https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
មុខរបរបច្ចេកវិទ្យា
ត្រៀមលុយ! នៅឆ្នាំទី២ បន្ទាប់ពីបើកដំណើរការរោងចក្រ Ford នឹងដំឡើងឡានរហូតដល់ ៣ ម៉ូឌែល

Bunthoeun Koem

June 17 2022

608

កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ រោងចក្រដំឡើងរថយន្ត Ford ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា បានសម្ពោធបើកឲ្យដំណើរការជាផ្លូវការហើយ។

កម្មវិធីសម្ពោធជាផ្លូវការនេះ មានការអញ្ចើញចូលរួមពី សំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត  ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និង ក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន។

រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ជាច្រករបៀងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបាននិយោគដោយក្រុមហ៊ុន RMA Cambodia ដែលមានទុនសរុបចំនួន ២១ លានដុល្លារ។

287589021 445085964283668 5831763358026786404 N

តាមការបញ្ជាក់ពីក្រុមហ៊ុន Ford រថយន្តដែលត្រូវបានដំឡើងនៅឆ្នាំទី១ មានពីរម៉ូឌែលគឺ Ford Renger និង Ford Everest  ហើយការដំឡើងនេះមានចំនួន ៤៥០០ គ្រឿង  ៣៥០០​ គ្រឿងជាប្រភេទ Ford Everest និង ១០០០ គ្រឿទៀតជា ប្រភេទ Ford Ranger ។ សម្រាប់ឆ្នាំទី២ នឹងដំឡើង ៣ ម៉ូឌែល ដែលមានសរុបចំនួន ៦ ពាន់គ្រឿង ក្នុងនោះ Ford Ranger ៤២០០​ គ្រឿង ,Ford Everest ១២០០ គ្រឿង និង Ford Mini SUV ៦០០ គ្រឿង ។ ចំពោះឆ្នាំទី ៣ វិញនឹងដំឡើងចំនួន ៧២០០​ គ្រឿង ក្នុងនោះ Ford Ranger ៥០៤០ គ្រឿង Ford Everest ១៤៤០​ គ្រឿង និង Ford Mini  SUV ៧២០ គ្រឿង។ ការដំឡើងនឹងកើនឡើងទៅឆ្នាំនីមួយៗរហូវដល់ឆ្នាំទី ៦ ក្រុមហ៊ុនបានបន្ថែមការដំឡើង​ ២ ម៉ូឌែលទៀតគឺ ម៉ូឌែល Ford mid size SUV ១ពាន់់គ្រឿង និង Ford Small size sedan ចំនួន ១០០០ គ្រឿងផងដែរ។

288765387 445085744283690 3473816162882130867 N

សូមបញ្ជាក់ផងដែរថា រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យា។ មិនត្រឹមតែផ្ដល់នូវឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានប្រមាណជាង ៥០០ កន្លែងប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់រោងចក្រនេះ ក៏បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕

អត្ថបទដោយ៖ ឌឿក​ ស្រី នុច រតនៈ

288460350 445085790950352 3641595248244759676 N

287055647 445085344283730 3231085531193463455 N

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth