ឆ្នាំ២០១៨ប្រាក់ខែរដ្ឋ និងឯកជនក្រោម១លាន២សែនរៀលមិនជាប់ពន្ធទៀតទេ

0
24

ចាប់ពីខែមករាឆ្នាំ ២០១៨ តទៅ ប្រាក់ខែបុគ្គលិករដ្ឋ និងឯកជនក្រោម៣០០ដុល្លារ ស្មើនឹង ១លាន២សែនរៀល មិនត្រូវបានជាប់ពន្ធទៀតនោះទេ ខណៈបច្ចុប្បន្នប្រាក់ខែ១លានត្រូវបានជាប់ពន្ធ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចហ៊ុនសែនថ្លែងកាលពីម្សិលមិញ។

សម្តេច បានបញ្ជាក់ថា កាលពីមុនប្រាក់ខែមន្ត្រីរាជការ លើលពី ១លានរៀល ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពី ខែ មករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែចាប់ពី ១,២០០,០០០ រៀល ទើបជាប់ពន្ធ ហើយសម្រាប់ប្រាក់បៀរវត្សន៍មន្ត្រីទាបបំផុតគឺទទួលបាន ១ លានរៀល។

បើយោងតាមបុគ្គលិកផ្នែកគណនីនិងពន្ធដារប្រចាំស្ថាប័នមួយ បានប្រាប់ពាណិជ្ជកម្ម ថា  បើពួកគាត់ទទួលបានប្រាក់បៀវត្សរ៍ លើសពី១,២០០,០០០រៀល គឺគាត់ត្រូវបង់តែតម្លៃលើសប៉ុណ្ណោះ។ ឧទាហរណ៍ បើបុគ្គលិកប្រចាំស្ថាប័នម្នាក់ទទួលបានប្រាក់ខែ ១លាន៥សែន រៀល នោះគាត់នឹងត្រូវជាប់ពន្ធតែ៣សែនរៀល ដោយត្រូវដក ប៉ុណ្ណោះ។

អ្នកនាងបានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ប្រាក់ខែដែលចាប់ពី០ ដល់ ១លានរៀល នឹងត្រូវជាប់ពន្ធ០ភាគរយ ហើយប្រសិនបើប្រាក់ខែចាប់ពី ១,០០០,០០១ ដល់១,៥០០,០០០រៀល ត្រូវជាប់ពន្ធ៥ភាគរយ ។

Image may contain: 4 people, people smiling, people standing and suit

ពេជ្រ ស្រីវណ្ណ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here