អត្ថបទ >
មុខរបរបច្ចេកវិទ្យា
ការងាររាប់រយក្រុមហ៊ុន រង់ចាំអ្នក! ពិព័រណ៍ការងារធំបំផុតនៅឆ្នាំ 2022 របស់ CamboJob សម្ភាសន៍ភ្លាម ធ្វើការភ្លាម

Sakada Khon

July 28 2022

117

Screen Shot 2022 07 28 at 5.39.27 Pm

នេះជាឱកាសដ៏អស្ចារ្យមួយសម្រាប់អ្នកមានបំណងចង់ស្វែងរកការងារធ្វើ និង ស្វែងយល់បន្ថែមពីវិស័យបច្ចេកវិទ្យា ក្រុមហ៊ុន CamboJob បានរៀបចំ ពិព័រណ៍ការងារប្រចាំឆ្នាំ ២០២២ របស់ខ្លួន ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅថ្ងៃទី ២០ និង ២១ ខែ កក្កដា ឆ្នាំ ២០២២ នេះហើយ។

ពិរពរណ៍ដ៏ធំសម្បើមនេះនឹងមានការចូលរួមដោយក្រុមហ៊ុនច្រើនជាង ១៥០ ក្រុមហ៊ុន និង បេក្ខជនអ្នកចង់ស្វែងរកការងារធ្វើច្រើនជាង ១ម៉ឺននាក់ ហើយថែមទាំងមានការសម្ភាសន៍ចុះកុងត្រាការងារភ្លាមៗនៅក្នុងព្រឹត្តិការណ៍ពិរពរណ៍នេះតែម្ដង។

Screen Shot 2022 07 28 at 5.08.57 Pm

ក្រៅពីនេះក៏នៅមានល្បែងកំសាន្តជាច្រើនទៀត រួមទាំងការលេងហ្គេមលើបណ្ដាញសង្គម ការប្រកួតថតរូបជាក្រុម ការប្រកួតសម្ភាសន៍នៅក្នុងកម្មវិធីពិព័រណ៍ ក៏ដូចជាការប្រកួតជាច្រើនទៀតផងដែរ។

បន្ថែមពីលើនោះ ពិព័រណ៍នេះក៏មានការចែករំលែកបទពិសោធន៍ សិក្ខាសាលា លើប្រធានបទក្ដៅគគុកក្នុងវិស័យបច្ចេកវិទ្យានិងការងារដូចជា ប្រធានបទជជែកលើបញ្ហារូបូតមកជំនួសការងារមនុស្ស ប្រធានបទជ្រើសរើសផ្លូវដើរក្រោយរៀនចប់ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ បទពិសោធន៍យូរឆ្នាំ​ និង អ្នកមានឥទ្ធិពលលើវិស័យបច្ចេកវិទ្យា តួរយ៉ាងដូចជាបងប្រុស ជី សុផាត និង Influencer ដទៃទៀត។

Screen Shot 2022 07 28 at 5.08.06 Pm

កុំឱ្យឱកាសដ៏ល្អនេះខកខានឱ្យសោះ ប្រញាប់ចុះឈ្មោះឥឡូវនេះ ១០០នាក់ដំបូងនឹងទទួលបានកាដូរដ៏ច្រើនសន្ធឹកសន្ធាប់ មានទាំងស្មាតហ្វូននឹងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

ចុះឈ្នោះតាមលីងតំណរខាងក្រោម៖

https://www.cambojob.com/activity?id=2

 Screen Shot 2022 07 28 at 5.04.29 Pm

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth