ការ នាំចេញ ឈើ របស់វៀតណាម រំពឹងកើន ដល់ ៨ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

0
24
A female worker at Dai Thanh JSC, furniture sector

ការ នាំចេញ ឈើ និងផលិតផលឈើ របស់ប្រទេសវៀតណាម រំពឹងថា នឹងអាចកើនដល់ខ្ទង់ ៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧នេះ ហើយចំនួននេះ ខ្ពស់ជាងគោលដៅកំណត់ប្រមាណ ជា ១០ភាគរយឯណោះ។

តាមពិតទៅ ការបង់ថ្លៃ លើសេវាកម្មបរិស្ថានព្រៃឈើ គឺជាប្រភពសំខាន់​ ក្នុងការរកចំណូល ដើម្បី បង្កើនប្រសិទ្ធភាព នៃការការពារព្រៃឈើ ការគ្រប់គ្រងនិង ការអភិឌ្ឍន៍។ ដោយឡែកនៅក្នុងឆ្នាំនេះ ប្រទេសវៀតណាម ប្រមូលចំណូលបាន ខ្ទង់ ៧១លានដុល្លារ សម្រាប់ សេវាកម្មបរិស្ថានព្រៃឈើ។

តាមប្រសាសន៍របស់ លោក Hà Công Tuấn អនុលេខាធិការនៃ ក្រសួងកសិកម្មនិង​ អភិវឌ្ឍន៍របស់វៀតណាមបានឲ្យដឹងថា វិស័យព្រៃឈើ របស់វៀតណាម​ មានភាពល្អប្រសើរជាងឆ្នាំមុន។ ជាក់ស្ដែង ព្រៃឈើគ្រប់ដណ្ដប់ទូទាំងប្រទេស កើនឡើងពី ២៨ភាគរយក្នុងឆ្នាំ ១៩៩២ មកដល់ ៤១ភាគរយ ក្នុងឆ្នាំ ២០១៦។

លោកបានបន្តថា វាពិតជាចំបាច់ណាស់ ក្នុងការអភិឌ្ឍន៍ ទៅលើតម្លៃនៃសង្វាក់ផ្គត់ផ្គង់ផលិតផលឈើ។ ជាពិសេស គឺយកចិត្តទុកដាក់សំខាន់លើ ទាំងការវិនិយោគខាងបច្ចេកទេស ក៏ដូចជា ធនធានមនុស្ស ដើម្បីប្រកបអាជីវកម្មខាងវិស័យឈើឲ្យមានប្រសិទ្ធភាព៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here