អត្ថបទ >
មុខរបរបច្ចេកវិទ្យា
លោកឧកញ៉ា សុខ សុធារិទ្ធ ផ្ដើមពីអ្នកជំនួញក្នុងវិស័យជួសជុលរថយន្ត រហូតទទួលបានគោរមងារជាឧកញ៉ាទាំងវ័យក្មេង

Makara Chham

June 10 2022

1.7K

លោកឧកញ៉ា សុខ សុធារិទ្ធ បច្ចុប្បន្នជាស្ថាបថានិក និងជាម្ចាស់យានដ្ឋានជួសជុលរថយន្ដ ល្បីល្បាញមួយនៅក្នុងរាជធានីភ្នំពេញ ដែលបងប្អូនក៏ធ្លាប់បានស្គាល់រួចមកហើយ គឺ យីហោ វីស៊ីអឹម ព្រីមៀម អូតូ (VCM Premium Auto) ដែលជាយានដ្ឋានជួសជុលរថយន្ដ ចាប់ពីស៊េរីមធ្យម រហូតដល់ស៊េរីទំនើបប្រណិតៗ ។
ក្រោយប្រកបជំនួយចាស់វស្សាលើវិស័យនេះមក យានដ្ឋានជួសជុលរថយន្ដ VCM Premium Auto ក៏ចាប់ផ្ដើមទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទាំងចាស់ និងថ្មីជាហូរហែរ រហូតធ្វើឲ្យលោកឧកញ៉ា សុខ សុធារិទ្ធ បានពង្រីកខ្លួនបាន ២ សាខា ទោះបីជាឆ្នាំ ២០២១ កន្លងទៅស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដំណើរការមិនល្អអំឡុងកូវីដ១៩ ក៏ដោយ ។
រឿងល្អក៏កើនឡើងផ្ទួនៗ ជាបន្តបន្ទាប់ ក្នុងឆ្នាំនេះផ្ទាល់ ដោយមានការគាំទ្រពីអតិថិជនកាន់តែច្រើនឡើង និងមានទំនុកចិត្តទៅលើអាជីវកម្មរបស់លោកឧកញ៉ាផ្ទាល់ធ្វើអោយមានការជោគជ័យទៅលើវិស័យជួសជុលរថយន្ដផងដែរ លោកឧកញ៉ាក៏បានរួមចំណែកជាច្រើនតាមរយៈសកម្មភាពជួយទៅដល់សង្គមច្រើនកន្លងមក នៅខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ លោកឧកញ៉ាត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ដល់គោរមងារ លោក សុខ សុធារិទ្ធ ជាឧកញ៉ា ទាំងវ័យក្មេង ។

279757375 3241127942838013 3686339742690011360 N
នេះជាសមិទ្ធផល ដ៏ធំរបស់លោកដែលសម្រេចបាន មិនត្រឹមតែប៉ុណ្ណោះក៏បានធ្វើឲ្យអាជីវិកម្ម លើវិស័យជួសជុល និងលក់រថយន្ដរបស់លោកកាន់តែមានប្រជាប្រិយភាពថែមមួយកម្រិតទៀត ដែលមានភ្ញៀវចេញចូលមិនដាច់ ហើយមិនត្រឹមតែប៉ុណ្ណោះលោកក៏បានប្រាប់មក Business Cambodia ដែរថា VCM Premium Auto ផ្ទាល់មានសេវាកម្មជាច្រើនលើសពីជួសជុលរថយន្ដ ៖
• សេវាជួសជុលថែរទាំ ៖ ទទួលជួសជុលរថយន្ដច្រើនប្រភេទ ពិសេសផ្ដោតលើរថយន្ដមកពីប៉ែកអឺរ៉ុបផ្ទាល់តែម្ដង សូម្បីតែរថយន្ដប្រណិតៗ ទំនើបៗចុងក្រោយដូច Lamborghini, McLaren, Rolls Royce ក៏អាចជួសជុលបានដែរ មិនចាំបាច់រង់ចាំគ្រឿងយូរមកពីក្រៅប្រទេសទៀតទេ ។
• អាចកម្ម៉ង់គ្រឿងបន្លាស់ដោយផ្ទាល់ ៖ វីស៊ីអឹម ព្រីមៀម អូតូ ក៏មានសេវាកម្មកម្ម៉ង់គ្រឿងបន្លាស់រថយន្ដពីក្រៅប្រទេស និងជុំវិញពិភពលោកដែរ ឲ្យតែអតិថជនមានតម្រូវការ ទោះបីរថយន្ដស៊េរីទំនើបៗក៏ដោយ ។
• ប្រើបច្ចេកវិទ្យាទំនើប ៖ វីស៊ីអឹម ផ្ទាល់តែងតែអាប់ឌេតនូវឧបករណ៍ទំនើបៗ គ្រឿងអេឡិចត្រូនិច សម្រាប់ឆែក វិភាគ កំហូចរថយន្ដ និងដឹងពីបញ្ហាភ្លាមៗតែម្ដង មិនបាច់ឲ្យអតិជិនរង់ចាំយូរឡើយ ជាមួយឧបករណ៍ឆែកស្វ័យប្រវត្តិ ។
• បទពិសោធន៍ និង ជាងជំនាញ ៖ យានដ្ឋានផ្ទាល់ គឺមានជាងជំនាញយូរឆ្នាំលើវិស័យជួសជុលរថយន្ដ និងប្រកបដោយវិជ្ជាជីវៈ ជាពិសេសទទួលបានការបណ្ដុះបណ្ដាលពីក្រៅប្រទេសថែមទៀត ដែលអាចឲ្យអតិថិជនទុកចិត្តបាន ១០០% ។
ចុងក្រោយ លោកឧកញ៉ា សុខ សុធារិទ្ធ ក៏បានថ្លែងការអរគុណទៅដល់អតិថិជន ទាំងចាស់ ទាំងថ្មី ដែលគាំទ្ររហូតមកដល់ពេលនេះ ជាពិសេសខាង វីស៊ីអឹម ព្រីមៀម អូតូ នឹងខិតខំធ្វើយ៉ាងណាបម្រើសេវាកម្មជូនអតិថិជន ប្រកបដោយទំនុកចិត្ត និងដោះស្រាយបញ្ហាជូនបងប្អូន ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ៕
ទំនាក់ទំនង 086 570101 ( Smart )
                061 570101  ( Cellcard )
                090570101  ( Metfone )

Photo 2022 06 11 07 53 12

ដដដ

Img 6503Img 6505Img 6506Img 6507Img 6508Img 6512Img 6513

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth