អត្ថបទ >
ពិព័រណ៍មុខរបរ 2022
កុំមើលងាយរបរតូច! បុរសម្នាក់បោះដុំតែសាច់ស្រស់ មួយថ្ងៃលក់ចេញជិត៧០០គីឡូ រកចំណូលបានខ្ទង់ពាន់$

ជាធម្មតា មនុស្សគ្រប់គ្នាតែងតែគិតថាមុខរបរបោះដុំសាច់គោស្រស់ជាមុខរបរធម្មតាៗ ឬជារបរកុំប៉ិកកុំប៉ុកប៉ុណ្ណោះ ព្រោះមុខរបរនេះភាគច្រើនរកចំណូលបានតិចតួចទេ។ ប៉ុន្តែអ្វីដែលគ្រប់គ្នាគិតមិនប្រាកដថាត្រូវទាំងអស់ឡើយ ដោយសារលោក ម៉ៃ ហង្ស បោះដុំតែសាច់គោស្រស់ មានអតិថិជនគាំទ្រខ្លាំងរហូតមួយថ្ងៃលក់បានរាប់រយគីឡូនិងអាចរកចំណូលបានខ្ទង់ពាន់ដុល្លារឯណោះក្នុងមួយខែ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកម៉ៃ ហង្ស ដែលជាម្ចាស់យីហោសិប្បកម្មងៀត TDHR បាននិយាយថា នៅពេលដែលលោកបានចាប់ផ្តើមលក់សាច់គោស្រស់ដំបូង លោកពុំទាន់មានដើមទុនគ្រប់គ្រាន់ក្នុងការរកស៊ីឡើយ ដូច្នេះលោកបានច្នៃលុយធនាគារដើម្បីមករកស៊ី។

ក្រោយពីបានខ្ចីលុយគេយកមករកស៊ីក្នុងអំឡុងឆ្នាំ ២០១៩ គឺលោកទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែកន្លែងលក់មានបោះដុំសាច់ស្រស់គ្រប់ប្រភេទ និងមានលក់ក្នុងតម្លៃធូរថ្លៃផងដែរ ដូចនេះពីមួយថ្ងៃទៅមួយថ្ងៃការលក់របស់លោកកាន់តែកើនឡើងខ្លាំងទៅ រហូតលោកអាចលក់សាច់ស្រស់បាន៧០០គីឡូ និងរកចំណូលបានរាប់ពាន់ដុល្លារផងដែរ។

Photo 2022 07 17 15 03 51

លោកហង្ស បានបន្តទៀតថា បច្ចុប្បន្ននេះសិប្បកម្មរបស់លោកមានលក់ដូចជាសាច់គោស្រស់ មាន់ ទា ជ្រូក សុទ្ធតែរបស់ស្រស់ៗ មិនតែប៉ុណ្ណោះបច្ចុប្បន្ននេះលោកក៏បាននាំចូលនៅសាច់គោ សាច់ជ្រូក អាមេរិក អូស្រ្តាលី ញ៉ូសេលែននិងប្រេស៊ីលដែរ។

ម្ចាស់យីហោសិប្បកម្មងៀត TDHR ពេលនេះលោកមិនមែនមានលក់តែប្រភេទសាច់ស្រស់ទេ លោកក៏មានលក់ងៀតគោ ងៀតក្របីដូចគ្នាហើយពេលនេះងៀតគោ ងៀតក្របីរបស់លោកគឺលក់ដាច់ខ្លាំងគួរសម ព្រោះតែ វាបានឆ្លងកាត់ពីការសម្ងួតដោយម៉ាស៊ីនទំនើបស្វ័យប្រវត្តិ មិនតែប៉ុណ្ណោះគ្រប់ផលិតផលនៅក្នុងហាងរបស់លោកគឺគ្មានគ្រឿងផ្សំ និងគ្មានសារធាតុក្រោមឡើយ ពោលគឺការវេចខ្ចប់អាចរក្សាទុកបានយូរដោយមិនភ័យខ្លាចទិញទុកធ្វើឱ្យខូចគុណភាពទេ។

Photo 2022 07 17 15 04 10

លោកម៉ៃ ហង្ស ដែលជាម្ចាស់យីហោសិប្បកម្មងៀត TDHR បានបញ្ជាក់ថា ព្រោះតែផលិតផលរបស់លោកមានគុណភាពល្អបែបនេះហើយ ទើបធ្វើឱ្យលោកអាចលក់ដាច់ក្នុងមួយថ្ងៃចាប់ពី ៦០០ ទៅ៧០០ គីឡូឯណោះ។ លើសពីនេះទៅទៀត មុខរបរលក់ងៀតគោ ងៀតក្របីនេះធ្វើឱ្យលោកអាចរកចំណូលបានចន្លោះចាប់ពី ៤ ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុងមួយខែផងដែរ៕

Photo 2022 07 17 15 05 50

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth