Home Tags Facebook

Tag: Facebook

បង្កើតក្រោយ Facebook ជាង ៧ ឆ្នាំ តែ WeChat គៀងគរអ្នកប្រើប្រាស់មិនតិច

បើគិតមកទាល់ពេលនេះជាង ១៥ ឆ្នាំហើយ ដែល Facebook មានអាយុកាលនៅលើពិភពបច្ចេកវិទ្យា ហើយនៅឈរជើងបានរឹងមាំដដែល ទោះបីធ្លាប់ត្រូវរងការចោទប្រកាន់ និង ជួបប្រទះបញ្ហាគេលួចយកគណនីច្រើនមកហើយក្ដី ។ Facebook អាមេរិកពេលនេះមានអ្នកប្រើប្រាស់ជាង ២ ពាន់លាននាក់ហើយ ដែលកំពុងដំណើរការភាសាជាង ១៤០ នៅជុំវិញពិភពលោក រួមទាំងភាសាខ្មែរផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ទោះបីមានអ្នកប្រើប្រាស់ ២ ពាន់លាននាក់នៅជុំវិញពិភពលោកក៏ដោយ ក៏វានៅតែមានបណ្ដាញសង្គមលាក់មុខមួយចំនួន ក៏មានប្រៀបប្រហាក់ប្រហែលនិង...

ម្សិលមិញគាំង ថ្ងៃនេះឮដំណឹងថាមនុស្សសំខាន់របស់ Facebook ម្នាក់លាលែងចេញពីដំណែង

Facebook ក្នុង​រយៈកាលចុងក្រោយនេះ ចាប់តាំង​ពីដើមឆ្នាំ២០១៨​មក ជួបបញ្ហារ​មិនចេះឈប់ឈរ រហូតដល់ក្នុងសប្ដាហ៍នៅថ្ងៃ​ពុធ និង​ព្រហស្បតិ៍ មានការ​គាំង​បើកមិនចេញផុសមិនកើត សូម្បីតែ​ Instagram និង Whatsapp ក៏មានការ​រាយការណ៍ទូរទាំង​ពិភពលោក​ថាមានបញ្ហារ​ផងដែរ។ អ្វីដែលគួរ​ឱ្យភ្ញាក់ផ្អើល​កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ មានដំណឹង​ច្បាស់ការណ៍ថាមនុស្ស​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ Facebook ម្នាក់ឈ្មោះថា Chris Cox ដើរចេញពីក្រុមហ៊ុន Facebook បើតាម​អត្ថបទ​មួយដែលសរសេរឡើងដោយ ស្ថាបនិក Facebook លោក Mark...

អាចទេថ្ងៃអនាគត WeChat ចិននិងប្រជែងទីផ្សារជាមួយ Facebook អាមេរិក?

វាមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលបណ្ដាញសង្គមនារពេលបច្ចុប្បន្ននេះកំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារអ៊ីនធើណែត ដើម្បីទាញយកអ្នកប្រើប្រាស់ ហើយកើបលុយតាមក្រោយនោះ ។ ជាងនេះដែរ គេក៏ឃើញបណ្ដាញសង្គមមួយរបស់ចិន គឺ WeChat កំពុងកើតប្រជាប្រិយភាពខ្លាំងនៅចិន ហើយកំពុងរីករាលដាលទៅកាន់ប្រទេសជិតខាង និង បណ្ដាប្រទេសមួយចំនួនទៀតលើពិភពលោក ដែលទទួលឥទ្ធិពលពីចិន តាមរយៈប្រជាជនចិនទៅរស់នៅទីនោះ ។ ឈានជើងមកដល់ពេលនេះដែរ WeChat ចិនកើនអ្នកប្រើប្រាស់ ១ ពាន់លាននាក់ហើយ ជាពិសេសក៏មាននាក់ចុះឈ្មោះលេងរាល់ថ្ងៃបន្ថែមទៀតដែរ នេះគិតតែទិន្នន័យក្នុងប្រទេសចិនតែមួយប៉ុណ្ណោះ ។ បើធៀបទៅ Facebook វិញ...

Facebook គាំងមិនទាន់បានប៉ុន្មានម៉ោងផង Telegram កើនអ្នកប្រើប្រាស់មិនក្រោម៣លាននាក់ទេ

មួយថ្ងៃ​ហើយ ដែលបណ្ដាញសង្គមយក្ស​មានអ្នកប្រើប្រាស់​មិនតិចជាង២ពាន់លាននាក់ Facebook មានបញ្ហារគាំងបើកមិនចេញ និងបញ្ហារមួយចំនួនទៀតពីអ្នកប្រើប្រាស់ពាសពេញពិភពលោក ធ្វើឱ្យអ្នកប្រើប្រាស់ខ្លះរត់រកបណ្ដាញសង្គមផ្សេងទៀត​ដើម្បីទំនាក់ទំនង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ Telegram បានកើនអ្នកប្រើប្រាស់មិនក្រោម ៣លាននាក់នោះទេក្នុង​រយៈពេលប្រមាណមិនដល់២៤ម៉ោង​ផង នេះបើតាមស្ថាបនិករបស់ Telegram លោក Pavel Durov ដោយចំនួននេះជាកំណើនដ៏ច្រើនសន្ធឹកសន្ធាប់​មិនមែនចេះតែកើននោះទេ។ សម្រាប់ម្ដងនេះបើ Facebook គាំងតែឯងមិនអីនោះទេ តែ​បណ្ដារ Ecosystem របស់ Facebook ក៏មានបញ្ហាគាំង​បើកមិនចេញ ផុស​មិនកើតដូចជា Instagram...

