រយៈពេល ១១ខែ ឆ្នាំនេះ ទីផ្សារលក់រាយ របស់វៀតណាម រកចំណូលបាន ១៦០ពាន់លានដុល្លារ

0
36

រយៈពេល ១១ ខែ នៃ ឆ្នាំ ២០១៧នេះ វិស័យលក់រាយ របស់វៀតណាមបានគ្រប់ដណ្ដប់ ប្រមាណ ៧៥ភាគរយនៃ ការលក់សរុប ដែលកើនដល់ ១២០ពាន់លានដុល្លារ និងកើនឡើង ១០.៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០១៦។

ចំណែកចំណូលសរុប ពីអាជីវកម្មលក់រាយ និង សេវាកម្មផ្សេងៗ កើនដល់​ ១៦០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១១ខែដំបូងនៃ ឆ្នាំ ២០១៧នេះ បើគិតជាភាគរយគឺ កើនបាន ១០.៧​ភាគរយ ធៀបនឹងឆ្នាំ ២០១៦ នេះបើយោងតាម នាយកដ្ឋានស្ថិតិរបស់ប្រទេសវៀតណាម។

កំឡុងពេល១១ខែ ឆ្នាំ នេះ ចំនួន លក់រាយសរុបនៃ ទំនិញ ស្មើរនឹង ៧៥ភាគរយ នៃ ការលក់សរុប កើនដល់ ១២០ពាន់លានដុល្លារ។ ចំណែកការលក់រាយនៃ រថយន្ត កើនបាន ១៧.៨ភាគរយ ផលិតផលឈើ និង សម្ភារសំណង់ កើនបាន ១២.៥ភាគរយ ហើយ គ្រឿងឧបភោគបរិភោគ កើនបាន១០.៤ភាគរយ និង ផលិតផលប្រេងគ្រប់ប្រភេទ កើនបាន ១១.៨ភាគរយផងដែរ។

នៅក្នុងនោះដែរ ការលក់​សម្ភារសម្រាប់សាសង់ បានកើនឡើងយ៉ាងខ្លាំង ជាពិសេស សម្ភារសម្រាប់ជួសជុលផ្ទះជាដើម។​ ចំពោះការលក់រាយនៃ ការស្នាក់នៅ ភោជនីយដ្ឋាន និងសេវាកម្មបម្រើអាហារសម្រាប់ភ្ញៀវទេសចរតាមតំបន់ជនបទ កើនឡើង ប្រមាណជា ១១.២ភាគរយ រកចំណូលជិត ២០ពាន់លានដុល្លារអាមេរិក។

គួរជ​ម្រាបផងដែរថា បើតាមយុទ្ធសាស្រ្តព្រៀង លើការធ្វើជំនួញក្នុងស្រុក ដែលត្រូវបានបញ្ចេញកាលពីពេលថ្មីៗនេះ ដោយក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម បានព្យាករណ៍ថា ចំណូលពី ទីផ្សារលក់រាយរបស់វៀតណាម អាចកើនលើស ៤៨៤ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥ និង កើនដល់ ១.៩៣៨ពាន់ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣៥៕

អត្ថ​បទដោយ៖ ហុង

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here