ហេតុអ្វី​អត្ថបទ​បែបពាណិជ្ជកម្ម​ (PR) មាន​សារៈសំខាន់ចំពោះ​ក្រុមហ៊ុន​ និង​ស្ថាប័ននានា?

0
10

ភ្នំពេញ៖ អត្ថបទ​បែបពាណិជ្ជកម្ម (PR) គឺជា​ការ​តែង​និពន្ធ​អត្ថបទ​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​ព័ត៌​មាន​​ទាំង​ឡាយ​នៅ​ក្នុង​ក្រុម​ហ៊ុនរបស់លោក​អ្នក ​ទៅកាន់​សាធារណៈជន​ឲ្យ​បាន​យល់ដឹងដោយ​មាន​​ប្រសិទ្ធ​ភាព​បំផុត

អត្ថបទ​បែបពាណិជ្ជកម្ម ពេលខ្លះ​បាន​ដើរ​តួរនាទី​ជាច្រើន​យ៉ាង​ ក្នុង​ការ​ជួយ​ក្រុម​ហ៊ុន និង​ស្ថាប័ន​មួយ​ឲ្យ​គេស្គាល់ និងឆាប់​ទទួល​បាន​ចំណាប់​អារម្មណ៍។

លោក វ៉ន ដារ៉ា ប្រធាន​ផ្នែក​និពន្ធ និង​ជា​គ្រូបង្វឹក ​ចំពោះការ​សរសរអត្ថបទ​បែបពាណិជ្ជកម្ម ​នៅ​ Business Cambodia បាន​លើក​ឡើង​ថា ស្របពេល​ដែល​និន្នាការ​សម័យ​អ៊ីនធឺណែត ឬសម័យឌីជី​ថល​ ​កំពុង​វិវឌ្ឍន៍​ទៅ​កាន់​ទំនើប​ភាវូបនីយកម្ម និង​កំណែទម្រង់​ថ្មីៗ​ មិន​ឈប់​ឈរ។ ការ​សរសេរ​អត្ថបទ បែប​ពាណិជ្ជកម្ម​ តាមរយៈ​វ៉េបសាយ និង​គេហទំព័រ ប្រព័ន្ធ​ឌីជីថលអ៊នឡាញ កំពុង​ពេញនិយម និងទទួល​បាន​ការ​គាំទ្រខ្លាំង​ពី​មហាជន​នៅទូទាំង​សកលលោក​។

លោក​បាន​បន្ដថា៖«ការ​សរសរអត្ថបទ​បែបពាណិជ្ជកម្ម បាន​ដើរតួនាទី​សំខាន់​ខ្លាំង​ណាស់ ចំពោះ​ប្រតិបត្ដិការ​នៅ​ក្នុង​ក្រុម​ហ៊ុន និង​ស្ថាប័ន​នានា​ នាពេល​បច្ចុប្បន្ននេះ​ ព្រោះ​មហាជន​បច្ចុប្បន្ន កំពុង​រវល់​ខ្លាំង ហើយ​ផ្ដើម​អាន​អត្ថបទខ្លីៗ តាមរយៈ​ប្រព័ន្ធ​ឌីជីថល ឬស្នាតហ្វូនជាដើម»។

លោក ដារ៉ា បាន​បន្ថែមថា«អ្នក​ដែល​មាន​ជំនាញ​ខាង​សរសេរ​អត្ថបទ​ព័ត៌មាន​បែប​ពាណិជ្ជកម្ម មិន​ត្រឹម​តែ​អាច​រៀបចំអត្ថបទ​សម្រាប់ ​តែ​ការ​ទំនាក់ទំនង និង​ផ្សព្វផ្សាយ​ពីស្ថាប័ន​របស់​ខ្លួន​ទៅ​កាន់​សារណៈ​ជន​ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង​អាច​កែឆ្នៃ​ការ​សរសរ ដើម្បីលើក​កម្ពស់​ប្រតិ​បត្ដិ​ការ​ ការងារ​ជាច្រើន​ទៀត ​នៅ​ក្នុង​ក្រុម​ហ៊ុន ដូចជាផ្នែក​ទីផ្សារ ការ​សរសេរ​ផ្សព្វផ្សាយពី​ផលិតផល​ និង​សេវាកម្ម នៅលើគេហទំព័រ និង​វ៉េបសាយ​ជាដើម​​​»។

ទាក់ទិន​ចំពោះ​អត្ថប្រយោជន៍​ច្រើនពី​ការ​សរសរ​អត្ថបទ​បែបពាណិជ្ជកម្ម Business Cambodia បានផ្ដើម​បើក​​វគ្គសិក្សាខ្លី​ដំបូងគឺ «វិធីសរសេរអត្ថបទពាណិជ្ជកម្ម (PR) សម័យឌីជីថល»នេះ បង្រៀន​ដោយ​​លោក​ ដារ៉ា ផ្ទាល់​តែម្ដង​។

វគ្គសិក្សាខ្លីនេះ បើ​តាម​លោក​ ដារ៉ា Business Cambodia បង្កើតឡើង ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការ​សរសរ​​អត្ថបទ​បែប​ពាណិជ្ជកម្ម ឲ្យសមស្របតាមសម័យកាល ជំរុញ​ប្រសិទ្ធ​ភាព​​ការសរសរ​អត្ថបទ​ព័ត៌មាន​ពាណិជ្ជកម្ម និងអត្ថបទ​សម្រាប់​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន និងស្ថាប័នលោកអ្នក។

  • តាមរយៈវគ្គសិក្សាខ្លីនេះ លោកអ្នកអាចទទួលបានការសិក្សា​ពីជំនាញ​ និង​តិចនិច ​ចំពោះ​ការ​សរសរ​​អត្ថបទ បែបពាណិជ្ជកម្ម ក្នុង​សម័យឌីជីថល​ (ខ្លីៗ តែខ្លឹម)។
  • អាចទទួលបានការណែនាំ ចំពោះការរៀបចំ កម្មវិធីសន្និសីទសារព័ត៌មាន ការ​ទំនាក់​ទំនង​ជា​មួយ បណ្ដាញ​គេហទំព័រព័ត៌មាន និងទូរទស្សនានា នៅកម្ពុជា ពីពាណិជ្ជកម្មកម្ពុជា។
  • ទទួលបានការបញ្ចុះតម្លៃពិសេស ចំពោះការរៀបចំកម្មវិធី សន្និសីទនានា តាម​រយៈ​ក្រុមការ​ងារ​ ពាណិជ្ជកម្ម​កម្ពុជា ដោយចំណាយតិចបំផុត។

វគ្គសិក្សាខ្លីនេះ ពាណិជ្ជកម្ម​កម្ពុជា បានបញ្ចុះតម្លៃពិសេសសម្រាប់ឆ្នាំថ្មី នៅសល់ត្រឹម ៣៥​ដុល្លារ​/​ម្នាក់​​។ ចំពោះសិក្ខាកាមចុះឈ្មោះសិក្សាដំបូងគេ១០នាក់ នឹងទទួលបានការបញ្ចុះតម្លៃ១០​%។

បញ្ជាក់៖ វគ្គសិក្សាខ្លីនេះ បង្រៀន​ដោយ​ប្រធាន​ផ្នែក​និពន្ធ​ព័ត៌មាន Business Cambodia ផ្ទាល់​។

ចូលរៀន ថ្ងៃ អាទិត្យ ទី ២១ ខែមករានេះ។ ទីតាំងសិក្សា​នៅ​ក្រុម​ហ៊ុន Business Cambodia សង្កាត់​ទឹកល្អក់៣ ខ័ណ្ណទួលគក ភ្នំពេញ៖ ផ្ទះលេខ HH៣៦ ផ្លូវ២៦៥ ទល់​មុខ​ផ្សារ​សំណង់១២។ ព័ត៌មានបន្ថែម៖ ០៩២ ៧៨ ​៧៧ ​៦៤/ ០៩៣ ៩២ ០៨០៨ អ៊ីម៉ែល៖ [email protected] ហ្វេសប៊ុក៖ Dara19kh

LEAVE A REPLY

Please enter your comment!
Please enter your name here