ហេតុអ្វីទីផ្សារបុរីកាន់តែមានតម្លៃទាប ខណៈវិស័យនេះកំពុងពុះដូចទឹកលើរងើកភ្លើង?

0
38

ទីផ្សារអចលនទ្រព្យបានកំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោងនេះ ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈធំកាលពីមានវិបត្តិឆ្នាំ ២០០៨។

ស្របពេលជាមួយគ្នានេះផងដែរ យើងសង្កេតឃើញថា ថ្វីត្បិតតែវិស័យមួយនេះហត់ឡើងខ្លាំងក៏ពិតមែន ក៏ប៉ុន្តែមានបុរីជាច្រើនដែលធ្លាប់តែមានតម្លៃកប់ពពក បែរជាមកចាប់ទីផ្សារតម្លៃមធ្យមទៅវិញ។ តើមកពីមូលហេតុអ្វី?

អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនរូបបានមានបានមានប្រសាសនថា  ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នសម្រាប់អ្នកមានគឺដើរដល់ចំណុចហល់ហើយ។ ហើយអ្នកផ្គត់ផ្គង់មួយចំនួនធំបានងាកមកមើលអ្នកចំណូលមធ្យមវិញ។

ពួកគេបានមើលឃើញថា អ្នកចំណូលមធ្យមមានតម្រូវការផ្ទះច្រើន ជាពិសេសនៅទីក្រុង ព្រោះពួកគេត្រូវការជម្រក១ដ៏សមរម្យ ហើយបុរីតម្លៃទាបទាំងនោះ គឺផ្តោតលើប្រជាជនក្នុងស្រុកតែប៉ុណ្ណោះ។

ដោយឡែក វិស័យមួ​យ​​ចំនួននឹងកើនឡើងនូវការផ្គត់ផ្គង់ និងប្រកួតប្រជែងកាន់តែខ្លាំង ដោយចំនួនខុនដូ១៣០០០យូនីត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារជួលកើន ឡើង។ចំណែកតម្រូវការអាគារការិយា​ល័យនៅតែល្អប្រសើរ ដោយអាគារកម្រិត B និងC មានតម្រូវការខ្ពស់ ខណៈផ្សារទំនើបក៏កំពុងមានការប្រែប្រួលខ្លាំងផងដែរ ដោយសារផ្សារទំនើបលំដាប់អន្តរជាតិ២ទៀតនឹង បើកដំណើរការក្នុងឆ្នាំនេះ។

ម្យ៉ាងទៀត ចំនែកទីផ្សារខុនដូនៅតែមានសក្តានុពល ដោយគំរោង ដែលបានសាងសង់កាលពីមុនបានបញ្ចប់ច្រើន ហើយការលក់នៅ​តែល្អ សម្រាប់គំរោងដែលមានតម្លៃសមរម្យ ប៉ុន្តែខុនដូតម្លៃខ្ពស់ និងស្ថិតនៅទីតាំងមិនអំណោ​យផល ជួបការលំបាកបន្តិច។អ្នកនាងបន្តថា ខុនដូមួយចំនួនដែលបានបញ្ចប់ការ​សាងសង់បានប្តូររូបភាពទៅជាសណ្ឋាគារ និងសេវាអាផាតម៉ិន ដើម្បីធ្វើពិពិធកម្ម​ទីផ្សាររបស់ខ្លួន ខណៈការប្រកួតប្រជែងបន្តកើនឡើងក្នុងទីផ្សារនេះ៕

ដោយ៖ ពេជ្រ ស្រីវណ្ណ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here