វៀតណាម រំពឹងថា នឹង រកចំណូលបាន ខ្ទង់ ៩ពាន់លាន$ ពីផលិតផល ជលផល ត្រឹមឆ្នាំ ២០២០

0
22

វៀតណាម រំពឹងថា នឹងសម្រេចបានកំណើន ប្រមាណជា ៦ភាគរយ លើវិស័យ វារីវប្បកម្ម ដោយរំពឹងថា នឹង អាចរកចំណូលបាន ចំនួន ៩ពាន់លាន$ ពីផលិតផល ជលផល(ត្រីទឹកសាបទឹកប្រៃ) ត្រឹមឆ្នាំ ២០២០។

វៀតណាម បានដាក់គោលដៅ ទៅកម្មវិធី អភិវឌ្ឍន៍ យុទ្ធសាស្រ្ត នេសាទ សម្រាប់ ឆ្នាំ ២០១៦-២០២០ ដោយ​ កម្មវិធីនេះ នឹងដាក់អាទិភាព ការអភិវឌ្ឍនវារីវប្បកម្ម តាមរយៈការធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពស្រាវជ្រាវ ការធ្វើទំនើបកម្មលើការបង្កាត់ពូជត្រី ដោយផ្ដើតលើ ដូចជា ត្រី Tra បង្ការ ត្រី Tilapia និងគ្រំជាដើម។ លើសពីនេះ វៀតណាមនឹងចាប់ផ្ដើមអភិវឌ្ឍន៍ គម្រោងវារីវប្បកម្មថ្មីៗនៅតាមទិសដៅសំខាន់ៗរបស់ខ្លួន។

គួរជម្រាបផងដែរថា កាលពីឆ្នាំ ២០១៦​ កន្លងទៅនេះ វៀតណាមបានធ្វើការ នាំចេញផលិតផល ជនផល កើនដល់ ៧ពាន់លានដុល្លារអាមេរិក។ ផលិតផល ជលផលសរុបរបស់វៀតណាមក្នុងឆ្នាំ ២០១៦ផលិតបាន ប្រមាណជា​ ៦.៧លានតោន៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here