មេ Facebook ស្ដាយក្រោយព្រោះមិនបានទទួលយកគំនិតមួយនេះ ពីអ្នកកាសែតមួយរូប

កាលពីថ្ងៃ​សុក្រសប្ដាហ៍មុន លោក Mark Zuckerberg ដែលគ្រប់គ្នាស្គាល់ថាជាស្ថាបនិករបស់បណ្ដាញសង្គម Facebook នោះបានធ្វើការ​សរសេរឆ្លើយតប​នឹង​អ្នកកាសែត​ល្បីឈ្មោះមួយរូបឈ្មោះថា Jessica E. Lessin ថាខ្លួនស្ដាយក្រោយដែលមិនបានស្ដាប់ពីគំនិត​របស់លោកស្រី Jessica និង មិនអើពើចំពោះ WeChat កាលពីមុន។ កាលពី៤ឆ្នាំមុន លោកស្រី Jessica បានសរសេរអត្ថបទ​មួយ​ក្រោមចំណង​ជើងធំៗថា Facebook គួរតែ​រៀន​ពី WeChat ប៉ុន្តែ​ Mark...

គេរិះគន់ខ្លាំងពេក Mark ប្រកាសពីគម្រោងផ្លេតហ្វមផ្ញើរសារថ្មីរបស់Facebook ដើម្បីភាពឯកជនអ្នកប្រើ

ឆ្នាំ២០១៨​កន្លងទៅប្រហែលជាឆ្នាំ​ដ៏អាក្រក់មួយសម្រាប់ Facebook ដោយតាំង​តែពីដើមឆ្នាំរហូតដល់ចុង​ឆ្នាំ​ Facebook ជួបរឿង​មិនចេះចប់មិនចេះហើយ រហូតដល់ស្ថាបនិក​វ័យក្មេងលោក Mark Zuckerberg ត្រូវ​ឡើង​ទៅបំភ្លឺ​នៅ​រដ្ឋសភារបស់សហរដ្ឋអាមេរិក​ទៀត​។ រឿង​ដែល Facebook ជួប​កន្លង​មកមិនមានអ្វីច្រើនក្រៅតែពីភាពឯកជន និង​ទិន្នន័យ​អ្នកប្រើប្រាស់នោះទេ ដោយមានការតិះទៀនយ៉ាង​ខ្លាំង​ ពីសំណាក់អ្នកប្រើប្រាស់​។ ប៉ុន្តែ​នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅលើគណនីផ្ទាល់ខ្លួនរបស់មហាសេដ្ឋីពាន់លានដុល្លារ​ទាំង​ក្មេង​ខ្ចីលោក Mark Zuckerberg ផ្ទាល់បានបង្ហោះនូវ​អត្ថបទវែង​មួយ​ប្រមាណជា​៣២០០ពាក្យ​ បង្ហាញពីគម្រោង​ថ្មីរបស់ Facebook នាពេល​អនាគត​ទាក់ទងនឹង​ភាពឯកជនរបស់អ្នកប្រើប្រាស់។ សម្រាប់គម្រោង​ថ្មីនេះផងដែរ Mark បានសរសេរ​នៅក្នុង​អត្ថបទរបស់គាត់​ថា...

បើអ្នកចង់ចេញ ឬកំពុងរកស៊ី គួរតែមកស្តាប់សម្តីមាស របស់មហាសេដ្ឋីរូបនេះជាមុនសិន

មហាសេដ្ឋី​ វ័យ​ក្មេង​ដ៏​ជោគជ័យ​ម្នាក់ លោក Mark Zuckerberg ដែលជាស្ថាបនិកក្រុមហ៊ុន Facebook ដែលជាបណ្តាញសង្គមមួយដ៏ធំ ហើយមានមនុស្សប្រើប្រាស់រាប់លាននាក់ផងដែរ ។ ចំណូលដែលបានមកពីរក្រុមហ៊ុនយក្សនេះគឺបានហូរចូលហោប៉ៅស្ថាបនិករូបនេះរាប់លានដុល្លាក្នុងមួយឆ្នាំៗ ដែលនេះហើយជាមូលហេតុមួយដែលធ្វើអោយលោក Mark Zuckerberg មានទ្រព្យសម្បត្តិយ៉ាងច្រើនរហូតក្លាយខ្លួនជាមហាសេដ្ឋីលំដាប់ទី ៥ និងមានទ្រព្យសរុបទៅដល់ ៧១ពាន់លានដុល្លាឯណោះ។ បើតាមសម្តីលើកឡើងរបស់ស្ថាបនិករូបនេះ ហើយក៏ជាសារមួយដែលលោក Mark Zuckerberg ចង់ផ្តាំទៅអ្នកដែលចង់ចេញរកស៊ី ឬក៏កំពុងរកស៊ីទាំងអស់ថា “បើអ្នកចេញរកស៊ី...

