Home Tags 7-ELEVEN

Tag: 7-ELEVEN

តើក្រុមហ៊ុនអ្នកមានទីមួយប្រចាំប្រទេសថៃ វិនិយោគលើអ្វីទើបក្លាយជាក្រុមហ៊ុនមានទ្រព្យច្រើនជាងគេបែបនេះ?

CP ក្លាយជាតួអង្គគួរឲ្យចាប់អារម្មណ៍ក្រោយ បែកធ្លាយថាយីហោមួយចុះកុងត្រារួចរាល់ ក្នុងការនាំយក7-ELEVEN ចូលទីផ្សារកម្ពុជា ក្រោយប៉ុនប៉ងជាង៥ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៣មកម្លេះ។ យីហោនេះមានបុត្រសម្ព័ន្ធច្រើនដូចជា យីហោម៉ាតទំនិញគ្រប់មុខ7-ELEVEN ផ្សារទំនើបMacro ,All café គ្លីនិក XTa ហ្រ្វេនឆាយ និងចំណីអាហារច្រើនមុខ  ដែលជួយឲ្យយីហោមួយនេះក្លាយជាឃ្លាំងប្រាក់ដ៏សន្ធឹក ក្លាយជាក្រុមហ៊ុនមានបំផុតនៅក្នុងប្រទេសថៃ។ គិតត្រឹមដើមឆ្នាំ២០១៩នេះ CP  មានទ្រព្យជាង១៦ពាន់លានដុល្លារអាមេរិកហើយ ក្រោយទទួលផលចំណេញពីការវិនិយោគប្រមាណជាង៦៥០លានដុល្លារ បានពីការកាន់កាប់ហាង7-ELEVEN ចំនួនជិត១ម៉ឺន១ពាន់សាខា ដែលជួយឲ្យយីហោនេះមានទំនុកចិត្តពង្រីកការវិនិយោគរបស់ខ្លួនមកកាន់កម្ពុជា...

មកស្គាល់ម្ចាស់ហ្រ្វេនឆាយយីហោល្បីៗ២រូបដែលចេញរកស៊ីកំឡុងពេលធ្វើការ រួចទិញក្រុមហ៊ុនខ្លួនធ្វើការវិញ

ជារឿងកម្រដែលបុគ្គលិកធ្វើការសុខៗស្រាប់តែចរចាទិញក្រុមហ៊ុនខ្លួនកំពុងធ្វើការមកកាន់កាប់ ហើយពង្រីកអាជីវកម្មនេះឲ្យធំធាត់ជាងមុនក្លាយជាក្រុមហ៊ុនតម្លៃរាប់លានដុល្លារ ដោយចាប់ផ្តើមពីបុគ្គលិកធ្វើការត្រុកៗ ក្លាយជាសហគ្រិនឆ្នើមហើយបានដឹកនាំអាជីវកម្មចូលទីផ្សារអន្តរជាតិ បោះទីតាំងច្រើនប្រទេស និងមានវិសាលភាពអាចពង្រីកបន្តបានទៅទៀត។ បុរសទីមួយ គឺស្ថាបនិក 7-ELEVEN ដែលជាអតីតបុគ្គលិកក្រុមហ៊ុនទឹកកករូបនេះ បានចាប់ផ្តើមយក ស៊ុត ទឹកដោះគោ ពីកសិដ្ឋាន និងនំបុ័ង ពីហាងល្បីក្នុងរំបន់មួយ មកផ្ញើរលក់នៅហាងលក់ទឹកកកចំនួន ១៦ កន្លែង របស់ក្រុមហ៊ុនមេគាត់នៅក្នុងទីក្រុង Dallas។ ហើយបានប្រើឈ្មោះ 7-Eleven ជានៅឆ្នាំ១៩៤៦ និងបានពង្រីកសាខាជាបន្តបន្ទាប់រហូតមានលុយទៅទិញរោងចក្រទឹកកករបស់មេគាត់ទៅទៀត...

