ការប្រកួតរូបភាពរចនារដូវកាលទី២ របស់ TODAY ISP

0
34

ដោយមានការគាំទ្រច្រើនពីបេក្ខជន បេក្ខនារី ចំពោះការប្រកួតកែឆ្នៃរូបភាពតាមរយៈកម្មវិធីប្រកួត Graphic Design នៅវគ្គមុនរបស់ក្រុមហ៊ុន TODAY Communication Co., Ltd ហៅ​កាត់​ថា “TODAY ISP” ទើបក្រុមហ៊ុន ធ្វើការរៀបចំកម្មវិធី​ការប្រកួតនេះម្តងទៀត។ ប្រធានបទគឺ ការបង្កើតរូបភាពក្រាហ្វិច (Graphic Design Season 2) ដោយគំនិតឆ្នៃប្រឌិតផ្ទាល់ខ្លួនស្តីអំពី អបអរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ចំពោះអ្នកឈ្នះ​ជ័យ​លាភី នឹងទទួលបានការប្រើប្រាស់​​អ៊ិនធឺណិត​ឥតគិតថ្លៃរយៈពេលពេញ ១ឆ្នាំ និងមានរង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​ ៣​ រង្វាន់សម្រាប់ជ័យលាភីផ្សេងបន្ថែមទៀត​។

 

ការប្រកួតរូបភាពរចនារដូវកាលទី២នេះ  ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំសម្រាប់ការចូលរួមរបស់បេក្ខជន និងបេក្ខនារីទាំងអស់ថា នឹងទទួលបានបទពិសោធន៍ថ្មីៗជាច្រើន រួមជាមួយការបង្កើតគំនិតខាងផ្នែកកែឆ្នៃរូបភាពផ្សេងៗ និងការចែករំលែកចំនេះដឹង គំនិតថ្មីៗសម្រាប់ធ្វើការឌីសាញ។ មិនតែប៉ុណ្ណោះលោកអ្នក និងប្អូនៗ ក៏អាចមានឱកាសបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនជាមួយនឹងរូបភាពយ៉ាងល្អប្រឌិតផុសចេញពីគំនិតរបស់ខ្លួនក្នុងការឌីសាញ។

 

ហេតុនេះសម្រាប់បេក្ខជន ឬបេក្ខនារីមានចំណាប់អារម្មណ៍ចង់បញ្ចេញទេពកោសល្យ អាចធ្វើការចូលរូម ប្រកួតជាមួយនឹងកម្មវិធីរបស់ TODAY ISP ដោយគ្រាន់តែធ្វើការឌីសាញរូបភាពរបស់ខ្លួនទៅតាមប្រធានបទ រួចផ្ញើរូបនោះមកកាន់ inbox របស់ TODAY ISP ឲ្យបានមុនថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៧ ចំពោះរូបភាពទាំងអស់នឹងដាក់ប្រកួតលើផេកហ្វេសប៊ុករបស់ក្រុមហ៊ុន នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៧។ ចំពោះព័ត៌មានលំអិតអំពីកម្មវិធី Graphic Design Season 2 អាចស្វែងយល់បន្ថែមតាមរយៈផេកហ្វេសប៊ុន TODAY ISP ឬចូលទៅកាន់ វេបសាយ របស់ក្រុមហ៊ុនដោយផ្ទាល់។

 

គួរបញ្ចាក់ថា TODAY ISP ជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតតាមប្រព័ន្ធ​អ៊ុបទិក​ក្រោម​ដី ១០០% ស្របទៅនឹងតម្រូវបច្ចុប្បន្នរបស់ទីផ្សារ និង​ក្រុមហ៊ុនអាជីវកម្ម​នានា ព្រមទាំងមានសេវាជំនួយបច្ចេកទេសយ៉ាងមានជំនាញ។ ចំពោះអតិថិជន មានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​

LEAVE A REPLY

Please enter your comment!
Please enter your name here