ទីបំផុត គម្រោងថាមពលពន្លឺព្រះអាទិត្យយក្ស ដំបូងនៅកម្ពុជាបានដំណើរការហើយ

0
62

គម្រោងថាមពលពន្លឺព្រះអាទិត្យយក្ស ដំបូងនៅកម្ពុជា ដែលស្ថិតនៅនៅទីក្រុងបាវិតខេត្តស្វាយរៀង បានចាប់ផ្តើមដំណើរការហើយ។

យោងតាមសេចក្តីប្រកាសក្រសួងបរិស្ថានបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យក្នុងកម្រិតថាមពល១០មេហ្គាវាត់ ជាលើកដំបូង នៅទីក្រុងបាវិតខេត្តស្វាយរៀង។

ក្រុមហ៊ុនសិង្ហបុរី Sunseap Asset (Cambodia) Co.,Ltd ដែលជាសាខារបស់ ក្រុមហ៊ុន Sunseap Asset មកពីប្រទេសសិង្ហបុរី បានបោះទុនក្នុងទំហំទឹកប្រាក់ប្រមាណ១៤លានដុល្លារអាមេរិក បង្កើតថាមពលពន្លឺព្រះអាទិត្យយក្សជាលើកដំបូងនៅកម្ពុជា។

ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជានេះ បានឱ្យដឹងថា គម្រោងឧទ្យានថាម ពលពន្លឺព្រះអាទិត្យនេះ គឺជាគម្រោងថាមពលស្អាតមិនប៉ះពាល់ដល់បរិស្ថាន ហើយគម្រោងនេះ បង្ហាញឱ្យឃើញជាការបោះជំហ៊ានថ្មីមួយទៀតរបស់ប្រទេសកម្ពុជាក្នុងការទាញថាមពលអគ្គិសនីពីធម្មជាតិ បន្ទាប់ការទាញថាមពលពីវារីអគ្គិសនី។

សូមបញ្ជាក់ថា ការសាងសង់ ឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ ធ្វើឡើងលើទំហ៊ំផ្ទៃដី ២១ហិចតា ចំណាយអស់ទឹកប្រាក់ប្រមាណ១៤លានដុល្លារ ដោយក្រុមហ៊ុន លក់ថាមពលទៅឱ្យអគ្គិសនីកម្ពុជាក្នុងតម្លៃទាប ក្នុងរយះពេល២០ឆ្នាំ។

ឧទ្យានថាមពលពន្លឺ ព្រះអាទិត្យធំមួយទៀត ដែលមានទីតាំងនៅក្បែរៗរាជធានីភ្នំពេញផងដែរនាពេលខាងមុខ៕

ដោយ៖ពេជ្រ ស្រីវណ្ណ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here