យុទ្ធសាស្ត្រចេញរកស៊ីពីបាតដៃទទេរបស់ស្ថាបនិក7-ELEVEN រហូតទិញក្រុមហ៊ុនធំដែលខ្លួនធ្លាប់ធ្វើការ

មានប្រវត្តិកកើតជាង៩០ឆ្នាំ 7-ELEVEN បានដំណើរការដំបូងនៅអាមេរិក ដោយរកស៊ីតាំងពីមិនទាន់មានឈ្មោះ បន្ទាប់មកដាក់ឈ្មោះផ្សេង មុនប្តូរឈ្មោះមកជាឈ្មោះសព្វថ្ងៃ ដែលមានអ្នកស្គាល់ច្រើន និងក្លាយជាម៉ាតទំនិញលេខមួយមានជាង៦ម៉ឺន៦ពាន់សាខានៅប្រទេសចំនួន១៨នៅលើពិភពលោក ដោយមានស្ថាបនិកជាអ្នកលក់ទឹកកកឲ្យក្រុមហ៊ុនធំមួយក្នុងតំបន់លោក Joe C Thompson ។ អតីតបុគ្គលិកក្រុមហ៊ុនទឹកកករូបនេះ បានចាប់ផ្តើមយក ស៊ុត ទឹកដោះគោ ពីកសិដ្ឋាន និងនំបុ័ង ពីហាងល្បីក្នុងរំបន់មួយ មកផ្ញើរលក់នៅហាងលក់ទឹកកកចំនួន ១៦ កន្លែង របស់ក្រុមហ៊ុនមេគាត់នៅក្នុងទីក្រុង Dallas...

បុរសម្នាក់នៅពីក្រោយជោគជ័យជាង៦ម៉ឺនសាខា របស់ម៉ាតទំនិញ7-ELEVEN

7-ELEVEN បានចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៦៤ បានបោះលក់ជាង១៨ ប្រទេសផ្សេងគ្នាចំនួនជាង៦ម៉ឺន៦ពាន់សាខាមកហើយ។ ម៉ាតដ៏ល្បីល្បាញរបស់អាមេរិកមួយនេះមានក្រុមហ៊ុនចំនួន ៦ពាន់ក្រុមហ៊ុនផ្គត់ផ្គង់​ផលិតផលឲ្យក្នុងនោះរួមមាន២២០០មកពីសហគ្រាសខ្នាតតូច និងមធ្យម ដែលមានចំនួនផលិតផ​លសរុបជាង២២ ០០០មុខទំនិញ ដោយផ្តើមចេញពីបុគ្គលិកក្រុមហ៊ុនទឹកកកមួយរូបប៉ុណ្ណោះ។ តាមពិតអាជីវកម្មនេះក៏កើតដំបូងតាំងពីឆ្នាំ ១៩២៧ ឯណោះ ប៉ុន្តែទើបតែប្តូរឈ្មោះមកជា 7-ELEVEN នៅឆ្នាំ១៩៤៦ ដោយលោក Joe C Thompson។ អតីតបុគ្គលិកក្រុមហ៊ុនទឹកកករូបនេះបានចាប់ផ្តើមលក់ស៊ុតទឹកដោះគោ និងនំបុ័ងពីហាងមួយ ក្នុងចំណោមហាងលក់ទឹកកកចំនួន ១៦ កន្លែងនៅទីក្រុង...

មកដឹងពីទ្រព្យសរុបរបស់ក្រុមហ៊ុនអ្នកមាននៅថៃCP ALLដែលចង់នាំ7-ELEVENចូលទីផ្សារកម្ពុជា

CPP ALL ក្លាយជាតួអង្គគួរឲ្យចាប់អារម្មណ៍ក្រោយ បែកធ្លាយថាយីហោមួយចុះកុងត្រារួចរាល់ ក្នុងការនាំយក7-ELEVEN ចូលទីផ្សារកម្ពុជា ក្រោយប៉ុនប៉ងជាង៥ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៣មកម្លេះ។ យីហោនេះមានបុត្រសម្ព័ន្ធច្រើនដូចជា យីហោម៉ាត ផ្សារទំនើបMacro All café និងគ្លីនិក XTa ដែលជួយឲ្យយីហោមួយនេះក្លាយជាឃ្លាំងប្រាក់ដ៏សន្ធឹក ក្លាយជាក្រុមហ៊ុនមានបំផុតនៅក្នុងប្រទេសថៃ។ គិតត្រឹមដើមឆ្នាំ២០១៩នេះ CPP ALL  មានទ្រព្យជាង២៤ពាន់លាន ដែលមាន១៦ពាន់លានដុល្លារអាមេរិកជាទុនវិនិយោគទៅលើម៉ាត និងផ្សារទំនើប។ ក្រុមហ៊ុននេះទទួលផលចំណេញពីការវិនិយោគប្រមាណជាង៦៥០លានដុល្លារ បានពីការកាន់កាប់ហាង7-ELEVEN...

ប្រសិនបើ7-ELEVEN និង SUBWAYចូលទីផ្សារស្រុកខ្មែរ តើអាចនឹងដណ្តើមអតិថិជនពីយីហោកំពុងរកស៊ីណាខ្លះ?

មានមិនតិចទេ អាជីវកម្មក្នុងស្រុកដែលត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដណ្តើមអតិថិជន ប្រសិន​បើយីហោហ្រ្វេនឆាយគ្រាក់ៗ 7-ELEVEN និង SUBWAYបោះទុនវិនិយោគចូលមកប្រកួតប្រជែងមែននោះ មូលហេតុ​​មកពីគេសង្កេតឃើញថា ការៀបចំប្រតិបត្តិការណ៍ កេរ្តិ៍ឈ្មោះ សេវាកម្ម និងផលិតផលរបស់យីហោទាំងពីរនេះហាក់មានប្រៀបជាង ពិសេសទុនវិនិយោគ និងយុទ្ធសាស្រ្តទីផ្សារថែមទៀត គេនឹងពិបាកស្មានដឹងនូវការទាញឲ្យបញ្ហាលក់របស់យីហោតូចៗក្នុងស្រុកធ្លាក់ដល់កម្រិតណាណាស់ តែគេអាចប៉ាន់ស្មានបានថា ពិតជាប៉ះពាល់ពិតមែនពិសេសនៅទីប្រជុំជន។ និយាយពីយីហោលេខ៧ 7-ELEVEN នៅពេលដែលCP ALL  នាំចូលស្រុកខ្មែរបានសម្រេចនោះ តូបចាប់ហួយ និងម៉ាតក្នុងស្រុក ប្រាកដជាជួបការប្រជែងដ៏ធំមួយ ព្រោះបើតាមបទពិសោធន៍យីហោហាងលក់ទំនិញមួយនេះមានលក់ផលិតផលប្រើប្រាស់ស្ទើរតែគ្រប់មុខដែលមានតម្លៃសមរម្យ...

តើម៉ាត និងតូបចាប់ហួយក្នុងស្រុកគួរធ្វើអ្វីខ្លះដើម្បីរស់ បើ7-ELEVENចូលមកស្រុកខ្មែរមែននោះ?

តាមពិតទៅ CPP All របស់ថៃបានគ្រោងរៀបចំសំណើរសុំទិញសិទ្ធបន្ថែមមកបើកម៉ាត7-ELEVEN នៅកម្ពុជាតាំងពីឆ្នាំ២០១៣មកម្លេះ ថានឹងនាំចូលទីផ្សារកម្ពុជានៅឆ្នាំ២០១៥ ប៉ុន្តែទំនងជាក្រុមហ៊ុនមេយីហោលេខ៧នេះសូញសាញយូរពេកហើយមើលទៅ ទើបតែថ្មីៗនេះលេចលឺសារព័ត៌មានអាជីវកម្មថៃចុះផ្សាយថា ក្រុមហ៊ុនទាំងពីរនេះបានចុះកុងត្រារួចហើយ រង់ចាំតែថ្ងៃឡើយយន្តហោះមករត់ការនៅស្រុកខ្មែរដើម្បីបើកតែប៉ុណ្ណោះ។ ងាកមកនិយាយពីអ្នករកស៊ីបើកម៉ាត និងអីវ៉ាន់ចាប់ហួយក្នុងស្រុកយើងវិញ តើគួរត្រៀម និងរៀបចំអ្វីខ្លះ ប្រសិនបើស្ងៀមស្ងាត់មកយូរឆ្នាំហើយ សុខៗស្រាប់តែ CPP All ដំណើរការបានសម្រេច បោះទីតាំង7-ELEVEN ព្រោងព្រាតនៅពេញទីក្រុងនោះ។ Business Cambodia សូមលើកចំណុចសាមញ្ញមួយចំនួនដែលលោកអ្នកអាចពិចារណាបាន សម្រាប់បន្តដង្ហើមម៉ាតយីហោក្នុងស្រុករបស់អ្នក...

បរាជ័យសំណើរបោះទីតាំងនៅមីយ៉ានម៉ា CP ALL ងាកមកបោះទីតាំង7-ELEVENនៅកម្ពុជា និងឡាវ

ក្រោយមេធំយីហោម៉ាតទំនើប 7-ELEVEN មិនព្រមអនុញ្ញាតិឲ្យក្រុមហ៊ុនយក្សថៃ CP ALL ពង្រីកសិទ្ធអាជីវកម្មរបស់ខ្លួននៅមីយ៉ាន់ម៉ានោះ ក្រុមហ៊ុនMaster Franchise មួយនេះបានងាកស្រវាចាប់ទីផ្សារកម្ពុជា និងឡាវ ក្រោយស្នើសិទ្ធអាជីវកម្មពីម្ចាស់យីហោនេះបានរួចរាល់។ ក្រោយចរចាជោគជ័យ រវាង CPALL និង ម្ចាស់យីហោដើមលេខ៧ ក្នុងការបោះទុនវិនិយោគលើហាង7-ELEVEN នៅកម្ពុជា និង ឡាវក្នុងពេលឆាប់ៗ ដោយមិនទាន់ទម្លាយរយៈពេលចូលពេលណាពិតប្រាកដនោះទេ។ ក្រុមហ៊ុននេះក៏បានផ្សាយឲ្យដឹងតាមប្រព័ន្ធផ្សព្វផ្សាយថៃបន្ថែមថា ក្រុមហ៊ុនបានចុះកុងត្រាប្រគល់សិទ្ធអាជីវកម្មរួចរាល់ហើយ នឹងត្រៀមគម្រោងចូលឆាប់ៗដោយមានការផ្គត់ផ្គង់ពីក្រុមហ៊ុននេះផ្ទាល់ពីប្រទេសថៃ។ គណៈកម្មាធិការនៃក្រុមហ៊ុន CPALL...

ជោគជ័យសម្បើមនៅថៃ និងហ្វីលីពីន ប៉ុន្តែ7-ELEVEN បរាជ័យនៅឥណ្ឌូនេស៊ី ដោយសារតែហេតុផលមួយនេះ

ចូលទីផ្សារឥណ្ឌូនេស៊ីនៅឆ្នាំ២០០៩ ខុសដាច់ស្រឡះពីរយៈពេលដែលយីហោកំពូលមួយនេះចូលទីផ្សារថៃ និងហ្វីលីពីន ដោយCP All របស់ថៃបាននាំចូល 7-ELEVEN នៅឆ្នាំ១៩៨៩ រីឯPhilippine Seven Corp (PSC)របស់ហ្វីលីពីនវិញ ក៏បានទិញយកយីហោលេខ៧មួយនេះមកហ្វីលីពីននៅឆ្នាំ១៩៩៨ ហើយបានពង្រីកអាជីវកម្មបានជាង១ម៉ឺនសាខាលឿនជាងនៅប្រទេសថៃទៅទៀត។ ងាកមកនិយាយពីឥណ្ឌូនេស៊ីក្រោយចូលទីផ្សារ7-ELEVEN ដើរយឺតមែនទែន ចូលបាន១ឆ្នាំពង្រីកបានតែ២១សាខា រហូតឆ្នាំ២០១២ហើយ ទើបតែបាន១០០សាខាប៉ុណ្ណោះ។ តែយ៉ាងណាក៏យីហោនេះលក់ដាច់ និងអាចទាញចំណូលបាន៧៨.២លានដុល្លារអាមេរិកដែរ ជាមួយទីតាំង១៩០សាខានៅក្នុងឆ្នាំ២០១៤ មុនពេលដែលយីហោនេះដាំក្បាលចុះនៅឆ្នាំបន្តបន្ទាប់។ មិនមែនជារឿងចម្លែកទេ ដែល7-ELEVEN ហាក់ពិបាកនឹងប្រកួតប្រជែងនៅប្រទេសអាស៊ានមួយនេះ...

7-ELEVENកាន់តែកៀក១ម៉ឺនសាខានៅថៃដោយសារតែចំណុចពិសេស២នេះ

យីហោមួយនេះពង្រីកសាខាបានជិត១ម៉ឺនសាខាហើយ ព្រោះហេតុផលមួយចំនួនដែលយីហោហ្រ្វេនឆាយល្បីលំដាប់កំពូលមួយនេះ បានបញ្រ្ជៀបចូលក្នុងអារម្មណ៍ប្រជាជនថៃ និងស្របតាមតាមចំណូលរបស់ប្រជាជនប្រទេសអាស៊ានមួយនេះ។ ទន្ទឹមនឹងនេះ CP ALL ចង់ពង្រីកឲ្យបាន១ម៉ឺន១ពាន់សាខាមុនដាច់ឆ្នាំនេះ ដោយប្រើការផ្សព្វផ្សាយភ្លូកទឹកភ្លូកដី​ និងបោះទុនឥតស្រណោះដៃឡើយ បូករួមនឹងសង្វាក់ផ្គត់ផ្គង់ក្នុងស្រុករឹងមាំផងធ្វើឲ្យយីហោមួយនេះរីកលឿនបើកទល់មុខគ្នាផងក៏មាន។ ចំណុចទីមួយដែលយីហោល្បីនេះមានភាពទាក់ទាញខ្លាំងនោះគឺតម្លៃសិទ្ធយីហោសមល្មមអាចវិនិយោគបាន ដែលលក់ក្នុងមួយសាខាត្រឹម២ម៉ឺន៥ពាន់ដុល្លារ ហើយទុនចាប់ផ្តើមដំបូងនៅក្នុងប្រទេសថៃទំនងមិនច្រើនពេកនោះទេ ស្របពេលដែលទំនិញដូចជាអាហារ និងគ្រឿងប្រើប្រាស់មួយចំនួនមានតម្លៃសមរម្យ ហើយទីតាំងមិនធំពេក និងមើលទៅសន្សំសំចៃទៀតផងទាំងការរៀបចំ និងបុគ្គលិក។ មិនគិតគម្លាតទីតាំង ក៏ជាភាពអនុគ្រោះសម្រាប់អ្នកចង់វិនិយោគទិញសិទ្ធពីយីហោមួយនេះដែរ និងនាំឲ្យចំនួនសាខាកើនឡើងលឿនផង ដ្បិតអីទីតាំងជិតៗគ្នាក៏មិនអីដែរ ឲ្យតែស្ថិតនៅលើផ្លូវធំ និងមានប្រជាជនរស់នៅច្រើន ខណៈនៅបាងកកយីហោមួយនេះបើកទល់មុខគ្នា បើកលើផ្លូវតែមួយ...
- Advertisement -

MOST POPULAR

HOT NEWS