គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិប្រវែងជិត ១៥០ គីឡូម៉ែត្រសម្រេចបានជាងពាក់កណ្ដាលហើយ
Bunthoeun KoemAPRIL 18 2024546 views

គម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយគិតមកដល់ពេលនេះគឺសម្រេចបានលទ្ធផល ៥២.១២% ហើយ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ប្រភពដដែលបន្ដថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង  ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨  នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន ៦០%។

437784911 746885060955824 3160034199174733407 N

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨  ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដោយការដ្ឋានកំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទាប់។ នៅរដូវវស្សាឆ្នាំ២០២៤ នេះ ក្រុមការងារបានធ្វើការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។

ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវខ្លះមកផងដែរ ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩ និងកត្តាភូមិសាស្ត្រ។ តំបន់នោះនារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ ៦ខែ។

គួរជម្រាបថា ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រនេះ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះដូចជា ពង្រីកទំហំផ្លូវ ២គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ កាត់ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84  ជាដើម៕

438224759 746885224289141 1553090617206512653 N

437608974 746885360955794 2527291606288892351 N

437970355 746885170955813 6294836592338567201 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia