វៀតណាម៖ ការនាំចេញបន្លែផ្លែឈើ និងផ្កា កំពុងមានទីផ្សារនាំមុខការនាំចេញអង្ករ និងប្រេងឆៅ

0
16

គិតត្រឹមរយៈពេល៩ខែ នៅឆ្នាំ២០១៧នេះ វៀតណាមរកចំណូលបានប្រមាណ ២.៦២ពាន់លានដុល្លារអាមេរិក ពីការនាំចេញបន្លែ ផ្លែឈើ និងផ្កា ដែលចំនួនច្រើនជាងការនាំចេញប្រេងឆៅ (២.២ពាន់លានដុល្លារ) និងអង្ករ (២.០៤ពាន់លានដុល្លារអាមេរិក) ទៅទៀត។

បើទោះបីជា ប្រទេសវៀតណាមមិនបានដាក់បញ្ចូលបន្លែ ផ្លែឈើ និងផ្កាឲ្យស្ថិតក្នុងផែនការអភិវឌ្ឍន៍ផលិតផលកសិកម្មជាតិទាំង៦មុខនៅឆ្នាំ ២០២០ក៏ដោយ ប៉ុន្តែតួលេខក្នុងពេលបច្ចុប្បន្ននេះ ក៏បានបង្ហាញឲ្យឃើញពីតម្រូវការផលិតផលនាំចេញរបស់វៀតណា ក៏ដូចជាបានចូលរួមជួយដល់កសិករវៀតណាមផងដែរ ពិសេសកសិករធ្វើតំបន់ភ្នំ។

របាយការណ៍នាំចេញដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យវៀតណាមមើលឃើញពីឱកាសក្នុងការនាំចេញកាន់តែធំ ជាមួយគ្នានេះ វាក៏បានបង្ហាញឲ្យឃើញពីសក្តានុពលផលិតផលនាំចេញដ៏សំខាន់ថ្មីផ្សេងទៀត ដែលវៀតណាមត្រូវចាប់ផ្តើមរៀបចំ និងធ្វើកំណែទម្រង់ដើម្បីអភិវឌ្ឍន៍បន្ថែមទៀតផងដែរ ហើយវាក៏អាចនឹងជំនួសតំណែងក្នុងការនាំចេញលើផលិតផលអង្ករ កាហ្វេ គ្រឿងសមុទ្រ និងប្រេងឆៅដូចគ្នាដែរ។

ទីផ្សារនាំចេញបន្លែ ផ្លែឈើ និងផ្កាដ៏ធំបំផុតរបស់វៀតណាម គឺប្រទេសចិន អូស្ត្រាលី សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌា ណូវែលហ្សែឡង់ និងសហគមន៍អឺរ៉ុប់ជាដើម។

តាមការប៉ាន់ប្រមាណពីអ្នកជំនាញវៀតណាម ការនាំចេញរបស់វៀតណាមនឹងមានកើនឡើងប្រមាណ២៥ភាគរយ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ និងបន្តកើនឡើងប្រមាណ ១៨ភាគរយ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥៕

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here