ស្វែងយល់ពីការស្នើសុំកម្ចីទិញគេហដ្ឋានដំបូង

0
43

ភ្នំពេញ៖ ការទិញផ្ទះថ្មី គឺជាការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុដ៏ធំបំផុត ហើយផ្ទះ​ គឺជាប្រភេទ​អចលន​ទ្រព្យ​ដ៏សំខាន់បំផុត​មួយនៅក្នុងជីវិត​របស់​អ្នក​ក៏ដូចជា​គ្រួសារ​អ្នក​ទាំង​មូល។​

កត្ដានេះ​ អ្នកត្រូវមានការសម្រេចចិត្ត ឲ្យបានល្អិតល្អន់​ និងមានការរៀប​ចំផែន​ការ​ឲ្យបាន​ច្បាស់​លាស់ ​ហើយអ្វី​ដែលត្រូវពិចារណាចម្បងនោះ គឺផែនការថវិការ តើអ្នកត្រូវការកម្ចីពីធនាគារដែរឬទេ?

ចំនួនធនាគារនៅក្នុងប្រទេសកម្ពុជា មានច្រើនដូចនេះ លោកអ្នកមាន​ជម្រើស​យ៉ាង​ច្រើន​ នៅក្នុង​ការ​ជ្រើស​រើស​ទោះជាយ៉ាងណា អ្នកត្រូវប្រាកដ​ថា​ ធនាគារ​ដែលជ្រើសរើសនោះ​អាចផ្តល់​នូវទំនុក​ចិត្ត​ និង​មានកេរ្តិ៍ឈ្មោះ​ល្បីនៅ​ក្នុង​ប្រទេស។​ គុណសម្បត្តិទាំងនេះ ធនាគារភ្នំពេញ​ពាណិជ្ជពិត​ជាឆ្លើយ​តប​តាមតម្រូវការរបស់លោកអ្នកយ៉ាងពិតប្រាកដ។

ហេតុអ្វីត្រូវជ្រើសរើសធនាគារភ្នំពេញពាណិជ្ជជាអ្នកផ្តល់កម្ចីទិញផ្ទះ?

ធនាគារភ្នំពេញពាណិជ្ជបានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ 2008 ក្រោយ​មក​ទៀត​បាន​សហការ​វិនិយោគ​ជាមួយនឹងធនាគារ Jeonbuk Bank Co., Ltd និងក្រុមហ៊ុនហិរញ្ញវត្ថុApro Financial Co., Ltd នៅក្នុងឆ្នាំ2016។

លោក SHIN Chang Moo បានតែងតាំងជានាយកនៃធនាគារភ្នំពេញពាណិជ្ជ។ ការរួម​បញ្ចូល​គ្នានៃបទ​ពិសោធន៍​មកពីប្រទេស​កូរ៉េខាងត្បូង​និងចក្ខុ​វិស័យ​ច្បាស់លាស់​នៅក្នុងវិស័យ​ធនាគារ។​

ធនាគារភ្នំពេញពាណិជ្ជ បានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ​ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់​ជូន​សេវា​​​កម្មប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ទៅដល់អតិថិជន។

ធនាគារភ្នំពេញពាណិជ្ជយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីតម្រូវការរបស់អតិថិជនទាំងអតិថិជនចាស់និងអតិ​ថិជនថ្មី។តួយ៉ាងសេវាកម្មផ្តល់ប្រាក់កម្ចីឥទានជាដើមមានការផ្តល់ជូនភាពងាយស្រួល និង​មាន​ភាព​សាមញ្ញក្នុងដំណើរការនៃការផ្តល់ជូនប្រាក់កម្ចីសម្រាប់អតិថិជន។

លក្ខខណ្ឌប្រាក់កម្ចី៖ ជាមួយ​នឹងប្រាក់​កម្ចីទិញ​ផ្ទះរបស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​អ្នកអាច​ស្នើប្រាក់​កម្ចី​រហូត​ដល់ 80% នៃតម្លៃផ្ទះ ដែលអ្នកបានជ្រើសរើស (ឬរហូតដល់ 200.000 ដុល្លារ)  ជាមួយ នឹងរយៈពេលសង 20 ឆ្នាំប្រតិបត្តិ​ការក្នុង​ការរៀប​ចំឯកសារ​មាន​ភាព​ឆាប់​រហ័ស​ជាមួយ​នឹងអត្រា​ការប្រាក់​សមរម្យចាប់ពី 0.65% ក្នុងមួយខែ។

