តើគួរប្រើកម្ចីដើម្បីទិញអចលនទ្រព្យដែរឬទេ?

0
20

ទីផ្សារសម្រាប់អ្នកដែលមានចំណូលមធ្យមគឺពិតជាមានទីផ្សារ ធំមែនទែន​ជាក់ស្តែងបើយើង​ក្រលេក​មើល អ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញ មានប្រជាជនសរុបប្រមាណជាង៣លាននាក់ ក្នុងនោះអ្ន​ក​មានខ្លាំ​ង​ មានប្រមាណតែ៥ភាគរយប៉ុណ្ណោះ អ្នកមធ្យមមានប្រមាណ១០ទៅ១៥ភាគរយ ដូចនេះ​ពួកគេបានផ្លាស់ប្តូរផ្នត់គំនិតថ្មីស្របតាម ស្ថានភាពប្រជាជនជាក់ស្តែង ខណៈដែលការផ្គត់ផ្គង់សម្រាប់អ្នកមាន​ស្ទើតែលើសតម្រូវការ ព្រោះពួកគេមានទាំងផ្ទះ មានទាំងដីរួចរាល់អស់ហើយ ដូចនេះពួកគេ មិនត្រូវការទិញវាទៀតទេ ដូចនេះ ពួកអ្នកមានឈប់បញ្ចេញលុយរបស់គេទៀតហើយ ។

ដោយឡែកចំពោះ អ្នកដែលមានចំណូលក្រោមមធ្យមបន្តិច ក្រោមមធ្យម និងក្រោមមធ្យម មែនទែន មានរហូតដល់ ៧០ទៅ៨០ភាគរយ  ដូចនេះពួកគាត់មិនមានលទ្ធិភាពគ្រប់គ្រាន់សម្រាប់ទិញផ្ទះតម្លៃ ១០ ឬ២០ម៉ឺននោះទេ ។ដូចនេះ អ្នកសាងសង់លក់ គេត្រូវសាងសង់ តម្រូវឲ្យមានអ្នកទិញ ប្រសិនបើសង់ថ្លៃ មិនមានអ្នកទិញ ប៉ុន្តែបើអ្នកសង់ ផ្ទះដែលមានតម្លៃ ខ្ទង់ ២ទៅ៣ម៉ឺន នោះមិនខ្វះទេអ្នកត្រូវការនោះ មានរាប់លាននាក់ ដូចនេះគម្រោងទាំងអស់នឹងត្រូវលក់ដាច់អស់ គ្មានអ្វីដែលគួរបារម្ភទេ។

 

ដូចនេះ តើអ្នកគួរខ្ចីពីធនាគារដើម្បីទិញផ្ទះ ឬអចលនទ្រព្យដែរឬទេ?

លោកគីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និង ជាប្រធានសមាគមន៍ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា ប្រសិនបើអ្នកទើបតែរៀបការថ្មីថ្មោង ហើយមានចំណូលមធ្យមនោះ បើចង់បានផ្ទះសម្រាប់រស់នៅ គួរតែខ្វីលុយធនាគារដើម្បីទិញ​។

ក៏ប៉ុន្តែប្រសិនបើចង់ទិញផ្ទះជាលើកទី២ គួរតែកុំខ្ចីលុយធនាគារដើម្បីទិញអី ព្រោះនៅពេលយើងមាន​បញ្ហាអ្វីមួយកើតឡើងក្នុងប្រការណាមួយនោះ​ ដោយយើងគ្មានលទ្ធិភាពបង់ធនាគារ ពេលនោះអចលនទ្រព្យទាំងនោះ នឹងក្លាយជាទ្រព្យរបស់ធនាគារជាមិនខានឡើយ។

លោកបានសង្កត់ធ្ងន់ផងដែរ ដាច់ខាតកុំខ្ចីលុយធនាគារ ដើម្បីទិញដី គួរតែទិញដីដោយប្រើលុយខ្លួនឯង ព្រោះដីពិបាកលក់ ប៉ុន្តែប្រសិនបើផ្ទះ គឺយើងចំណេញ ក្នុងការរស់នៅ ហើយនៅពេលដែលយើងបង់រំលោះរួចនឹងក្លាយជារបស់យើងហើយ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here