មុននឹងសម្រចចិត្ត ទិញផ្ទះដំបូង អ្នកត្រូវគិត ឲ្យបានហ្មត់ចត់ លើចំណុចសំខាន់ទាំងនេះ!

0
36

ការទិញផ្ទះល្អមួយ អាចនិយាយបានថា វាជាការចំណាយដ៏ច្រើនបំផុតក្នុងជី​វិតរបស់អ្នក។ ដូច្នេះ មុននឹងសម្រេចចិត្ត ទិញផ្ទះ​ដំបូង អ្នកត្រូវដឹងពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកត្រូវបំពេញ ឲ្យបានដើម្បីឈានដល់ការសម្រេចបាននូវការទិញផ្ទះប្រកបដោយជោគជ័យ។

ខាងក្រោមនេះ Business Cambodia សូមចែករំលែកនូវរឿងមួយចំនួន អ្នកត្រូវគិតឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តទិញផ្ទះដំបូងរបស់អ្នក៖

១. ពិនិត្យ មើលលំហូរសាច់ប្រាក់របស់អ្នក

ជំហានដំបូង អ្នកត្រូវដឹងដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការទិញផ្ទះគឺ អ្នកត្រូវដឹងថា ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកស្ថិតនៅកម្រិតណា។ អ្វីសំខាន់អ្នកត្រូវដឹងគឺថា តើអ្នករកចំណូលបានប៉ុន្មាន អ្នកកំពុងសន្សំលុយបានប៉ុន្មាន តែបើអ្នកមិនបានសន្សំទេ តើការចំណាយជារៀងរាល់ខែ ចំនួនប៉ុន្មាន?

ប្រសិនបើ អ្នកមិនដឹងថា លុយរបស់អ្នកបានចំណាយលើអ្វីខ្លះនោះទេ គោលដៅដែលអ្នកបានកំណត់ សម្រាប់សម្រេចបាននូវការទិញផ្ទះ វាពិបាកសម្រេចណាស់។ ទាក់ទងនឹងចំណុចនេះ អ្នកក៏ត្រូវពិនិត្យមើលពីកម្រិតឥណទានរបស់អ្នក(ប្រវត្តិខ្ចីលុយគេ) ព្រោះបើអ្នកនៅជាប់បំណុលគេ នោះវាក៏អាចប៉ះពាល់​ដល់គោលដៅទិញផ្ទះរបស់អ្នកដែរ។ អ្នកត្រូវដឹងថា ការទិញផ្ទះ អ្នកមិនងាយមានលុយទាំងដុលទៅទិញនោះទេ ពោលគឺត្រូវទិញតាមរយៈការបង់រំលស់ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ហើយពេលសង់វិញ  អ្នកត្រូវសងថ្លៃដើម រួមជាមួយការប្រាក់កម្ចីផងដែរ។

២. គុណគូរថាតើ អ្នកមានលទ្ធភាពទិញក្នុងតម្លៃប៉ុន្មាន

ក្បួនល្អមួយ អ្នកត្រូវប្រាកដថា អ្នកមិនត្រូវចំណាយជាង ២៨ភាគរយនៃ ប្រាក់ចំណូល របស់ទៅលើការបង់រំលស់ផ្ទះក្នុងមួយខែៗនោះទេ។ លើសពីនេះ អ្នកត្រូវចងចាំថាការបង់រំលស់ផ្ទះប្រចាំខែមិនមែនមានន័យថា អ្នកបង់តែថ្លៃផ្ទះមួយមុខទេ អ្នកក៏ប្រហែលជា ត្រូវបង់ការប្រាក់​ ពន្ធលើអចលនទ្រព្យ និងសេវាធានារ៉ាបរងគេហដ្ឋានជាដើម។ ដូច្នេះមុននឹងសម្រេចចិត្ត​ទិញផ្ទះអ្នកត្រូវគិតឲ្យបានហ្មត់ចត់ថា អ្នកមានលទ្ធភាពទិញក្នុងតម្លៃប៉ុណ្ណា។

៣. កសាងហិរញ្ញវត្ថុ សម្រាប់ទំនុកបម្រុង ពេលមានអាសន្ន

បើអ្នកធ្លាប់រស់នៅផ្ទះជួល ពេលមករស់នៅផ្ទះផ្ទាល់ខ្លួន អ្នកត្រូវចំណាយលុយទៅលើបញ្ហាកើតមាននៅក្នុងផ្ទះដោយចៃដន្យ។ ដូច្នេះ អ្នកត្រូវកសាងហិរញ្ញវត្ថុ សម្រាប់ចំណាយលើបញ្ហាមួយចំនួនដែលអាចកើតមានដោយចៃដន្យដូចជា ការលេចដំបូល ឧបករណ៍ក្នុងផ្ទះខូចខាត និងការចំណាយលើរបស់ផ្សេងៗទៀត។ ជាទូទៅ លុយសម្រាប់ទំនុកបម្រុងពេលមានអានសន្ន ត្រូវមានសម្រាប់ប្រើប្រាស់ពី ៣ ទៅ ៦ខែ នៃការចំណាយលើការរស់នៅរបស់អ្នក។ ប្រសិនបើអ្នកចំណាយ ៤ពាន់ដុល្លារ ក្នុងមួយខែ នោះអ្នកត្រូវ លុយសម្រាប់ទំនុកបម្រុងពេលមានអានសន្ន ១២០០០ដុល្លារ ទៅ ២៤០០០ដុល្លារ។

៤. ត្រូវមានសាច់ប្រាក់ សម្រាប់ប្រាក់កក់

ការជាពិតណាស់ រាល់ការទិញផ្ទះ ក្រុមហ៊ុនដែលលក់ផ្ទះតម្រូវឲ្យអ្នកមានប្រាក់កក់ ហើយអ្នកត្រូវចាំថា បើចំនួនប្រាក់កក់អ្នកកាន់តែតិច នោះទំហំកម្ចីទិញផ្ទះក៏កាន់តែធំ និងការប្រាក់ក៏កាន់តែច្រើនផងដែរ។ ជាទូទៅ បើអ្នកមានប្រាក់កក់២០ភាគរយនៃ តម្លៃផ្ទះសរុបគឺជាការល្អ។

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here