អ្នកជំនាញនៅតែដាស់តឿនថាអ្នកគួរទិញ iPhone 7 ជំនួសឲ្យ iPhone 8 និង iPhone X

0
54

iPhone 8 និង iPhone X ទើបតែចេញកាលពីខែមុននេះ ឃើញថាមានការគាំទ្រច្រើន នៅអាមេរិកគេនាំគ្នាបោះតង់ដេកចាំទិញ iPhone ចំណែកឯនៅកម្ពុជាក៏មានអ្នកគាំទ្រមិនតិចដែរ ប៉ុន្តែថ្មីៗនេះអ្នកជំនាញនិងសារព័ត៌មានធំៗនៅបរទេសដូចជា business insider ជាដើមបានចុះផ្សាយដាស់តឿនអ្នកគាំទ្រថាទិញ iPhone 7 ល្អជាងទិញ iPhone 8 និង iPhone X ហេតុអ្វី?

  1. iPhone 7 មានតម្លៃសមរម្យជាង iPhone 8 និង iPhone X

រឿងដំបូងដែលអ្នកត្រូវពិចារណាគឺ តម្លៃនេះតែម្តង ព្រោះថា iPhone 8 អាចចាប់ផ្តើមតម្លៃពី ១០០០ ដុល្លារឡើង ប៉ុន្តែពេលនេះ iPhone 7 តម្លៃមិនដល់ ៩០០ ដុល្លារផង ចំណែកនៅអាមេរិកវិញតម្លៃវាប្រមាណ ៦៤៩ ដុល្លារប៉ុណ្ណោះ បើគិតទៅខុសគ្នាស្ទើពាក់កណ្តាលទៅហើយ ។

  1. iPhone 7 មានពណ៌ច្រើន

iPhone 8 មាន៣ ពណ៌ប៉ុណ្ណោះ គឺពណ៌ទឹកប្រាក់ មាស និង ប្រផះ ចំណែក iPhone X មានតែ២ ពណ៌ប៉ុណ្ណោះគឺខ្មៅនិងស ។ តែមើល iPhone 7 វិញវាមាន ៥ ពណ៌ឲ្យអ្នកជ្រើសរើសគឺ ខ្មៅ ខ្មៅលាយប្រផះតិចៗ ទឹកប្រាក់ មាស និងពណ៌មាសលាយផ្កាឈូក ។

  1. កញ្ចក់ក្រោយ iPhone 8 និង iPhone X ងាយរងការបាក់បែកនិងប្រឡាក់

iPhone 8 និង iPhone X មានកញ្ចក់ខាងក្រោយដោយសារ វាមានមុខងារដំណើរការជាមួយឧបករណ៍សាកថ្មឥតខ្សែ (Qi wireless charging) ប៉ុន្តែវាក៏ងាយរងការបាក់បែកនិងប្រឡាក់ផងដែរ ។ ចំណែក iPhone 7 ផ្ទៃខាងក្រោយធ្វើពី អាលុយម៉្ញូម មានភាពរឹងមាំ ធន់នឹងការប្រឡាក់ ។

  1. បើទិញ iPhone 8 និង iPhone X អ្នកអាចអស់លុយ២ដង

iPhone 8 និង iPhone X ដំណើរការសាកថ្មដោយឥតខ្សែ ប៉ុន្តែបើអ្នកចង់បានឧបករណ៍នេះ អ្នកត្រូវចាយលុយទិញវាផ្សេងទៀត ដូចច្នោះអ្នកត្រូវចំណាយ២ ដង។

  1. iPhone 7+ មានកាមេរ៉ាស្រដៀង iPhone 8+

បើអ្នកជាមនុស្សដែលទិញទូរស័ព្ទដើម្បីតែថតរូប អ្នកមិនគួរចំណាយលុយជាង ១០០០ ដុល្លារទៅទិញ iPhone 8+ ទេ ព្រោះសមត្ថភាពកាមេរ៉ា iPhone 7+ 8+ និង iPhone X មិនមានអ្វីលើសគ្នាប៉ុន្មានទេ ។

  1. មានមុខងារស្កេនមុខដើម្បីដោះសោដូចគ្នា

មិនថា​ iPhone 8 ឬ iPhone 7 ទេ សុទ្ធតែប្រើមុខងារស្កេនមុខដើម្បើដោះសោ និងទិញទំនិញលើ App Store ដូចគ្នា ប៉ុន្តែអ្នកប្រើប្រាស់ iPhone មួយចំនួនមិនទាន់ចេះប្រើមុខងារនេះនៅឡើយ ។

  1. ដំណើរការដោយ IOS 11 ដូចគ្នា​

កាលពីជំនាន់ iPhone 6 ចុះក្រោម ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការមានការផ្លាស់ប្តូរទៅតាមសេរ៊ី ប៉ុន្តែចាប់ពី iPhone 7 ឡើងទៅវាប្រើប្រាស់ IOS 11 ដូចគ្នា និងអាចដំណើរការបានល្អមិនចាញ់គ្នានោះទេ ។

គួរបញ្ជាក់ថា ខាងលើគ្រាន់តែជាការប្រៀបធៀបមួយចំនួនដើម្បីឲ្យអ្នកពិចារណាឡើងវិញប៉ុណ្ណោះ បើអ្នកចង់ស្គាល់បច្ចេកវិទ្យាថ្មីៗអ្នកគួរតែទិញវា ប៉ុន្តែបើអ្នកគ្រាន់តែទិញ iPhone យកមកលេង Game ថតរូប ឬ អូសចុះអូសឡើង អ្នកមិនគួរចំណាយលុយឥតប្រយោជន៍ទិញ iPhone 8 យកមកកាន់លេងនោះទេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here