https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
មុខរបរបច្ចេកវិទ្យា
សហគ្រិនចិត្តខ្លាំងហ៊ានរត់ចេញពីផ្ទះ តាមចាប់ក្ដីស្រមៃ រហូតធ្វើឲ្យលោក Chung Ju Yung ក្លាយជាស្ថាបនិក Hyundai

លោក Chung Ju Yung គឺជាអ្នកជំនួញ និងជាសហគ្រិនដ៏ល្បីម្នាក់ ហើយលោកក៏ជាសហគ្រិនចិត្តខ្លាំងម្នាក់ដែលហ៊ានរត់ចេញពីផ្ទះ ទាំងវ័យក្មេង ដើម្បីតាមរកក្ដីស្រមៃ។ មិនតែប៉ុណ្ណោះលោកជាបុគ្គលម្នាក់ដែលរកស៊ីច្រើនមុខ និងជាស្ថាបនិកក្រុមហ៊ុនគំរូមួយនៅកូរ៉េខាងត្បូងផងដែរ។ តើលោកមានការតស៊ូបែបណា ទើបលោកមានលទ្ធិផលដូចសព្វថ្ងៃនេះ?

ក្រលេកមកមើលអតីតកាលបន្តិច លោក Chung Ju Yung កើតនៅក្នុងក្រកូលក្រីក្រ ដែលជាគ្រួសារប្រកបរបរកសិកម្ម នៅខេត្ត Kangwon (ស្ថិតនៅកូរ៉េខាងជើងបច្ចុប្បន្ន)។ ហើយកាលពីនៅក្មេង លោក Chung មានក្ដីសុបិន្តត្រឹមចង់ក្លាយជាគ្រូបង្រៀនតែប៉ុណ្ណោះ ប៉ុន្តែដោយសារជីវភាពគ្រួសារមានការខ្វះខាត ហើយណាមួយគាត់ជាកូនច្បងផងនោះ ដូច្នេះគាត់មានបន្ទុកច្រើន ដែលហេតុនាំឱ្យក្ដីស្រមៃរបស់គាត់កាន់តែឃ្លាតឆ្ងាយបន្តិចម្ដងៗ។ ដោយសារជីវភាពខ្សត់ខ្សោយទៅៗ ណារូបលោកក៏ធុញនិងជីវិតក្នុងការស់នៅស្រុកស្រែផងនោះ។ ទើបលោក Chung សម្រេចចិត្តចាកចេញពីផ្ទះ ដើម្បីរការងារធ្វើ ប៉ុន្តែឱពុកលោកទៅតាមរកគាត់ដើម្បីឱ្យត្រឡប់មកផ្ទះវិញជាច្រើនលើក ច្រើនសារ។  

រហូតដល់អាយុ ១៨ឆ្នាំ គាត់បានចាកចេញពីផ្ទះម្ដងទៀត ហើយគាត់ក៏បានធ្វើការងារជាអ្នកចែកអង្ករនៅហាងមួយកន្លែង ដោយសារការខិតខំប្រឹងប្រែង តស៊ូជម្នះឱបសគ្គគ្រប់សព្វបែបយ៉ាង រហូតថ្ងៃមួយគាត់មានឱកាសទិញហាងដែលធ្វើការរាល់ថ្ងៃ(ព្រោះម្ចាស់ឈប់ធ្វើ)។ ហើយលោក Chung បានក្លាយជាម្ចាស់ហាងអង្គរនោះ ត្រឹមអាយុ២២ឆ្នាំប៉ុណ្ណោះ មិននៅយូរឡើយ លោកបានប្តូរឈ្មោះហាងទៅជា Kyungil Rice Store។ ហើយហាងនេះទៀតសោត បានរីកចម្រើន និងមានប្រាក់ចំណូល- ចំណេញល្អគួរសម រហូតដល់ដើមឆ្នាំ ១៩៣៩ ធ្វើឱ្យហាងគាត់ត្រូវបិទទ្វារ ដោយសារបញ្ហាសង្គ្រាម។

ដោយសារបញ្ហាសង្រ្គាមលោក Chung បានត្រលប់ទៅស្រុកកំណើតរបស់លោកវិញនៅពេលដែលអាជីវកម្មរបស់គាត់បានបរាជ័យ។ តែដោយលោកមានឈាមជាសហគ្រិន មួយឆ្នាំក្រោយមក គាត់បានសម្រេចចិត្តព្យាយាមម្តងទៀតនៅ Keijō ។ បន្ទាប់ពីឆ្លង់កាត់ការពិចារណាកន្លងមក លោក Chung បានសម្រេចចិត្តបើកអាជីវកម្ម ការរ៉ាស់ឡាន។ មិនបានប៉ុន្មានផង ការ៉ាសឡានរបស់លោកត្រូវបានភ្លើងឆេះ ដោយសារបុគ្គលិកគាត់ប្រហែសបណ្ដាលឱ្យហ្គាសផ្ទុះ។ បើទោះបីជាលោកបានជួបការបរាជ័យជាច្រើនលើក ច្រើនសារក៏ដោយលោកមិនបោះបង់ដែល តែលោកបែបជា ហ៊ានខ្ចីលុយគេ ដើម្បីយកមកបន្តជាដំណើរការអាជីវកម្មសារជាថ្មីម្ដងទៀត។

ដោយការខិតខំប្រឹងប្រែង នៅក្នុងឆ្នាំ ១៩៤៦ លោក Chung បានបង្កើតក្រុមហ៊ុន Hyundai នេះឡើងដែលត្រូវបានជាស្គាល់ថា ជាក្រុមមហ៊ុនមួយរកស៊ីច្រើនមុខ ទាំងបច្ចេកវិទ្យា ទាំងការសាងសង់ ជាដើម  រហូតក្រុមហ៊ុនលោកក្លាយជាក្រុមហ៊ុនធំមួយនៅកូរ៉េខាងត្បូង ហើយថែមទាំងជាក្រុមហ៊ុនគំរូផងដែរ៕

អត្ថបទដោយ៖ ផល ធារិត

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth