តើអ្វីទៅជាយុទ្ធសាស្រ្តវិនិយោគដីធ្លី Land Banking ? 

0
62

Land Banking ជាយុទ្ធសាស្រ្តវិនិយោគលើវិស័យដីធ្លីដោយទិញដីស្តុកទុកក្នុងដំណាក់កាលដែលមនុស្សជាច្រើនមើលមិនឃើញពីតម្លៃឬឱកាសក្នុងការវិនិយោគ។ រួចលក់ចេញនៅពេលដែលទីផ្សារចាប់មានតំរូវការខ្លាំងនិងទទួលបានតម្លៃខ្ពស់។នេះបើយោងតាមការបកស្រាយរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅលើ ហ្វេសបុគរបស់លោកយ៉ាងក្បោះក្បាយ។

លោកបានបន្តថា ប្រភពនៃផលចំណេញពីការធ្វើLand Bankingមានពីរ:
១.  ផលចំណេញពីការលក់ដីក្នុងតម្លៃខ្ពស់ជាងតំលៃនៅពេលទិញ។
២. ផលចំណេញពីការជួលដី ឬប្រកបរបរនានាដូចជាការដាំំឈើលក់ជាដើម។
យុទ្ធសាស្រ្តLand Banking នេះមិនមែនជាយុទ្ធសាស្រ្តថ្មីនោះទេ។ កាលពីជាង៥០០ឆ្នាំមុន អ្នកវិនិយោគជនជាតិអាមេរិកកាំងដើមកំណើតអាល្លឺម៉ង់ លោកJohn Jacop Aster បានប្រើយុទ្ធសាស្រ្តនេះដើម្បីប្រែខ្លួនលោកជាមហាសេដ្ឋីមានទ្រព្យរហូតដល់១១០ពាន់លានដុល្លាអាមេរិក និងជាមហាសេដ្ឋីជាប់លំដាប់លេខបួនក្នុងប្រវត្តិសាស្រ្តេអាមេរិក។

លោកបានទិញដីដែលមានទំហំធំដែលសព្វថ្ងៃត្រូវបានគេស្គាល់ថាជាទីក្រុងមែនហាថែន (Manhattan) ដែលជាផ្នែកមួយនៃទីក្រុងញូវញ៉ក។

ករណីសិក្សាមួយផ្សេងទៀត គឺមហាសេដ្ឋីអចលនទ្រព្យរបស់ថៃ លោក Songsakdi ដែលបានទិញវាលស្រែជាង១៦០ហិកតាក្នុងកំឡុងឆ្នាំ១៩៨០ រួចអភិវឌ្ឍន៏ជាខុនដូរ និងអាគារពាណិជ្ជកម្មនៅឆ្នាំ២០០០ប្លាយ។

អ្នកវិនិយោគជាច្រើនមិនមានចំណាប់អារម្មណ៍នឹងការវិនិយោគរបៀបនេះទេ ព្រោះ ពួកគេខ្វះការអត់​ធ្មត់។ ពួកគេចង់បានប្រាក់ចំពេញភ្លាមៗ ហើយមិនចង់រង់ចាំទទួលបានផលចំណេញច្រើនក្នុងរយៈពេលវែងរហូតដល់រាប់ទសវត្សនោះទេ។

ដោយ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here