អត្ថបទ >
មុខរបរបច្ចេកវិទ្យា
ក្រៅពីFord នាពេលខាងមុខរថយន្ដល្បីៗ ៣ ម៉ាកនេះ នឹងត្រូវដំឡើងនៅកម្ពុជាដែរ

Bunthoeun Koem

June 28 2022

597

បច្ចុប្បន្នការប្រើប្រាស់រថយន្ដនៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលកត្ដាទាំងនេះហើយបានធ្វើឲ្យក្រុមហ៊ុនជាច្រើនសម្រេចចិត្ដបោះទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ដនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។ ជាក់ស្ដែង ពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន RMA Cambodia ទើបនឹងបើកសម្ពោធរោងចក្រដំឡើងរថយន្ដម៉ាក Ford នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

យ៉ាងណា ក្រៅពី Ford នាពេលខាងមុននឹងមានរថយន្ដល្បីៗចំនួន ៣ ទៀតនឹងត្រូវដំឡើងនៅក្នុងប្រទេសកម្ពុជាយើងដូចគ្នារួមមាន៖ រថយន្ដម៉ាក Faw, Soueast និង Doungfeng។ យោងតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅបានឲ្យដឹងថា ក្រុមហ៊ុន GTV MOTOR CO., LTD. បានចំណាយទុនចំនួន ១៥,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រដំឡើងរថយន្ដទាំង ៣ ម៉ាកខាងលើ ដែលមានទីតាំងនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់នៅពេលរោងចក្រនេះរួចរាល់ នឹងត្រូវដំឡើងរថយន្ដទាំង ៣ ម៉ាកខាងលើរហូតដល់ ១៩ ម៉ូឌែលឯណោះ។ ដោយក្នុងនោះម៉ាក SOUEAST មាន ៤ ម៉ូឌែលគឺ SOUEAST-DX7, SOUEAST-NOVA, SOUEAST-DX5 និង SOUEST-A5។ ចំពោះម៉ាក FAW មាន ៥ ម៉ូឌែលគឺ FAW-Truck BL (1.5Ton), FAW-Truck BL (2Ton), FAW-Truck Tiger (2Ton), FAW-Truck Tiger (3.5Ton) និងFAW-Truck Tiger (5Ton)។ ដោយឡែកម៉ាក DONGFENG វិញនឹងដំឡើងដល់ទៅ ១០ ម៉ូឌែលឯណោះ ដោយរួមមាន៖ Dongfeng-AX7, Dongfeng-Yixuan Max, Dongfeng-Aeolus Yisuan, Dongfeng-Yixuan GS, Dongfeng-TS, Dongfeng-Fengon Glory S80, Dongfeng-VENUCIA STAR, Dongfeng-VENUCIA D60 និងDongfeng-Rich6 ៕

អត្ថបទ៖ កឹម ប៊ុនធឿន

288906105 388059153352357 861058445394845228 N (1)

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth