អត្ថបទ >
ពិព័រណ៍មុខរបរ 2022
ឧកញ៉ា ច័ន្ទ តារា ប្រើរបៀបលក់ថ្មីជាងគេមួយ នៅស្រុកខ្មែរ អាចពង្រីកផ្សារបាន ១ខែ១កន្លែង

នៅ ហៀង

July 19 2022

1.9K

ឧកញ៉ា ច័ន្ទ តារា គឺជានាយកប្រតិបត្តិ Lee's Food Service ដែលជាឃ្លាំងបោះដុំ និងលក់រាយសាច់ដ៏ធំបំផុតមួយនៅប្រទេសកម្ពុជា ។ នាពេលថ្មីៗ​នេះ​លោកបាន​បង្កើត​ផ្សារ​មួយ​ទៀត​ដែលជ្រកនៅក្រោមស្លាកយីហោមាន​ឈ្មោះ​ថា ផ្សារ ហ្វេនប៊ី​ ​ទើប​ចូល​ទីផ្សារសោះ ​អាច​ពង្រីក​សាខាមួយ​ខែបានមួយកន្លែង តើ​មាន​ក្បួន​លក់​អ្វី​ខ្លះ ​ទើបហ្វេនប៊ីមាន​ការ​រីក​ចម្រើន​បានយ៉ាង​ឆាប់​រហ័សយ៉ាងនេះ?

Qeg2ewfcsx

តាមបទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia ឧកញ៉ា ច័ន្ទ តារា បានមានប្រសាសន៍ថា នៅថ្ងៃអនាគត វិស័យម៉ាតនឹងកាន់តែរីកចម្រើនខ្លាំងថែមទៀត ព្រោះដោយសាតែ តម្លៃនៅម៉ាត មិនសូវខុសគ្នាពីការលក់ខាងក្រៅប៉ុន្មានទេ ប៉ុន្តែបើនិយាយពីគុណភាពវិញ នៅខាងក្រៅមានកន្លែងមួយចំនួន យើងមិនបានដឹងថាប្រភពនៃបន្លែ និងសាច់ទាំងនោះមកពីណាឡើយ។ លោកបានបន្ថែមថា មូលហេតុដែលម៉ាកយីហោ ផ្សារ ហ្វេនប៊ី អាចពង្រីកសាខាបានលឿន ដោយសារតែមូលហេតុធំៗ២ ដូចខាងក្រោមនេះ៖

១. គុណភាពសាច់ ៖ បើនិយាយពីគុណភាពសាច់ រាល់ផលិតផល ហ្វេនប៊ី​ ទាំងអស់សុទ្ធតែមានលិខិតបញ្ជាក់ចំពោះគុណភាព សុវត្ថិភាព និងស្របតាមស្តង់ដារអាហារជាតិ និងអន្តរជាតិ ដែលត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយអាជ្ញាធរពាក់ព័ន្ធ។ លើសពីនេះសាច់ភាគច្រើនគឺនាំចូលពីសហរដ្ឋអាមេរិក អូស្ត្រាលី ញូហ្សេលឡែន ប្រេស៊ីល និងឥណ្ឌា ដែលផ្តល់ជូននៅបងប្អូនខ្មែរមកវិញ ជាមួយតម្លៃសមរម្យបំផុត។

ស្របគ្នានេះដែរ ចំណុចពិសេសរបស់ផ្សារមួយនេះមាន ខណៈកន្លែងផ្សេងគ្មាននោះគឺនៅពេលដែល ភ្ញៀវដើរចូលទៅទិញសាច់ ខាងផ្សារបានផ្តល់ការកាត់សាច់ជូនអតិថិជនដោយឥតគិតថ្លៃ ដោយអតិថិជនគ្រាន់តែរើសសាច់ដែលខ្លួនចង់បាន រួចយកទៅកាន់ម៉ាស៊ីនកាត់សាច់ ហើយភ្ញៀវអាចកម្ម៉ង់កាត់តាមតម្រូវការរបស់ខ្លួន ឧទាហរណ៍ថា អ្នកចង់បានសាច់យកទៅធ្វើ ស្ទេក ឬអាំង ដោយអ្នកគ្រាន់តែប្រាប់អ្នកកាត់សាច់ នោះគាត់នឹងរៀបចំកាត់ជូនតាមតម្រូវការតែម្តង។ 

២. តម្លៃបោះដុំ បើនិយាយពីតម្លៃវិញ ផ្សារហ្វេនប៊ី មានចក្ខុវិស័យបើកអោយមានការលក់រាយ សម្រាប់ម្ចាស់អាជីវកម្ម ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ម៉ាត​ ផ្សារទំនើប និងអតិថិជនទាំងអស់ ទទួលបាននៅតម្លៃបោះដុំ​ ត្រង់ចំណុចនេះ បងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយ ថាហេតុអ្វីបានជាក្រុមហ៊ុនហ៊ានបោះដុំនិងវាយលុកតម្លៃ នេះក៏ព្រោះតែខាងក្រុមហ៊ុនមានច្បាប់អនុញ្ញាតនាំចូលប្រភេទអាហារសាច់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ មានន័យថាទិញចូលក្នុងតម្លៃបោះដុំ លក់ទៅវិញតម្លៃធូរថ្លៃក៏មិនខាតដែរ សំខាន់សាច់មានគុណភាព និងអនាម័យខ្ពស់ គិតគូដល់សុខភាពអ្នកទទួលទាន ។ ត្រង់នេះហើយទើបបានយីហោផ្សារម៉ាតមួយនេះ ទើបតែដំណើរការសោះ មានអ្នកគាំទ្រ និងពេញនិយមទៅលើប្រភេទសាច់ និងអាហារសមុទ្រជាច្រើនប្រភេទចែកចាយពេញទីផ្សារ ។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ ផ្សារ ហ្វេនប៊ី មានពីរសាខាហើយនៅរាជនីភ្នំពេញដោយសាខាទី១ មាននៅបឹងស្នោរ និងសាខាទី២ មាននៅទួលទំពូង ហើយក៏មានគម្រោងបើកសាខានៅខែក្រោយនេះបន្ថែមទៀត ដោយនាំយកផលិតផលអាហារ ត្រីសាច់ មានតែគុណភាព និងសុវត្តិភាព សម្រាប់អ្នកទទួលទាននៅក្នុងស្រុក ។

សូមបញ្ជាក់ថា លោកឧកញ៉ា ច័ន្ទ តារា នឹងឡើងធ្វើបទបង្ហាញស្តីពី "សិល្បះក្នុងការចាប់ផ្តើមអាជីវកម្មពីតូចទៅធំ និងការធ្វើទីផ្សារឱ្យត្រូវគោលដៅ" នៅក្នុងកម្មវិធីពិព័រណ៌មុខរបរដែលរៀបចំដោយក្រុមការងារ Business Cambodia នៅថ្ងៃទី២៩ តុលា ឆ្នាំ២០២២ខាងមុខនេះ ។ ដូច្នេះសម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួម សូមទំនាក់ទំនងចុះឈ្មោះតាមរយៈលេខ៖ 081 688 228 (ចំនួនមានកំណត់) ៕  

អត្ថបទដោយ៖ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth