Elon Muskកំពូលមហាសេដ្ឋីពិភពលោកមានដៃគូរប្រកួតប្រជែងហើយបន្ទាប់ពី មានក្រុមហ៊ុនវិនិយោគទុនឯកជនរបស់អាមេរិកដ៏ធំមួយគឺ Thoma Bravo បានកំពុងធ្វើការដេញថ្លែភាគហ៊ុនTwitterអាចនិងមានបំណងចង់ប្រគួតប្រជែងជាមួយមហាសេដ្ឋីអវកាសរូបនេះហើយ។
ដោយតាមរយៈការដេញថ្លៃក្នុងតម្លៃ ៤៣ពាន់លានដុល្លារអាមេរិកលើភាគហ៊ុនរបស់ Twitter ស្របពេលដែលTwitterបានប្រកាសពីការកំណត់សម្រាប់ម្ចាស់ភាគហ៊ុនគ្រប់រូបគឺមិនអាចកាន់កាប់ហ៊ុនលើសពី១៥ភាគរយឡើយរួមទាំងលោកElon Muskផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reutersកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២កន្លងទៅ។
គោលបំណងរបស់Elon Muskដែលចង់កែប្រែTwitterទៅជាបណ្ដាញសង្គមមួយដែលមានសេរីភាពក្នុងការបញ្ចេញមតិប៉ុន្តែសំណើនេះមិនសូវជាទទួលបានការគាំទ្រនោះទេ។មូលហេតុនេះហើយបានជាក្រុមហ៊ុនThomaBravoចូលខ្លួនទៅដេញថ្លៃទិញយកភាគហ៊ុនក្នុងបំណងមិនចង់ឱ្យបណ្តាញសង្គមមួយនេះមានការកែប្រែនោះឡើយ។ យ៉ាងណាមិញសម្រាប់សំណើដេញថ្លៃទិញយកTwitterនេះខាងក្រុមហ៊ុនមិនទាន់ចេញមកធ្វើការបកស្រាយជាផ្លូវការនៅឡើយទេ។
គួរបញ្ចាក់ផងដែរទោះបីជាពេលបច្ចុប្បន្ននេះElon Muskកំពុងតែម្ចាស់ភាគហ៊ុនច្រើនជាងគេនៅក្នុងក្រុមហ៊ុនTwitterក៏ពិតមែនប៉ុន្តែលោកបានបដិសេធនូវសំណើក្នុងការឡើងដំណែងជាក្រុមប្រឹក្សាភិបាលរបស់Twitterបាត់ទៅហើយ។ យ៉ាងណាមិញលោកនៅតែមានបំណងចង់ធ្វើកំណែទម្រង់លើផ្លេតហ្វូមមួយនេះអោយកាន់តែងាយស្រួលនិងសេរីដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក៕