លក្ខខណ្ឌក្នុងការផ្តល់ប្រាក់កម្ចី៖ អ្នកទិញផ្ទះ គឺមានតម្រូវការ​ផ្នែកហិរញ្ញវត្ថុ និងលក្ខខណ្ឌប្រាក់​កម្ចី​ផ្សេងៗ គ្នាទោះជាយ៉ាងណាក៏ដោយអ្នកក៏ត្រូវតែមានប្រាក់ដើមមួយចំនួន ឬហៅម្យ៉ាងទៀតថា ប្រាក់ តម្កល់​មួយចំនួនដើម្បីធ្វើការស្នើប្រាកកម្ចីពីធនាគារ។

ខាងក្រោមនេះ គឺជាលក្ខខណ្ឌនិងតម្រូវការ​ដែលត្រូវការ​ដើម្បីដាក់​ពាក្យ​ស្នើសុំ​ប្រាក់​កម្ចីទិញ​ផ្ទះ​ជាមួយ​ធនាគារភ្នំពេញពាណិជ្ជ៖

  • បំពេញពាក្យស្នើសុំប្រាក់កម្ចី​នៅតាម​សាខា​ធនាគារ​ភ្នំពេញ ពាណិជ្ជ​ណា​មួយ​ដែល​នៅជិត​លោក​អ្នក​បំផុត
  • អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន (លិខិតចម្លង)
  • សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ (លិខិតចម្លង)
  • ព័ត៌មានលម្អិតរបស់អ្នកធានា (ឈ្មោះលេខទូរស័ព្ទនិងហត្ថលេខា)
  • លិខិតបញ្ជាក់ការងារនិងរបាយការណ៍ហិរញ្ញវត្ថុ
  • អាស័យដ្ឋានរស់នៅបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា
  • របៀបសង៖ ការបង់ប្រាក់រំលស់ប្រាក់​ដើមនិងការ​ប្រាក់ថយ​ចុះ/​ការបង់​ប្រាក់​រំលោះ​ថេរ។ រយៈ​ពេល​អនុគ្រោះក្នុងការប្រាក់ដើម (រយៈពេល2ឆ្នាំដំបូង) និងការបង់ប្រាក់រំលស់ដើមមួយផ្នែក។ ធនាគារ​ភ្នំពេញពាណិជ្ជ​នឹងផ្តល់ពិភាក្សាគ្នាពីវិធីទូទាត់សងដ៏ល្អបំផុតសម្រាប់តម្រូវការរបស់អ្នក។
  • ទ្រព្យធានា៖ដីនិងអគារ
  • លិខិតបញ្ជាក់​អំពីតម្លៃផ្ទះ​ដែលអ្នកចង់​ទិញ ឬក្នុង​ករណី​ដែល​ផ្ទះនោះ​កំពុងដាក់​ជួល​ក៏ត្រូវ​មាន​លិខិត​​បញ្ជាក់ អំពីតម្លៃជួលផងដែរ។

ពេលដែលអ្នករកអចលនទ្រព្យដែលសមស្របទៅនឹងតម្រូវការរបស់អ្នក ហើយជាចាំបាច់​អ្នកត្រូវ​ស្នើ​សុំ​​ភស្តុតាង​ពីម្ចាស់​កម្មសិទ្ធ​បច្ចុប្បន្ន​ដើម្បី​បញ្ជាក់​ពីម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ​នៃអចលន​ទ្រព្យ​នោះ។

បណ្ណកម្មសិទ្ធិ ដែលមានសុវត្ថិភាព ដែលអាច ជឿទុកចិត្តបាននោះ គឺប្លង់រឹង។ ក្នុង​លក្ខ​ខណ្ឌ​ដែល​គម្រោង​របស់​អ្នកស្ថិត​នៅក្នុង​ការ​សាង​សង់​យ៉ាង​ហ៊ោច​ណាស់​អ្នក​ត្រូវ​តែទទួល​បាន​លិខិត​ទិញ​លក់​ពីម្ចាស់​ គម្រោងហើយលិខិតនោះត្រូវតែមានចំនួនទឹកប្រាក់បញ្ជាក់ច្បាស់លាស់។

