គួច ផេង៖ពេលខ្ញុំចេញរកស៊ីនៅវ័យក្មេង វាជាឱកាសល្អ បើបរាជ័យអាចងើបវិញបានលឿន

0
11

ការចេញរកស៊ីនៅវ័យក្មេង អាចជាឱកាសល្អសម្រាប់សហគ្រិនខ្លួនឯង ក្នុងការរៀនសូត្រពីបទពិសោធន៍អាជីវកម្មជាក់ស្តែង និងអាចមានឱកាសជោគជ័យច្រើន ជាជាងការចាប់ផ្តើមចេញរកស៊ីនៅវ័យចំណាស់។ ច្បាស់ណាស់ ឆាប់ចេញរកស៊ី ឆាប់ទទួលបរាជ័យ ហើយក៏អាចឆាប់ជោគជ័យច្រើនដែរ ព្រោះគ្មាននរណាម្នាក់ អាចជោគជ័យខ្លាំងទៅបាន ដោយមិនឆាប់ចេញរកស៊ីដោយខ្លួនឯងនោះទេ។

លោកគួច ផេង ជាប្រធាន Advanced Glory Logistics បានថ្លែងថា ខ្លួនបានចេញរកស៊ីដំបូងតាំងពីខ្លួននៅអាយុ២៤ឆ្នាំម្ល៉េះ ហើយក៏បានបរាជ័យខ្លាំងណាស់ដែរ តែលោកយល់ឃើញថា ការឆាប់ចេញរកស៊ីនៅវ័យក្មេង ទោះមានការប្រឈមខ្លះក្តី តែឱកាសជោគជ័យក៏មានច្រើនដែរ។ តែបើបរាជ័យលើអាជីវកម្មវិញ នោះយើងក៏អាចឆាប់ងើបឡើងវិញ ព្រោះយើងនៅវ័យក្មេង មានឱកាសចាប់ផ្តើមវិញច្រើន។

លោកបានបន្តថា បើចេញរកស៊ីនៅអាយុច្រើន យើងអាចបរាជ័យ ហើយលែងហ៊ានចេញរកស៊ី លែងចង់ងើបដើរបន្តទៅទៀតនោះទេ ហើយឱកាសស្តារអាជីវកម្មឡើងវិញក៏គ្មានដែរ។

ការចេញឆាប់ចេញរកស៊ីនៅវ័យក្មេង គឺជាការផ្តល់ឱកាសដល់ខ្លួនឯង ដើម្បីស្វែងរកផ្លូវជោគជ័យលើអាជីវកម្ម បើយើងអាចរកឃើញឆាប់នោះ យើងក៏អាចសម្រេចក្តីសម្រៃយើងដែរ។

សូមបញ្ជាក់ថា នៅពេលលោករកស៊ីខាត ហើយមូលហេតុសំខាន់ ដែលលោកមិនបោះបង់ក្រុមហ៊ុនចោល ព្រោះលោកជឿថា «យើងនឹងមិនបរាជ័យលើអាជីវកម្មដាច់ខាត បើយើងមិនបោះបង់ការតស៊ូរបស់ខ្លួនឯង»(You will never fail until you stop trying)។​ ការមិនលះបង់ការតស៊ូនេះហើយ ជាចំណុចសំខាន់ធ្វើឲ្យក្រុមហ៊ុនរបស់លោករស់ឡើងពេញ ដោយផ្សារភ្ជាប់ជាមួយនិងឱកាសផ្តល់ឲ្យ ចាប់យកឱកាស និងការមានទំនាក់ទនងល្អជាមួយដៃរកស៊ី៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

Facebook:  Morn Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here