មកដឹងរឿងសង្ងាត់ក្រោយខ្នងហេតុអ្វី Mark Zuckerberg ដាក់ស្លាកសញ្ញា Facebook ពណ៍ខៀវ?

Facebook គឺជាបណ្ដាញសង្គមដែលល្បីល្បាញជាងគេលើលោក ដែលមានអ្នកចុះឈ្មោះប្រើប្រាស់ មិនក្រោម ២ ពាន់លានគណនីនោះទេ បើគិតមកដល់បច្ចុប្បន្ននេះ ។ លោក Mark Zuckerberg គឺជាស្ថាបនិកក្រុមហ៊ុន Facebook ដែលលោកបង្កើតវាឡើងនៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៤ នៅសហរដ្ឋអាមេរិក ហើយមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះមានអាយុជាង ១៤ ឆ្នាំហើយ ។ តើរឿងសង្ងាត់អ្វីនៅក្រោយខ្នង...

ត្រឹមរយៈពេលខ្លីសោះ ប្រជាជនកម្ពុជានាំគ្នាសម្រុកលេង Facebook កើនឡើងជិត ៧ លានគណនី

ខណៈដែលទីផ្សារបច្ចេកវិទ្យាកំពុងវាយលុកកម្ពុជានោះ ប្រជាជនកម្ពុជាទូទាំងប្រទេសក៏កាន់តែយល់ដឹងទៅលើរឿងប្រើប្រាស់បច្ចេកវិទ្យាដែរ ជាពិសេសគឺ Facebook តែម្ដង ។ ដែលថ្មីៗនេះ TRC បានបង្ហាញរបាយការថ្មីថា ប្រជាជនកម្ពុជាយើងសម្រុកលេង Facebook មិនតិចនោះទេ ដែលកើនឡើងជាង ៦.៨ លានគណនី ហើយបូករួមទាំងឆ្នាំរួចហើយទៀតគឺកើនជាង ២ លានគណនីទៀតដែលបានបង្កើតនៅកម្ពុជាយើង ។ ហើយមូលហេតុនេះគឺ មកពីបណ្ដាញសេវាអ៊ីនធើណែត និងស្មាតហ្វូនបានវាយលុកទីផ្សារ សូម្បីតែអ្នកដែលរស់នៅជនបទក៏មានស្មាតហ្វូនប្រើដែរ ដូច្នេះទើបធ្វើឲ្យកំណើននៃអ្នកប្រើប្រាស់កើនបែបនេះ ។ ជាងនេះទៀតដែរ អត្រាអ្នកទិញស្មាតហ្វូន...

ក្រុមហ៊ុន១១ ធ្លាប់សុំទិញ Facebook ពេលបង្កើតដំបូង តែនិស្សិតវ័យ២០ឆ្នាំMarkបដិសេធទាំងអស់

មុនពេលដែលក្រុមហ៊ុន Facebook បានក្លាយជាក្រុមហ៊ុនប្រព័ន្ធទំនាក់ទំនងសង្គមដ៏ធំជាងគេលើលោក និងទាញចំណូលពីការផ្សព្វផ្សាយរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដូចសព្វថ្ងៃ​ ក្រុមហ៊ុននេះបានដុះពន្លក់ឆ្លងកាត់បញ្ហា និងការសម្រេចដ៏តាន់តឹងច្រើនរាប់មិនអស់ ដោយបុរសវ័យក្មេង Mark Zuckerberg ដែលកាលណោះទើបតែជានិស្សិតរៀនថ្នាក់មហាវិទ្យាល័យប៉ុណ្ណោះ។​ នៅអំឡុងពេលក្រុមហ៊ុនទើបតែចាប់កំណើតឡើង តម្លៃក្រុមហ៊ុននេះក៏នៅទាប មានក្រុមហ៊ុនរហូតដល់ទៅ១១ក្រុមហ៊ុន ធ្លាប់បានស្នើសុំទិញ Facebook ប៉ុន្តែត្រូវបាន Mark សម្រេចចិត្តបដិសេធចោលទាំងអស់ រហូតដល់មានជម្លោះផ្ទៃក្នុងបែកបាក់ក្រុមការងារទាក់ទងនឹងរឿងលក់ក្រុមហ៊ុននេះទៀតផង។ នៅពាក់កណ្តាលឆ្នាំ២០០៤ ក្រោយពេលដែលក្រុមហ៊ុនFacebook បង្ហាញខ្លួនជាសាធារណៈដោយប្រើវេបសាយ TheFacebook.com បានប្រមាណ២ខែ ក៏មានក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុមកពី New...
- Advertisement -

MOST POPULAR

HOT NEWS