មួយវិញទៀត អ្នកគួរតែធ្វើលិខិតមួយទៀត បញ្ជាក់យ៉ាងច្បាស់ថា រវាងម្ចាស់គម្រោង និង​អ្នក​បាន​ឯក​ភាព​​គ្នាក្នុងការទទួលយកនូវតម្លៃនិងលក្ខណ្ឌផ្សេងៗទៀត។ ឯកសារទាំង២ នេះ​ពិតជា​ផ្តល់​ឲ្យលោក​អ្នក​នូវទំនុកចិត្ត និងមានភាពស្របច្បាប់។

តម្លៃបន្ថែមផ្សេងៗ៖ មិនថា អ្នកកំពុងទិញ​អចលន​ទ្រព្យ​ដែល​មាន​ស្រាប់​ ឬកំពុងស្ថិតនៅ​ក្នុងគម្រោង​សាងសង់​ក៏ដោយត្រូវ​ប្រាកដថា​ ត្រូវតែមានតម្លៃច្បាស់​លាស់​ពីម្ចាស់​ផ្ទះ។ ដឹងតម្លៃ​ដើម​នៃអចលន​ទ្រព្យ​ ប៉ុន្តែអ្នកក៏ត្រូវដឹងអំពីតម្លៃបន្ថែមផ្សេងៗទៀត ផងដែររួមមាន៖ តម្លៃផ្ទេរកម្មសិទ្ធិ តម្លៃសេវា ថែទាំ តម្លៃជួសជុល និងកែលំអជាដើម។

ចំណុចទាំងនេះ យើងត្រូវតែគិតពិចារណាឲ្យបានម៉តចត់ជាមុនសិនមុននឹងសម្រេចចិត្តទិញផ្ទះ ឬការស្នើ​ប្រាក់កម្ចី​ដោយហេតុថា តម្លៃរួមផ្សំ​ទាំងនេះ​ក៏ជាផ្នែក​មួយនៃផែន​ការហិរញ្ញវត្ថុ​ផងដែរ​នៅពេល​ដែលយើង​មានផែន​ការច្បាស់​លាស់​វាមាន​សារៈ​សំខាន់​ណាស់​ក្នុងការ​វិនិយោគ​រយៈពេល​វែង​។

ផ្តល់ជូនការប្រឹក្សា៖ ទោះបីជានិតិវិធីនៃការផ្តល់ប្រាក់កម្ចី មើលទៅមាន​ភាពស្មុគស្មាញ​ ឯកសារ​តម្រូវ​ការ​មានច្រើន​ក៏ដូចជាពាក់ព័ន្ធទៅនឹងការបង់ប្រាក់ក៏មានច្រើនដំណាក់កាល ប៉ុន្តែ​ដំណើរ​ការទាំង​នេះ​អ្នក​មិនមែន​ធ្វើការ​លើរឿង​នេះ​តែម្នាក់ឯង​នោះទេ​ ធនាគារភ្នំពេញ​ពាណិជ្ជ​នឹងផ្តល់​ជូនការ​ប្រឹក្សា​នៃដំ​ណើរ​​ការស្នើប្រាក់កម្ចីនីមួយៗដោយលម្អិតនិងមិនមានការបង់ប្រាក់។

ក្រុមការងារដ៏ជំនាញរបស់ធនាគារភ្នំពេញពាណិជ្ជនឹងផ្តល់ជូននូវការប្រឹក្សាយ៉ាងលម្អិតគ្រប់ដំណាក់កាល​នៃដំណើរការស្នើសុំប្រាក់កម្ចីទិញផ្ទះពីធនាគារភ្នំពេញពាណិជ្ជ។

ធនាគារភ្នំពេញពាណិជ្ជតែងតែស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដែលមាននិរន្តភាពនិងប្រសិទ្ធិភាពបំផុតសម្រាប់អ្នកនិងគ្រួសាររបស់អ្នក៕

 

អត្ថបទសហការី៖ www.realestate.com.kh/km/news/Home-Loan-Options-with-PPC Bank-Tips-for-First-Home-Buyers/

LEAVE A REPLY

Please enter your comment!
Please enter your name here