កើតមកខ្លួនទទេដូចគ្នា ចុះហេតុអ្វីបុគ្គលខ្លះមានលុយចាយមិនអស់ ខ្លះទៀតរកតែបាយហូបមិនបាន

0
41

លោកបណ្ឌិត ប៊ុន មុនី ជាអតីតអគ្គនាយកធនាគារស្ថាបនា​ ដែលជាធនាគារមួយដែលវិវត្តន៍ពីមីក្រូហិរញ្ញវត្ថុ ពេលនេះកំពុងមានឈ្មោះបោះសំឡេង និងមានសាខាស្ទើរទូទំាងប្រទេសនោះ បានលើកឡើងថា កត្តាធ្វើឲ្យជីវិតជោគជ័យមានច្រើន តែអ្វីដែលសំខាន់នោះគឺធ្វើការដោយជំនឿចិត្តលើខ្លួនឯង ហើយលោកតែងសួរខ្លួនឯងថា គ្រប់គ្នាកើមកមិនបានយកចំណេះវិជ្ជា និងទ្រព្យសម្បត្តិមកទេ ចុះហេតុអ្វីមានអ្នកក្រ និងអ្នកមាន? កើតក្នុងត្រកូលក្រីក្រអ្នកមិនអាចបន្ទោសខ្លួនឯងនោះទេ បើអ្នកស្លាប់ហើយនៅតែក្រទៀតនោះ នោះហើយជាកំហុសដ៏របស់អ្នក។

បណ្ឌិតដែលបានទទួលជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុនៅកម្ពុជារូបនេះ បានពន្យល់ថា សម្រាប់លោកអ្វីដែលលោកទទួលបានពេលនេះ គឺលោកមានជំនឿចិត្តលើខ្លួនឯង ហើយនេះជាកត្តាសំខាន់ដែលរុញច្រានលោកឲ្យជោគជ័យ។ លោកបន្តថា យើងកើតមកជាមនុស្សម្នាក់ដែរ មនុស្សកើតមកគ្មាននរណាយកចំណេះវិជ្ជា ទ្រព្យសម្បត្តិមកទេ កើតមកខ្លួនទទេដូចគ្នា ហើយមូលហេតុអ្វីបុគ្គលខ្លះ មានទ្រព្យសម្បត្តិហូរហែចាយមិនអស់ ហើយបុគ្គលខ្លះទៀតក្ររកតែបាយហូបមិនបានផងនោះទេ សំនួរទំាងនេះដែលលោកបណ្ឌិតតែសួរខ្លួនឯង។

លោកបានបន្តថា ដើម្បីទទួលខុសត្រូវលើជោគវាសនាជីវិតខ្លួនឯង យើងត្រូវតែទទួលខុសត្រូវរាល់ការងារដែលយើងកំពុងប្រឈមនេះ។ ក្នុងនាមជាយុវជន ឬក៏បុគ្គលិកក្នុងក្រុមហ៊ុនម្នាក់ៗ ចង់បានសេរីភាព ឥលូវសេរីភាពបានផ្តល់ឲ្យយើងហើយ គ្មាននរណាដណ្តើមយើងទេ លើកលែងតែយើងប្រគល់សេរីភាពឲ្យទៅគេនោះទេ សេរីភាពនេះលោកចង់សង្កត់ធ្ងន់លើ តើយើងចង់បានអ្វីក្នុងជីវិត? អ្នកចង់បានប្រាក់ខែច្រើន ចូលខំធ្វើការរបៀបអ្នកប្រាក់ខែច្រើនទៅ ចង់បានតំណែងជាអ្នកគ្រប់គ្រង ចូលខំធ្វើការជាអ្នកគ្រប់គ្រងទៅ។ បើអ្នកគិតថា ការងារទំាងនោះវាលំបាក ចង់ធ្វើជាអ្នកធ្វើការធម្មតា វាជម្រើសរបស់អ្នក ហើយបរាជ័យក្នុងជីវិតកុំបន្ទោសគេ ព្រោះអ្នកជាម្ចាស់វាសនាខ្លួនឯង ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំខ្លួនឯង តើត្រូវទៅឆ្វេង ឬទៅស្តាំ៕

គ្រប់គ្នាកើតមកមិនបានយកចំណេះវិជ្ជា និងទ្រព្យសម្បត្តិមកទេ​ ចុះហេតុអ្វីមានអ្នកក្រ និងអ្នកមាន

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here