ទស្សនៈវិស័យលើវិស័យខុនដូ របស់ឧកញ៉ា សៀ ឬទ្ធី នាឆ្នាំ២០១៨

0
13

ជាសហគ្រិនជោគជ័យមួយរូបដែលប្រឡូកក្នុងវិស័យអចលនទ្រព្យចាស់វស្សា ឧកញ៉ា សៀ ឬទ្ធី ជាស្ថាបនិក ប្រធានក្រុមហ៊ុន World bride Group  បានមានទស្សនៈវិស័យខ្លះៗលើវិស័យខុនដូនៅកម្ពុជា នៅឆ្នាំ២០១៨។

លោកបានមានប្រសាសន៍ថា វិស័យ​ខុនដូ​នៅ​តែ​មាន​សក្តានុពល​គ្រាន់​តែ​អ្នក​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ថា អ្នក​ណា​គេ​ជា​សក្តានុពល​ទីផ្សារ​របស់​ពួកគេ​។ បើ​យើង​សិក្សា​ទីផ្សារ​មិន​ច្បាស់ យើង​ជួប​បញ្ហា​ហើយ​។ វា​នឹង​ងាប់​ហើយ​។

​អ្នក​ត្រូវ​ដឹង​ថា​ ភ្ញៀវចិន​ត្រូវការ​បែប​ណា ភ្ញៀវជប៉ុន​ត្រូវការ​បែប​ណា ភ្ញៀវសាំងហ្កាពួ ឬ​ហុងកុង​ត្រូវការ​បែប​ណា​? យើង​ត្រូវ​សិក្សា​ឲ្យ​ច្បាស់ ប៉ុន្តែ​បើ​យើង​យក​អតិថិជន​ទាំងអស់ យើង​ត្រូវ​រៀបចំ​គម្រោង​បែប​ណា​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ទាំងអស់​គ្នា​។

លោកបានបន្ថែមថា អ្នក​អភិវឌ្ឈន៍​ត្រូវ​ឆ្លាត​ចំណុច​ហ្នឹង តែ​បើ​យើង​មិន​ឆ្លាត​ហើយ​ប៉ះពាល់​ខ្លួនឯង ហើយ​និយាយ​ថា​ទីផ្សារ​អចលនទ្រព្យ​មាន​បញ្ហា​គឺ​មិនមែន​នោះ​ទេ​។ហើយនៅ​ឆ្នាំ​ ២០១៨ មិន​មាន​បញ្ហា​អី​ទេ​ ហើយ​ស្ថានភាព​វា​នឹង​មាន​ភាព​ដូចគ្នា​នឹង​ឆ្នាំ​ ២០១៦ ​និង​ឆ្នាំ​ ២០១៧ ​ដែរ​។

លោកបញ្ជាក់ថា ឆ្នាំ២០១៨ និន្នាការ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យតែងមានការផ្លាស់ប្តូរ អាចមាន​កំណើន ទ្រឹង និង​ធ្លាក់​ចុះ​។

បើ​យើង​មើល​ឆ្នាំ​ ២០១៨ គម្រោង​មួយ​ចំនួន​បាន​ពន្យារពេល​ និង​គម្រោង​មួយ​ចំនួន​បាន​បញ្ចេញ​ទៅ​កាន់​ទីផ្សារ​ហើយ​ក៏​មាន​ការ​សាងសង់​ឡើង​វិញ​។ នេះ​ជាវដ្ត​នៃ​វិស័យ​អចលនទ្រព្យ​។

លោកបានបង្ហើបប្រាប់ផងដែរថា នេះ​ជា​និន្នាការ​ធម្មតា​ក្នុង​វិស័យមួយ​នេះ​គ្រាន់​តែ​អ្នក​អភិវឌ្ឍន៍​ត្រូវ​បំប្លែង​ខ្លួន​ចេញ​ពី​ខុនដូ​ទៅ​ធ្វើ​បុរី ហើយ​ពី​បុរី​ទៅ​ខុនដូ អាស្រ័យ​លើ​តម្រូវការ​របស់​ទីផ្សារ​តែប៉ុណ្ណោះ។

ដោយ៖ ពេជ្រ ស្រីវណ្ណ

 

LEAVE A REPLY

Please enter your comment!
Please enter your name here