មន្ត្រីជំនាញបញ្ជាក់ច្បាស់ៗ ចង់កែឈ្មោះថ្មីក្នុងអត្តសញ្ញាណ សាមីខ្លួនត្រូវធ្វើរឿងទាំងអស់នេះទើបកែបាន
Sambat SokhlangMAY 9 202414.6 K views

យោងតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ច្បាស់ៗពាក់ព័ន្ធនឹងការកែតម្រូវឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណដោយករណីចាំបាច់ ឬមិនមិនពេញចិត្តឈ្មោះដើមរបស់ខ្លួន គឺសមីខ្លួនអាចធ្វើការកែតម្រូវដាក់ឈ្មោះថ្មីបាន ប៉ុន្តែត្រូវកែសម្រួលឯកសារតាមលក្ខខណ្ឌដូចខាងក្រោម៖

31ccf640 0cd0 43ec 94ab C38fbfd8f7a5

១.ដើម្បីកែបានគឺត្រូវកែទិន្នន័យអត្រានុកូលដ្ឋានរបស់សមីខ្លួន តាមសេចក្តីណែនាំលេខ០០៦ទាំង ៩ចំណុចដែលអាចកែតម្រូវបាន ហើយក្នុងករណីស្នើសុំកែតម្រូវអត្រានុកូលដ្ឋានមិនបាន គឺសមីខ្លួនត្រូវទៅសុំសេចក្តីសម្រេចពីតុលា បន្ទាប់ពីបានសេចក្តីសម្រេចពីតុលាការអនុញ្ញាតឱ្យកែតម្រូវសិន ទើបសមីខ្លួនអាចកែតម្រូវអត្រានុកូលដ្ឋាន ហើយអាចបន្តទៅកែអត្តសញ្ញាណប័ណ្ណបាន។

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង​ បានបញ្ជាក់បន្ថែមផងដែរថា ពាក់ព័ន្ធនឹងកែតម្រូវទិន្នន័យផ្សេងៗក្នុងអត្តសញ្ញាណប័ណ្ណគឺទាមទារនៅការកែអត្រានុកូលដ្ឋានជាមុន ឬក៏មោឃភាពទិន្នន័យអត្រានុកូលដ្ឋានប្រសិនបើមានលើសពីមួយមោឃភាពសិនទើបអាចកែតម្រូវបាន។

E3f94062 Fdae 47a6 B49a Eafc1d2de1fa

គួរបញ្ជាក់ផងដែរថា សម្រាប់ទីតាំងត្រូវទៅថតនិងស្នើ បងប្អូនអាចទៅថតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ  ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីតាំងក្រោយវត្តនិរោធ ឬ សាខា ប.ស.ស ឬទីតាំងចល័តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនទៀត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia