដែរ៕

B2420aa7 Fb31 4f52 Ac24 7fe69534d6b3

453a745e 7eb5 4054 A8d4 Efbaf45a4989

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia