ក្រសួងដែនដីនឹងបង្កើតប្លង់ដីថ្មីដោយភ្ជាប់ជាមួយ QR Code ដើម្បីដើរឲ្យទាន់បច្ចេកវិទ្យា

0
35

ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ និង បង្កើតប្លង់ដីថ្មី ដោយភ្ជាប់ជាមួយ QR Code នៅឆ្នាំ២០១៨នេះ ព្រមទាំងគ្រោងបង្កើតនូវក្រដាសកម្មសិទ្ធិដីធ្លីដោយផ្ទាល់នៅកម្ពុជាដោយខ្លួនឯងទៀតផង។

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ ក្នងឱកាសបិទសន្និបាត បូកសរុបការងារឆ្នាំ ២០១៧ និងលើកគោលដៅការងារឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗនេះថា ការដាក់ QR Code ក្នុងក្រដាសកម្មសិទ្ធដីប្រភេទថ្មី ក្នុងឆ្នាំ២០១៨ខាងមុខនេះ គឺដើម្បីដើរទាន់បច្ចេកវិទ្យា និងផ្ដល់ជាភាពងាយស្រួលដល់ការគ្រប់គ្រង។

គម្រោងមួយនេះ គឺនឹងដើរតាមបច្ចេកវិទ្យា ដែលកំពុងចូលមកក្នុងសង្គមកម្ពុជា និងផ្ដល់ការងាយស្រួលដល់មនុស្សគ្រប់គ្នា គ្រាន់តែត្រូវការទូរស័ព្ទស្មាតហ្វូនប៉ុនណ្ណោះ នោះអ្នកនឹងដឹងថាដីនៅទីកន្លែងណា មានទំហំទទឹង បណ្ដោយប៉ុន្មាន និងម្ចាស់កម្មសិទ្ធិជាអ្នកណាផងដែរ”។

ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ផងដែរថា កម្ពុជាគ្រោងបង្កើតនូវក្រដាសកម្មសិទ្ធិដីធ្លីដោយផ្ទាល់នៅកម្ពុជាដោយខ្លួនឯងផងដែរ ដោយមិនចង់ពឹងពាក់បញ្ជាទិញពីបរទេសនោះទេ។

ការបោះពុម្ពក្នុងស្រុកនឹងកាត់បន្ថ​យការចំណាយ នឹងផ្ដល់ភាពរហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាជនផងដែរ ជាពិសេសមិនចាំបាច់តោងកន្ទុយប្រទេសអូស្រ្តាលី និងប្រទេសអាឡឺម៉ង់ក្នុងការបញ្ជាទិញក្រដាសកម្មសិទ្ធដីធ្លីទៀតនោះទេ។

Image may contain: one or more people, people standing and text

ដោយ៖ ពេជ្រ ស្រីវណ្ណ

 

LEAVE A REPLY

Please enter your comment!
Please enter your name here