ឈ្នះទៀតហើយជាមួយកម្មវិធី «ទិញស្រួល ឈ្នះស្រួល» ពីក្រុមហ៊ុនទ្រូម៉ាន់នី និង BOOKMEBUS

0
27

នេះជាលើកទីពីរហើយដែលក្រុមហ៊ុនទាំងពីរបានផ្តល់សំណាងដល់អតិថិជនដែលបានទិញសំបុត្រឡានក្រុងតាមរយៈភ្នាក់ងារទ្រូម៉ាន់នី​ ហើយការផ្សងសំណាងលើកទីពីរនេះបាន​ប្រព្រឹត្ត​​កាលពី​ថ្ងៃទី 05 ខែមករា ឆ្នាំ201​8 ដោយក្រុមហ៊ុនបានស្វែងរកអ្នកឈ្នះរង្វាន់ធំ iPhone 8 ចំនួន 1 រងា្វ​ន់ ដែល​បាន​ទៅលើ​អតិថិជន​ឈ្មោះ អ៊ុយ ណូរ៉ា រស់នៅខេត្តតាកែវ និង​អតិថិជនផ្សេងៗទៀតដែលបានឈ្នះ Power Bank ចំនួន 5 រងា្វ​ន់  និង​កង្ហារ ចំនួន10 រង្វាន់ ដោយ​ក្នុង១នាក់ទទួលបាន១រង្វាន់។

បញ្ជាក់ផងដែរថាការផ្សងសំណាងទំាងពីរលើកក្រុមហ៊ុនទាំងពីរបានប្រគល់រង្វាន់ចំនួនសរុប​ 22រង្វាន់ដែរក្នុងនោះមាន៖

  • iPhone8 1 រងា្វន់
  • iPad Mini 1 រងា្វន់
  • Power Bank 10 រងា្វន់
  • កង្ហារ 10 រងា្វន់

ក្នុង​ការចាប់​រង្វាន់​ទាំងពីរ​លើក​នេះក្រុមហ៊ុនបានធ្វើឡើង​តាមរយៈ​ការផ្សាយ​ផ្ទា​ល់ពី​គេហទំព័រ Facebook ទ្រូ​ម៉ាន់​នី ។

ជាចុងក្រោយក្រុមហ៊ុន​ទាំងពីរ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់​ដែលតែងតែគាំទ្រក្នុងការ​បាន​ទិញ​សំបុត្រ​ឡានក្រុង​តាម​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី។ ក្រុមហ៊ុន​ជឿជាក់ថា​សេវា​ទិញ​សំបុត្រ​ឡាន​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដែល​អាចជួយ​អតិថិជនទាំងអស់ ​ចំណេញ​ពេលវេលា ងាយស្រួល និង កាត់បន្ថយ​ក្នុងការ​ធ្វើដំណើរ​ច្រើនដង​ដើម្បី​ទិញ​ ឬ ​កក់​សំបុត្រ​ឡាន​ផ្ទាល់​នៅ​ស្ថានីយ​រថយន្ត​ឡានក្រុង។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ 070 999 630 /089 999 639 /060 555 639

 

LEAVE A REPLY

Please enter your comment!
Please enter your name here