អត្ថបទ >
មុខរបរបច្ចេកវិទ្យា
ឡានអគ្គិសនីនឹងឡើងកូដ ខណៈរដ្ឋកំពុងដំឡើងស្ថានីយសាកថ្មច្រើនទីតាំង ហើយខេត្ដ៣នេះមានមុនគេ

Bunthoeun Koem

September 15 2022

771

គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានដាក់ដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំងហើយ ដោយទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ និងទីតាំងទី៣ ស្ថិតនៅក្នុងក្រុងសៀមរាប ដែលទើបបើកដំណើរការនៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញនេះ។

យ៉ាងណាក្រៅពីស្ថានីយទាំង៣ខាងលើ ឆាប់ៗខាងមុខនេះ ក៏នឹងធ្វើការដាក់ដំណើរនៅទីតាំងថ្មីមួយទៀតផងដែរ។ យោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកញ្ញា បានឲ្យដឹងថា ក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ ដំបង ដែលជាជំនួយរបស់អង្គការ UNDP។ ហើយការដាក់ដំណើរការស្ថានីយថ្មីបន្ថែមនេះ គឺដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជា ពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន។

តាមការបញ្ជាក់បន្ថែមពីក្រសួង ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ ២០២២ មានរថយន្តអគ្គិសនី សរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់បងប្អូនប្រជាពល រដ្ឋ លើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

តាមការលើកឡើងពីឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការប្រើប្រាស់រថយន្តអគ្គិសនី មាន គុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំ ចូលនៃរថយន្តប្រើប្រេងឥន្ធនៈ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាម ពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង ចំណែកការជួសជុលថែទាំមានការចំណាយតិច ដោយ សារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

302354230 398448752466125 3217902789201784541 N

306280037 398449132466087 200402098991285013 N

305809996 398452752465725 6929969268608329312 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth