ទួលគោក និងសែនសុខ កំពុង​ក្លាយ​តំបន់សក្តានុពល

0
93

ភ្នំពេញ៖ ខណ្ឌទួលគោកមានភាពរីកចម្រើនខ្លាំង និងបានចាត់ជាតំបន់អភិវឌ្ឍន៍មួយ សម្រាប់គម្រោង លំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ចំណែកឯខណ្ឌសែនសុខវិញទទួល បានកំណើន យ៉ាងឆាប់រហ័ស ក្នុងលក្ខណៈដូចគ្នានេះដែរ។ ខណ្ឌទាំងពីរនេះស្ថិតនៅ ក្នុងភាគពាយព្យនៃ រាជធានីភ្នំពេញហើយបានទាក់ទាញប្រជាពលរដ្ឋ និងគ្រួសារជីវភាពមធ្យម និងអ្នកចំណូលខ្ពស់ មួយចំនួនឲ្យ​មករស់នៅ ផងដែរ។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធល្អបានជម្រុញដល់ការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានការផ្លាស់ប្តូរ​ខ្លាំង​នៅ​ទួល​គោក និងជម្រុញ ឲ្យមានកំណើននៃតម្លៃដីយ៉ាងឆាប់រហ័សនៅក្នុងប៉ុន្មានឆ្នាំ កន្លងមក។ កំណើន​នេះ ក៏បានរួមចំណែកដល់តំបន់នៅ ជាប់គ្នា ឲ្យមានភាពរីកចម្រើនផងដែរ ក្នុង​នោះ​ដូច​ជា​ខណ្ឌ​សែនសុខជាដើម។

ដោយសារតែចំណុចទាំងនេះហើយ បច្ចុប្បន្នខណ្ឌសែនសុខត្រូវបានគេមើលឃើញថាមានកំណើន លំនៅដ្ឋាន​កាន់តែ ច្រើនឡើង ក្នុងនោះគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីៗ ជាច្រើន បាន​កំពុង​មាន​លំហូរ វិនិយោគជានៅនឹងកន្លែង។

យោងតាមរបាយការណ៍ឆ្នាំ ២០១៧ ស្តីពីទីផ្សារលំនៅដ្ឋាន ដែលស្រាវជ្រាវដោយក្រុមហ៊ុន VTrust Appraisal បានបង្ហាញថា សែនសុខឈរនៅលំដាប់ទីពីរបន្ទាប់ពី ខណ្ឌពោធិ៍សែនជ័យ ដែលមានការផ្គត់ផ្គង់លំនៅដ្ឋានបែបបុរីច្រើននៅក្នុង ទីក្រុងភ្នំពេញ

បើទោះបីជា សែនសុខជាខណ្ឌ ដែលតូចក៏ដោយ ប៉ុន្តែមានការផ្គត់ផ្គង់លំនៅដ្ឋានដ៏ធំ ដែលនេះគឺ ដោយសារតែសែនសុខទទួលបានឥទ្ធិពលនៃការអភិវឌ្ឍន៍ពីតំបន់ទួលគោក។​

លោក ស៊ន សៀប ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានប្រសាសន៍ ថា “ខណ្ឌទួលគោក និងសែនសុខអាចចាត់ទុកថាដូចជា បងប្អូនបង្កើត ជាពិសេសសង្កាត់បឹងកក់១ និងបឹងកក់២ នៅក្នុងទួលគោក និងសង្កាត់ ភ្នំពេញថ្មី​នៅសែន​សុខ​ដែល​មាន​ព្រំប្រទល់ជា​ប់គ្នាគឺមានសក្តានុពលនៃការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា។​

សក្តានុពលនេះក៏ជំរុញឱ្យមានការរីកចម្រើនដល់សង្កាត់ឃ្មួញ ដែលមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា គម្រោងខេមកូស៊ីធី និងគម្រោងផ្ទះបុរីរួមមាន​៖ បុរីពិភពថ្មី បុរីវិមានភ្នំពេញ និងបូរីអង្គរ​ភ្នំពេញ​ជាដើម។

លើសពីនេះទៅទៀតសង្កាត់នេះ មានទីតាំងស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍សំខាន់ៗដូចជា ផ្សារទំនើប​អ៊ីអន​ទី២  ផ្សារទំនើបម៉ាក្រូ សាលារៀនអន្តរជាតិ និងគម្រោងខុនដូធំៗផងដែរ។

លោកសៀប បានបន្ថែមថាតំបន់ទួលគោក ដែលផ្លាស់ប្តូរខ្លួនពីតំបន់លំនៅដ្ឋានទៅជាតំបន់អភិវឌ្ឍន៍ ចម្រុះគឺត្រូវការ សែនសុខដើម្បីរក្សាកំណើននៃការអភិឌ្ឍន៍របស់ខ្លួន។ តម្រូវការនេះត្រូវបាន ឆ្លើយតប​វិញដោយតំបន់សែនសុខ ដែលជាតំបន់កំពុងអភិវឌ្ឍន៍ ដែលត្រូវការទួលគោក ដើម្បី​ភ្ជាប់​ខ្លួន ទៅនឹងតំបន់កណ្តាលក្រុង ក៏ដូចជាដើម្បីអាចបន្តនិរន្តរ ភាព​នៃ​ភាព​រីក​ចម្រើន​របស់​ខ្លួន​ថែម​ទៀត។

ទីបំផុតតំបន់ខណ្ឌទាំងពីរនឹងត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ដើម្បីពង្រឹង ល្បឿន​នៃការ​អភិវឌ្ឍន៍​នាពេល​អនាគត។

បន្ថែមលើចំណុចនេះ លោកទូច ប៊ិនប៉ែកណា អ្នកគ្រប់គ្រងផ្នែកវាយតំលៃរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បាននិយាយថា “ខណ្ឌទាំងពីរគឺជាតំបន់មានសក្តានុពលសម្រាប់ ការវិនិយោគ ប៉ុន្តែជាក់​ស្តែង តំបន់ទួលគោកមានការអភិវឌ្ឍន៍ច្រើនជាង ហើយតម្លៃក៏ខ្ពស់ជាង បើធៀប​ទៅ​តំបន់​សែន​សុខ។

​នេះគឺដោយសារតែសែនសុខជាតំបន់អភិវឌ្ឍន៍ថ្មី ដែលមានដីទំនេរ ច្រើនសម្រាប់សាងសង់ ចំណែក​តម្លៃ​ក៏ធូរថ្លៃជាងតំបន់ទួលគោកផងដែរ។ ចំណុចនេះធ្វើឲ្យ សែនសុខមានសក្តានុពល ដល់ការវិនិយោគដីធ្លី នៅពេលបច្ចុបន្ន។​

លោក ប៊ិនប៉ែកណាជឿជាក់ថាហេដ្ឋារចនាសម្ព័ន្ធ ដែលតភ្ជាប់យ៉ាងល្អរវាងទួលគោក និងសែនសុខ គឺជាកត្តា សំខាន់មួយក្នុងការផ្តល់ឱកាសវិនិយោគកាន់តែច្រើនឡើងសម្រាប់ វិនិយោគិនក្នុងស្រុក និង​អន្តរជាតិ។

លោកបាន ពន្យល់បន្ថែមថា ខណ្ឌសែនសុខមានការអភិវឌ្ឍន៍យឺតជាងទួលគោករយៈពេល ពីរទៅបីឆ្នាំ ប៉ុន្ដែទាក់ទងនឹងតំបន់ ដែលមានតម្រូវ ការខ្លាំងនៅសែនសុខ តម្លៃអចលនទ្រព្យគឺអាច ប្រៀបធៀបទៅនឹងតំបន់កណ្តាលក្រុងបាន។ ឧទាហរណ៍ផ្សារទំនើបអ៊ីអនទី២។ ទោះជាយ៉ាងណា បើនិយាយជាទូទៅទាំងតម្លៃដី និងដីទំនេរនៅខណ្ឌសែនសុខ គឺស្ថិតនៅក្នុងកម្រិតធូរថ្លៃ និងអាចរកបានច្រើន បើប្រៀបធៀបទៅនឹងតំបន់ទួលគោក។

សម្រាប់អ្នកដែលមានបំណងចង់ វិនិយោគលំនៅដ្ឋាន ឬដីនៅទួលគោក ឬ វិនិយោគលំនៅដ្ឋាននៅ សែនសុខ នាពេលអនាគត លោកសៀបបានលើកឡើងថាពួកគេត្រូវស្វែងយល់ ពីស្ថានភាពទីផ្សារ បច្ចុប្បន្ន និងជាពិសេសដឹង ច្បាស់អំពី ហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលមាន។

អត្ថបទសហការី៖ www.realestate.com.kh/km/news/Toul-Kork-and-Sen-Sok-A-story-of-two-Sangkat-brothers/

LEAVE A REPLY

Please enter your comment!
Please enter your name here