សេង ពិសិដ្ឋ៖ ចៅហ្វាយ សម័យថ្មី ចាត់ទុកបុគ្គលិកជា ទ្រព្យសម្បត្តិក្រុមហ៊ុន

0
7

ចៅហ្វាយ ឬហៅថា CEO គឺជាបុគ្គលម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ជាបុគ្គលធម្មតា មានមហិជ្ជតាខុសពីអ្នកដទៃ ។

សហគ្រិនវ័យក្មេង សេង ពិសិដ្ឋ ស្ថាបនិកក្រុមហ៊ុន ANUSSA បានធ្លាប់និយាយថា ក្នុងនាមលោកជា CEOជំនាន់ថ្មីមួយរូប លោកតែង ទុកបុគ្គលិករបស់លោកជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។

លោកបានបន្ថែមថា បើគ្មានពួកគាត់ ក្រុមហ៊ុនមិនអាចដើរទៅមុខបានឡើយ។ បុគ្គលិកល្អ ជា​បុគ្គល​មាន​សមត្ថភាព មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ដែល​​អាច​ដើរ​ទៅ​មុខ​ជាមួយ​ក្រុមហ៊ុន​ ដូច្នេះ​ពួកគេជាចំណែក​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ឲ្យ​ក្រុមហ៊ុន​រីកចម្រើន។

ថ្វីត្បិតតែ ការគ្រប់គ្រងបុគ្គលិកមានការលំបាកបន្តិចមែន ប៉ុន្តែលោក បានប្រាប់ពីយុទ្ធសាស្រ្តរក្សាបុគ្គលិកឲ្យបានយូរ ដោយលើកឡើងថា ដើម្បីឲ្យ​បុគ្គលិក​ ​ព្រម​ធ្វើការ​បាន​យូរ​  ត្រូវ​ឲ្យ​បុគ្គលិក​យល់​ថា ក្រុមហ៊ុន​​នេះ​ដូច​ជា​ផ្ទះ​របស់​គេដោយឈរលើគោលការណ៍មួយចំនួនដូចជា ៖

  • ​ បន្ត​ជំរុញ​សមត្ថភាព​របស់​បុគ្គលិក
  • បណ្ដុះបណ្ដាល​​​បុគ្គលិក​នូវ​ ស្មារតី ជំនាញ និង​ការងារ​ផ្សេងៗ​
  • អនុញ្ញាត​ឲ្យ​បុគ្គលិក​​បញ្ចេញ​ស្នាដៃ កសាង​សមិទ្ធផល​របស់​ខ្លួន
  • ក្រៅ​ពី​ប្រាក់​ខែ ត្រូវ​ចេះ​ផ្ដល់​ជា​​រង្វាន់ ប្រាក់​លើកទឹកចិត្ត និង​ភាគហ៊ុន​ដល់​បុគ្គលិក​ ពេល​ក្រុមហ៊ុន​រីកចម្រើន
  • មិន​ត្រូវ​ចាត់​ទុកពួកគេ​​​ត្រឹម​តែ​បុគ្គលិក​ទេ ប៉ុន្តែ​ជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន។

ក្រៅពីនេះ លោកបានគូសបញ្ជាក់ថា “បុគ្គលិក​សំខាន់ ជា​បុគ្គលិក​ដែល​យើង​ត្រូវ​​​យក​ចិត្ត​ទុកដាក់​ខ្លាំង និង​ចាត់​ទុក​គាត់​ដូច​សមាជិក​គ្រួសារ​អ៊ីចឹង​។ ពួកគាត់​មាន​សិទ្ធិ​ដឹងឭ​ព័ត៌មាន​សំខាន់ៗ​ដូច​យើង​ដែរ” ។

ដោយ៖ពេជ្រ ស្រីវណ្ណ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here