រដ្ឋចំណាយថវិកា១២ពាន់៥០០លានរៀល​ចំពោះកីឡាករជ័យលាភី​ SEA Games

0
15

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា ប្រមាណ ១២ពាន់៥០០លានរៀល​ចំពោះ​កីឡាករ​ជ័យលាភី​ SEA Games លើក​ទី​២៩ និងការ​ប្រកួត​ជើង​ឯកគ្រប់​កម្រិត​ ចំពោះកីឡាករកីឡា​ការីនីជ័យលាភីចំនួន ២១១នាក់ ដែល​ទទួល​បាន​មេដាយ​មាស​ មេដាយ​ប្រាក់ និង​មេដាយ​សំរិទ្ធ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសប្បាយរីករាយ និង​អបអរ​សាទរ​ចំពោះ​ជ័យ​លាភី​កីឡាករ​កីឡាការី​នីចំនួន ២១១ នាក់ដែលទទួលបានមេដាយមាស មេដាយប្រាក់ និងមេដៃសំរិទ្ឋ។

សម្តេចតេជោ បានកោតសរសើរ និងអគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗ និង​ការខិត​ខំរបស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡា គ្រូបង្វឹកទាំងអស់ ដែល​កន្លង​មក​បាន​ចូល​រួមយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡាជាតិអោយកាន់តែរីកចម្រើន។

សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតបានផ្តល់​ថវិកា​ផ្ទាល់​ខ្លួន​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ដល់​កីឡាករ​កីឡា​ការិ​នីជ័យលាភី និងគ្រូបង្វឹកចំនួន $109,000 បន្ថែម​ទៅលើថវិកា​រាជ​រដ្ឋា​ភិបាល​ដែល​បាន​ចំណាយ​ប្រមាណ ១២ពាន់៥០០លានរៀល។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានណែនាំ និងលើកទឹកចិត្ត​ក្មួយៗ​កីឡាករ​អោយ​មានភាពថ្លៃថ្នូរ​ស្អាត​ស្អំ កុំធ្វើដើម្បីតែប្រាក់មួយមុខ។ ព្រោះនេះជាកិត្តិយសរបស់កីឡាករផ្ទាល់ខ្លួនផង និង​ជាកិត្តិយស​របស់ជាតិផង។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់​គ្រឿង​ឥស្ស​រិយ​យស​ដល់​កីឡាករ​កីឡាការីនី​ដែលទទួលបានមេដាយខាងលើ និង​បាន​ជូន​ពរ​កូនក្មួយៗ​កីឡាករ​កីឡា​ការិនី​ទាំង​អស់​ទទួល​បានជោគជ័យថ្មីៗថែមទៀត ជាពិសេសនៅក្នុងការប្រកួតកីឡា SEA Games នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here