Steve Jobs៖ ខ្ញុំស្អប់បំផុតអ្នកណានិយាយពាក្យថា “ធ្វើមិនកើតទេ” នៅចំពោះមុខខ្ញុំ

0
10

ស្ថាបនិកក្រុមហ៊ុនយក្ស Apple ដ៏ល្បីល្បាញបំផុតរបស់ពិភពលោកគឺ លោក Steve Jobs ជាបុគ្គលដែលមានឥទ្ធិពលបំផុតក្នុងការផ្លាស់ប្តូរពិភពលោកនាពេលបច្ចុប្បន្ននេះ។ លោកជាមនុស្សអច្ឆរិយត្រូវបានពិភពលោកទទួលស្គាល់ ដោយសារលោកបានបង្កើតផលិតផលដ៏អស្ចារ្យមួួយគឺ iPhone ប៉ុន្តែជាអកុសល លោក ស្ទីវ ចប បានលាចាកលោក កាលពីឆ្នាំ ២០១១។

លោក ស្ទីវ ចប ស្ថាបនិក Apple ជាមនុស្សចូលចិត្តបង្កើតអ្វីថ្មីៗ ខុសប្លែគពីគេដែលមនុសភាគច្រើនគិតថា មិនអាចធ្វើបាន លើសពីនេះ លោកបាននិយាយថាមនុស្សដែលនិយាយពាក្យ មិនអាចធ្វើទៅរួចទេ គឺជាមនុស្សចង្រៃបំផុត ដែលនឹងបំផ្លាញអនាគតរបស់មនុស្សជាតិឲ្យរលាយសាបសូន្យបាន។

ស្ថាបនិកក្រុមហ៊ុន Apple រូបនេះជាមនុស្សម្នាក់ដែលមានទំនុកចិត្តខ្ពស់ និងភាពជឿជាក់យ៉ាងខ្លាំង ជាងនេះលោកចូលចិត្ត និងតែងតែគិតអ្វីៗខុសពីអ្នកដទៃ។ លោកតែងនិយាយថានៅលើលោកនេះ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ  ប្រសិនបើអ្នកមានផ្នត់គំនិតបែបនេះ ត្រូវលុបចេញពីខួរក្បាលចេញភ្លាមទៅ។ ជាងនេះទៅទៀត សូម្បីនៅកន្លែងការងារ អតីតនាយកប្រតិបត្តិរូបនេះហាមបុគ្គលិកទាំងអស់មិនឲ្យ និយាយពាក្យថា មិនអាចទៅរួចនោះឡើយ ព្រោះក្រុមហ៊ុន Apple ជាក្រុមហ៊ុនដែលនឹងបង្កើតអ្វីថ្មីៗដែលមនុស្សគិតថាមិនអាចធ្វើបាន មួយវិញទៀតវាក៏ជាផ្នត់គំនិតធ្វើឲ្យក្រុមហ៊ុនដើរថយក្រោយផងដែរ។

លោក ស្ទីវ ចប បានបញ្ជាក់ថា មនុស្សគ្រប់រូបសុទ្ធតែមានទេពកោសល្យពិសេសរៀងៗខ្លួន ពួកគេម្នាក់ៗសុទ្ធតែមានថាមពល ភាពជឿជាក់ ទំនុកចិត្ត  និងសមត្ថភាពដ៏អស្ចារ្យដែលអាចធ្វើរឿងជាច្រើនបាន ប៉ុន្តែជាអកុសល ពួកគេបែរជាជាប់នឹងផ្នត់គំនិតថា មិនអាចទៅរួចទេ​ គ្មានផ្លូវទេ

លោកបានពោលបន្ថែមថា បើចង់ឲ្យជីវិតជោគជ័យអ្នកត្រូវប្តូរគំនិតដែលគិតថា មិនអាចទៅរួច​ចេញពីខួរក្បាលចេញភ្លាមទៅ បើមិនដូច្នោះទេ អ្នកនឹងគ្មានថ្ងៃជោគជ័យ។ លោកតែងតែរំលឹកប្រាប់ខ្លួនឯងថា ខ្ញុំគ្មានថ្ងៃនិយាយពាក្យថាមិនអាចទៅរួចនោះទេ លុះត្រាតែខ្ញុំវិកលចរិត

អត្ថបទដោយ៖ Ly DavidPang

LEAVE A REPLY

Please enter your comment!
Please enter your name here