សម័យនេះទៅហើយការងារបែបប្រពៃណី មិនសូវជាត្រូវទៅនិងបរិបទរបស់សង្គមនោះទេ។ ការងារជាច្រើនត្រូវបានគេវាយតម្លៃថានិងមិនត្រួវប៉ាន់នោះទេនាពេលអនាគត ហើយក្នុងនោះផងដែរ នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនសម្បុកនៃបច្ចេកវិទ្យានេះ បានបង្ហើបពីការងារមួយប្រភេទដែលអាចត្រូវប៉ាន់នាថ្ងៃអនាគតគឺ ”សិល្បៈនៃការសរសេរកូដរបស់បច្ចេកវិទ្យា”។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNBC។
ក្នុងនោះការងារដែរ យើងឃើញសព្វថ្ងៃគឺភាគច្រើនដើរមិនឆ្ងាយពីបច្ចេកវិទ្យានោះទេហើយមហាសេដ្ឋីបច្ចេកវិទ្យា Mark Zukerberg ធ្លាប់បានលើកឡើងក្នុងកម្មវិធី “Lex Fridman Podcast” ដែលរៀបចំឡើងដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ MIT លោក Lex Fridman ក្នុងពេលថ្មីៗនេះថា “នៅពេលដែលបច្ចេកវិទ្យាទំនើបបន្តអភិវឌ្ឍ ការងារដែលផ្តោតលើបច្ចេកវិទ្យានឹងកាន់តែគ្របដណ្ដប់លើពិភពលោកគ្រាន់តែមិនមែនជាប្រភេទនៃ “ការងារបច្ចេកវិទ្យា” ដែលយើងជួបប្រទះសព្វថ្ងៃនេះ។
លោកបានបន្ថែមទៀតថា អនាគតនៃមុខរបរមួយចំនួនអាចនឹងត្រូវប៉ាន់ខ្លាំងនាពេលអនាគតគឺ “មនុស្សអាចនិង ធ្វើការដោយភាពច្នៃប្រឌិតជាជាងបែបប្រពៃណីនិងការធ្វើសេវាកម្មផ្សេងៗ”។
ជាក់ស្តែងដូចយើងបានដឹងហើយថាក្រុមហ៊ុន facebook ដែលមានតម្លៃ៥៤៥ពាន់លានដុល្លារដែលបង្កើតក្នុងឆ្នាំ២០០៤ ដោយលោក Mark Zukerberg និងមានអ្នកប្រើប្រាស់ស្ទើរតែទូទាំងពិភពលោកនេះមានភាពច្នៃប្រឌិតខ្លាំងមែនទែន តួយ៉ាងដូចជា Mataverse ដែនដីសុបិនិមិត្តនេះជាដើម។ មូលហេតុនេះហើយដែលលោកធ្វើការប៉ាន់ប្រមាណពីអនាគតដែលមានភាពច្នៃប្រឌិតរបស់ពិភពលោកនិងទាមទារអោយមនុស្សដើរអោយទាន់បច្ចេកវិទ្យា៕
អត្ថបទដោយ ពីង ជូអេង