Home Tags Outstanding Employees in the Company

Tag: Outstanding Employees in the Company

បុគ្គលិកបរាជ័យធំបំផុត ឃើញលុយ សំខាន់ជាងភាពរីកចម្រើនក្រុមហ៊ុន

ក្រុមហ៊ុនទាំងឡាយតែងចាត់ទុកបុគ្គលិក ជាផ្នែកដ៏សំខាន់របស់ខ្លួនមិនអាចខ្វះបាន ព្រោះតែមានបុគ្គលិកខ្លាំងនេះហើយ ដែលញំាឱ្យក្រុមហ៊ុនមានការរីកចម្រើនលូតលាស់។ ហេតុនេះ បានជាក្រុមហ៊ុនមួយចំនួនហ៊ានចំណាយលុយផ្តល់ប្រាក់ខែខ្ពស់ដល់បុគ្គលិកណា ដែលមានឆន្ទៈខ្ពស់ក្នុងការធ្វើការងារ។ តែចៀសមិនរួច នៅមានបុគ្គលិកមួយចំនួនតែងរំពឹងចាំក្រុមហ៊ុនផ្តល់ប្រាក់ខែច្រើន ទើបខ្លួនខំប្រឹងធ្វើការងារ វាជាសញ្ញាណមិនល្អទាល់តែសោះ សម្រាប់បុគ្គលិកខ្លួនឯង និងក្រុមហ៊ុន។ ក្រុមហ៊ុនមួយខ្លាំង មិនមែនមានដើមទុនច្រើនក្នុងការវិនិយោគនោះទេ តែមកពីមានធនធានមនុស្សខ្លាំងៗច្រើននៅគ្រប់ផ្នែកនៃខ្សែចង្វាក់ផលិតកម្ម។ ជាទូទៅគេតែងសង្កេតឃើញ ក្រុមហ៊ុនធំៗហ៊ាន ចំណាយលុយដ៏ច្រើន ដើម្បីទាញបុគ្គលិកខ្លាំងមកបម្រើការងារក្នុងស្ថាប័នខ្លួន។ តែបុគ្គលិកខ្លាំង មិនត្រឹមតែមានជំនាញច្បាស់លាស់នោះទេ តែទស្សនៈវិស័យការងារខ្លាំងផងដែរ។ ក្រុមហ៊ុនប្រើប្រាស់ទឹកលុយ ដើម្បីទាញបុគ្គលិកមកធ្វើការ ភាគច្រើនត្រឹមអ្នកមានជំនាញបច្ចេកទេសតែប៉ុណ្ណោះ...
- Advertisement -

MOST POPULAR

HOT NEWS