មក មើល ក្បួនសន្សំលុយ ដ៏ចម្លែកបំផុត របស់មហាសេដ្ឋីល្បីៗទាំង៦រូប លើពិភពលោក

0
42

មនុស្សមួយចំនួន ប្រហែលជាគិតថា​ ពួកបណ្ដាមហាសេដ្ឋីកំពូលៗលើភិភពលោក ចាយលុយខ្ជៈខ្ជាយទៅតាម​ទំហំនៃ ប្រាក់ចំណូលរបស់ខ្លួន តែតាមពិតទៅ មានមហាសេដ្ឋីមួយចំនួនចាយលុយត្បិតត្បៀតជាងមនុស្សសាមញ្ញទៅទៀត។

ខាងក្រោមនេះគឺ ជាទម្លាប់សន្សំលុយដ៏ចម្លែកបំផុតរបស់ កំពូលមហាសេដ្ឋីល្បី២ចំនួន ៦រូប នៅលើពិភពលោក៖

១. Warren Buffett

មហាសេដ្ឋី Warren Buffett កំពូលមហាសេដ្ឋីពូកែខាងវិនិយោគ និង នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Berkshire Hathaway មានទម្លាប់ចាយលុយដ៏នឹកស្មានមិនដល់ គឺ លោកចំណាយយ៉ាងច្រើនបំផុត ត្រឹម ៣.១៧ដុល្លារ សម្រាប់ការចំណាយលើអាហារពេលព្រឹក ដែលការចំណាយនេះតិចណាស់ខណៈដែលលោក ជាមហាសេដ្ឋីលេខ៣ក្នុងលោក។ ជារៀងរាល់ព្រឹក ភរិយារបស់លោក តែងតែទុកលុយ យ៉ាងច្រើនបំផុត ៣.១៧$ ក្នុងរថយន្តរបស់លោក សម្រាប់ឲ្យលោកចាយលើអាហារពេលព្រឹក។

២. Ingvar Kamprad

មហាសេដ្ឋី Ingvar Kamprad សញ្ជាតិស្វីស ដែលកំពុងកាន់ទ្រព្យក្នុងដៃខ្ទង់ ៤៦ពាន់លានដុល្លារ តែលោកតែងតែមានទម្លាប់ ទៅកាត់សក់នៅកន្លែងដែលតម្លៃថោក ហើយមួយវិញទៀត លោក តែងតែទិញសំលៀកបំពាក់ថោកៗ នៅ​ ផ្សារ Flea Market ដែលជាផ្សារលក់ទំនិញ មួយទឹក សម្រាប់ឲ្យប្រជាជនដាក់លក់ផលិតផលរបស់ខ្លួន។

៣. Michael Bloomberg

មហាសេដ្ឋី Michael Bloomberg នាយកប្រតិបត្តិនៃ សារព៌មាន Bloomberg និងជាអតីត ចាហ្វាយក្រុង New York ថ្វីត្បិតថា ក្លាយជាមហាសេដ្ឋី ពាន់លានដុល្លារ តែលោកជាមហាសេដ្ឋីម្នាក់ដែលពាក់ស្បែកជើងចំនួន ២គូរ រយៈពេល១០ឆ្នាំ ដោយមិនផ្លាស់ប្ដូរថ្មីឡើយ។

៤. Bill Gates

មហាសេដ្ឋី Bill Gates មហាសេដ្ឋីដែលមានគេស្គាល់ច្រើន និងជា​ ស្ថាបនិកក្រុមហ៊ុន Microsoft មិនដែលគិតពីភាពហ៊ឺហា​ ឬទិញរបស់ ថ្លៃៗ ស៊ីវិល័យឡើយ។ ទោះបីជាគាត់កាន់តំណែង ជា មហាសេដ្ឋីមានបំផុតក្នុងលោក តែគាត់ពាក់នាឡិកា តម្លៃត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ។

៥. David Cheriton

មហាសេដ្ឋី David Cheriton​ អ្នកវិទ្យាសាស្រ្តជំនាញខាង Computer និងជាមហាសេដ្ឋីពូកែខាងវិនិយោគ តែងមានតម្លាប់សន្សំសំចៃមួយ គឺ លោក ប្រើប្រាស់ថង់សម្រាប់ឆុងតែ ដដែលៗ ខណៈដែលលោក កាន់ទ្រព្យក្នុងដៃ ប្រមាណ ជាជាង ៥ពាន់លានដុល្លារអាមេរិក។

៦. Azim Premji

លោក Azim Premji  មហាសេដ្ឋី សញ្ជាតិ ឥណ្ឌា និងជាប្រធានក្រុមហ៊ុន Wipro Limited ដែលក្រុមហ៊ុនប្រឹក្សា ខាងព័ត៌មានវិទ្យាធំបំផុតក្នុងលោក។ មហាសេដ្ឋីពាន់លានរូបនេះ តែងប្រាប់បុគ្គលិករបស់ខ្លួនជារឿយៗថាមុនចាកចេញពីកន្លែងតែ ត្រូវតែបិទភ្លើងឲ្យអស់​៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here