https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
កំពូលអ្នកលក់
រកស៊ីវិស័យម៉ាត គួរមើលបងធំលក់រាយនៅអាមេរិក Walmart ប្រើក្បួនពិសេស៤ អាចពង្រីកខ្លួនម៉ឺនសាខា

នៅ ហៀង

June 23 2022

228

វិស័យផ្សារម៉ាតកំពុងរីកដុះដាលដូចផ្សិតក្នុងប្រទេសកម្ពុជា និងបន្តបើកព្រោងព្រាត ដូច្នេះទាមទារឱ្យម្ចាស់អាជីវកម្មត្រូវតែមានការប្រកួតប្រជែងខ្លាំង នៅលើទីផ្សារនិងវិស័យរកស៊ីដូចគ្នា ជាពិសេសនោះគឺក្បួនក៏ដូចជាយុទ្ធសាស្រ្តធ្វើទីផ្សារតែម្តង ។ ហើយថ្ងៃនេះយើងមកបញ្ហាញបងប្អូនពីមេរៀនទាំង៤របស់ Walmart ដែលជាក្រុមហ៊ុនយក្សលក់ទំនិញរាយធំបំផុតរបស់អាមេរិក ខណៈបច្ចុប្បន្ននេះមានប្រមាណជា ១០,៥០០សាខាហើយ ។

១.ក្បួនទីមួយដែលយីហោចាស់វាស្សានេះប្រើតជំនាន់នោះគឺវាយលុកតាមជនបទមុន៖  ម៉ាតលំដាប់កំពូលរបស់អាមេរិក Walmart​ បានគិតគូរយ៉ាងដិតដល់មុនធ្វើការសម្រេចចិត្តបើកម៉ាតនេះឡើង ដោយដំបូងឡើយម៉ាតយក្សមួយនេះ ធ្វើការបើកនៅតាមជនបទមុន ដោយសារតែវាបានកាត់បន្ថយការចំណាយបានមួយផ្នែកយ៉ាងធំ ដោយការចំណាយប្រាក់ឈ្នួលបុគ្គលិកទាប ការជួលទីតាំងមានតម្លៃធូរ និងទីផ្សារប្រគួតប្រជែងមានតិច ជាពិសេសនោះធ្វើឱ្យមនុស្សស្គាល់យីហោរបស់គេតាមជនបទជាមុនសិន នៅពេលដែលខ្លួនអាចឈរជើងបានរឹងមាំហើយទើបពង្រីកសាខាជាបន្តបន្ទាប់ទៀត ។ ត្រង់ចំណុចនេះចង់បញ្ជាក់ថាមិនមែន Walmart មិនចង់ទៅក្រុងនោះទេ ហើយបច្ចុប្បន្នយីហោមួយនេះក៏មាននៅតាមក្រុងធំៗរបស់អាមេរិកដែរ គ្រាន់តែយីហោមួយនេះចង់ឈរជើងឱ្យកាន់តែរឹងមាំ ស្រួលពង្រីកខ្លួន ហើយមិនសូវមាន ហានីភ័យ ។

