iPhone 8 ថ្លៃលើស១០០០$ ព្រោះ Apple ត្រូវចែកលុយឲ្យ Samsung ១៣០$ ក្នុងមួយគ្រឿង

0
13

បន្ទាប់ពីមានការបែកធ្លាយពីរូបរាងនិងតម្លៃរបស់ iPhone 8 កាលពីពេលថ្មីៗនេះថា Iphone 8 អាចមានតម្លៃរហូតដល់ ១៤០០$ ក្រុមអ្នកវិភាគទីផ្សារបានលើកឡើងហេតុផលមួយដែលធ្វើឲ្យ Iphone មានតម្លៃលើសពី ១០០០$ ។

លោក Ming-Chi Kuo អ្នកជំនាញវិភាគទីផ្សារមូលបត្រនិងអ្នកវិភាគ Apple ឲ្យដឹងថា ក្នុងសប្តាហ៍នេះក្រុមហ៊ុនយក្ស​ Samsung រីករាយនឹងគិតលុយពី Apple រហូតដល់ ១៣០$ សម្រាប់ការផលិតអេក្រង់ Iphone 8 មួយគ្រឿង ។

មានការលេចឮថា Samsung គឺជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា OLED screens យ៉ាងសំខាន់សម្រាប់ Apple ដែលអេក្រង់ប្រភេទនេះផ្តល់នូវពន្លឺខ្លាំង ពណ៌ស្រស់ឆើតឆាយ និងមានគុណភាពខ្ពស់ជាងអេក្រង់ LCD ធម្មតា ។

គួរបញ្ជាក់ថាកាលពីមុន Apple ទទួលការផ្គត់ផ្គង់អេក្រង់ប្រភេទ LCD ពីក្រុមហ៊ុន IHS ប៉ុន្តែដោយសារគុណភាពផលិតបានធ្លាក់ចុះទើប Apple ប្តូរមកសហការជាមួយ Samsung វិញម្តង ។ ជាធម្មតាអេក្រង់ប្រភេទ LCD មានតម្លៃត្រឹមតែ ៣៩$ ប៉ុណ្ណោះ ។

សម្រាប់ការផលិតអេក្រង់ OLED នេះ Samsung ត្រូវទទួលបានបុព្វលាភពី Apple ១០០$​​ សម្រាប់ថ្ងៃឈ្នួល ។ តាមរបាយការណ៍នេះគេអាចវាយតម្លៃថា iPhone ៨ អាចមានតម្លៃចាប់ពី ១០០០$ ទៅ ១៤០០$ អាស្រ័យទៅតាមម៉ូដែលនីមួយៗ ។

ទោះជាវាមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់អតិថិជននោះទេ ដោយសារ Apple បានរៀបចំផែនការហិរញ្ញវត្ថុច្បាស់លាស់សម្រាប់ iPhone 8 ក្នុងការត្រៀមសងលុយឲ្យអតិថិជនវិញប្រសិនបើមានបញ្ហាមិនប្រក្រតី សម្រាប់រយៈពេល ១ឆ្នាំ ឬច្រើនជាងនេះ ។

គួរបញ្ជាក់ថា រហូតដល់ពេលនេះ  iPhone មិនទាន់មានលក់នៅលើទីផ្សារកម្ពុជានៅឡើយទេ ហើយអតិថិជនកម្ពុជាជាច្រើនក៏កំពុងទន្ទឹងរងចាំវត្តមាន iPhone ជំនាន់ថ្មីនេះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here