យុទ្ធសាស្ត្រ Steve Jobs លក់ផលិតផល Apple ដោយមិនធ្វើទីផ្សារ

0
13

លោក Steve Jobs ជាស្ថានិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន​ Apple ដែលបានផ្លាស់ពិភពលោកតាមរយៈការបង្កើតនូវផលិតផលថ្មីៗ ប្លែកៗតាមរយៈគំនិតដ៏ចម្លែកខុសគេរបស់គាត់។ គាត់ជាមនុស្សដែលពូកែក្នុងអូសទាញចិត្តអ្នកដទៃ និងឆ្លាតវ័យក្នុងការធ្វើឲ្យអ្នកដទៃជឿលើក្តីស្រមៃរបស់លោក ពិសេសគាត់ត្រូវបានគេស្គាល់ថា ជាមនុស្សពូកែក្នុងការឃោសនាលក់ផលិតផល Apple ដោយមិនបាច់ចំណាយលុយធ្វើទីផ្សារឡើយ។

លោក Steve Jobs ធ្លាប់មានប្រសាសន៍ថា៖ ប្រសិនបើអ្នកអាចបង្កើតអ្វីដែលថ្មី ហើយវាពិតជាផលិតផលដែលជាតម្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់មែននោះ អ្នកមិនចាំបាច់ធ្វើការផ្សព្វផ្សាយ ឫ ធ្វើទីផ្សារច្រើនពេកទេ ព្រោះរបស់ល្អ និងផ្តល់អត្ថប្រយោជន៍ច្រើនបំផុត មិនខ្វះអ្នកត្រូវការឡើយ។

លើសពីនេះទៅទៀត ផលិតផលដែលអ្នកបង្កើតនោះ ក៏មិនចាំបាច់ធ្វើការលក់បញ្ចុះតម្លៃដែរ ព្រោះរបស់ល្អ មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ហេតុនេះហើយទើបផលិតផល Apple ស្ទើរតែទាំងអស់មានតម្លៃថ្លៃជាងផលិតផលដៃគូប្រកួតប្រជែងដទៃទៀត។

ស្ថាបនិក Apple រូបនេះជឿជាក់ ផ្តល់តម្លៃ និងផ្តោតសំខាន់ទៅលើការបង្កើតថ្មី មុនគេ ល្អជាងគេ និងពិសេសជាងគេ ពិសេសផ្តល់ភាពងាយស្រួលប្រើប្រាស់ដល់អតិថិជន ទោះជានៅផ្នែកខាងក្នុងនៃផលិតផល ត្រូវផ្គុំឡើងដោយគ្រឿងបង្គុំស្មុកស្មាញយ៉ាងណាក៏ដោយ។

ទោះជាយ៉ាងនេះក្តី សម្រាប់អ្នករកស៊ី ម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនផ្សេងទៀត ដែលមិនមែនជាអ្នកបង្កើតអ្វីដែលថ្មី ប្លែកខុសគេ និងមុនគេនោះទេ មិនគួរយកតម្រាប់តាមលោក Steve Jobs ព្រោះអត្រាក្នុងការបរាជ័យពិតជាខ្ពស់ណាស់៕

Steve Jobs៖ “បើអ្នកមិនខិតខំសម្រេចក្តីស្រមៃខ្លួនឯងទេ អ្នកដទៃផ្សេងទៀតនឹងប្រើអ្នកដើម្បីសម្រេចក្តីស្រមៃរបស់គេ”

 

អត្ថបទដោយ៖ MENG SONGHUA

[email protected]

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here