២. ទិញទំនិញបោះដុំ លក់វិញធូរថ្លៃហើយចំណេញទៀត ៖ Walmart ត្រូវបានប្រជាជនអាមេរិកស្ទើរតែ៩៥ ភាគរយទៅហើយសុទ្ធតែបានស្គាល់ថាជាម៉ាតជួយសម្រួលដល់ជីវភាពប្រជាជនអាមេរិក នេះក៏ព្រោះតែយីហោម៉ាតមួយនេះលក់ទំនិញស្ទើរតែគ្រប់មុខលក់ក្នុងតម្លៃធូរថ្លៃ ដូចជាពាក្យស្លោករបស់ Walmart ដាក់ថា ( Save money Live better Life ) ។ ប៉ុន្តែសំណួរសួរថាពេលដែល Walmart លក់ទំនិញថោក ហេតុអ្វីបានជាយីហោមួយនេះនៅតែចំណេញ ? ប្រិយមិត្តអ្នកអានទាំងឡាយ ដូចដែលយើងបានលើកឡើងខាងដើមអញ្ចឹង Walmart ស្វែងរកអាជីវករ ឬម្ចាស់ចំការ និយាយឱ្យចំទៅអ្នកផលិតទាំង ឡាយណាលក់ទំនិញបោះដុំ ពោលគឺចរចាយកតម្លៃបោះដុំ ទិញបានធូរថ្លៃ ទោះបីជា Walmart លក់វិញធូរថ្លៃក៏នៅតែចំណេញដែរ ហើយក្នុងមួយឆ្នាំៗមានក្រុមហ៊ុនជាច្រើនដាក់ពាក្យធ្វើជាអ្នកផ្គត់ផ្គង់ឱ្យ Walmart ប៉ុន្តែមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះដែល Walmart ជ្រើសរើសធ្វើជាអ្នកផ្គត់ផ្គង់​ឱ្យខ្លួន ។

៣. យុទ្ធសាស្រ្តតម្លៃទាប ៖ និយាយទៅដល់ផលិតផលគេនឹងគិតទៅដល់តម្លៃមុនគេ យីហោ Walmart តាំងខ្លួនថាជាម៉ាតដែលលក់ទំនិញធូរថ្លៃជាងគេនៅអាមេរិក ហើយវាជាការពិតព្រោះទំនិញស្ទើរតែគ្រប់មុខនៅក្នុងហាងមួយនេះសុទ្ធតែធូរថ្លៃ ។ ត្រង់ចំណុចតម្លៃទាបនេះ Walmart បានក្តាប់ទីផ្សារអាមេរិកមួយចំណែកធំ ហើយមនុស្សចាប់ផ្តើមស្គាល់យីហោមួយនេះ ថាជាម៉ាតលក់ទំនិញធូរថ្លៃបំផុត ថែមទាំងមានទំនិញគ្រប់មុខសម្រាប់បំពេញតម្រូវការថតិថិជន ។

៤.ប្រើបច្ចេកវិទ្យារៀបស្តុក៖ Walmart ដឹងច្បាស់ថាអនាគតបច្ចេកវិទ្យាកាន់តែមានការរីកចម្រើនខ្លាំងឡើងៗ ដូច្នេះដើម្បីកាត់បន្ថយការចំណាយនៅក្នុងក្រុមហ៊ុនកាន់តែច្រើន Walmart បានបញ្ចូលនៅបច្ចេកវិទ្យា ដូចជាការរៀបស្តុកទំនិញ ជាពិសេសនោះគឺប្រព័ន្ធ Alert ប្រាប់អ្នកផ្គត់ផ្គង់នៅពេលដែលទំនិញអស់ពីស្តុក ពោលគឺ Walmart ធ្វើបែបនេះពិតជាចំណេញច្រើនខ្លាំងមែនទែន ទាំងពេលវេលា ការប្រើមនុស្សច្រើន និងថវិកាមួយចំនួនផងដែរ ។

គួរបញ្ជាក់ផងដែរថា ខាងលើនេះជាយុទ្ធសាស្រ្តមួយចំនួនប៉ុណ្ណោះ ដែលយីហោចាស់វស្សាមួយនេះធ្លាប់បានប្រើកន្លងមក ហើយនេះជារឿងល្អមួយ សម្រាប់អ្នករកស៊ីវិស័យម៉ាតទាំងឡាយអាចរៀនសូត្របាន ប្រសិនបើគិតថាវាមានប្រយោជន៍សម្រាប់អាជីវកម្មរបស់ខ្លួន ក្នុងគោលបំណងគឺដើម្បីឱ្យម្ចាស់អាជីវកម្ម មានការរីកចម្រើនទាំងអស់គ្នា ។

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth