អត្ថបទ >
កំពូលអ្នកលក់
រកស៊ីវិស័យម្ហូបអាហារ! មកស្គាល់មុខម្ហូប Street Food ១០មុខ ល្បីខ្លាំងបំផុតនៅប្រទេសថៃ

នៅ ហៀង

July 7 2022

695

បើនិយាយពីអាហារតាមចញ្ចើមផ្លូវវិញ បងប្អូនភាគច្រើនប្រហែលជានឹកទៅដល់ប្រទេសថៃមុនគេ ព្រោះវាជាកន្លែងដែលសម្បូរទៅដោយអាហារប្លែកៗ និងមានតម្លៃធូរថ្លៃ ជាមួយគ្នានេះដែរបើយោង តាមគេហទំព័រ FANCLUB THAILAND បានបង្ហាញមុខម្ហូប Street Food ចំនួន១០មុខល្បីៗខ្លាំងបំផុត ដែលទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរ ជាតិ ចូលម្តងហើយម្តងទៀត ហើយភ្ញៀវដែលទៅហើយតែងតែសរសើរមិនដាច់ពីមាត់ឡើយ ខាងក្រោមនេះជាមុខម្ហូបដែលល្បីៗនៅថៃ ៖

១. Pad krapao moo (ឆាម្រេះព្រៅ)៖ Pad krapao គឺជាអាហារតាមចិញ្ចើមផ្លូវបុរាណមួយមុខ ដែលមានគ្រឿងផ្សំសំខាន់រួមមានសាច់ជ្រូក ឬសាច់មាន់ ដែលត្រូវបានគេចិញ្ច្រាំ ហើយយកទៅ ឆាជាមួយម្រះព្រៅ ទឹកស៊ីអ៊ីវ និងការរួមបញ្ចូលគ្នានៃម្ទេស និងខ្ទឹម ដោយបន្ថែមជាមួយបាយ និងពងមាន់ចៀន ដែលមុខម្ហូ​បនេះមានទូទាំងភោជនីយដ្ឋានក្នុងប្រទេសថៃ។

២. Moo ping (សាច់ជ្រូកអាំង)​៖ សាច់ជ្រូកអាំងដែលគេស្គាល់ថា Moo ping គឺជាអាហារសម្រន់ រហ័ស និងងាយស្រួលសម្រាប់ពេលព្រឹក។ ដោយគេយកសាច់ជ្រូកទៅ​ចិញ្ច្រាំ រួចធ្វើ​ជា​បន្ទះស្តើងៗ លាបជាមួយ​ទឹក​ប្រហិត ហើយយកទៅដោតចង្កាក់។ មួយវិញទៀត ដើម្បី​រក្សា​សាច់​ឱ្យ​មាន​សំណើម គេយកវាទៅ​ប្រោះ​ជាមួយទឹកខ្ទិះដូង ខណៈ​វាកំពុងអាំងទៅ​លើ​ធ្យូង។ អាហារប្រភេទនេះគឺមានតម្លៃធូរ ថ្លៃមែនទែន​ត្រឹមតែ ៥០០៛ ទៅជាង១០០៛តែប៉ុណ្ណោះ។

៣. Jok (បបរ)៖ អាហារពេលព្រឹកដ៏ពេញនិយមនៅប្រទេសថៃនោះគឺជា បបរសាច់ជ្រូដែលសម្បូរ ទៅដោយប្រូតេអ៊ីនជាចម្បងដែលត្រូវបានបន្ថែមជាមួយស៊ុតឆ្អិន លាយជាមួយខ្ញី និងស្លឹកខ្ទឹម។

៤. Khao man gai (មាន់ និងបាយ)​៖ បើនិយាយអំពីមាន់និងបាយ វាគឺជាអាហារមួយដែល មិនមែន ពេញនិយមតែនៅក្នុងប្រទេសថៃនោះទេ វាក៏ជា អាហារដែលមនុស្សម្នារ ចូលចិត្តស្ទើរតែពេញ ពិភពលោក តែម្តងព្រោះតែវាឆ្ញាញ់ ហើយហូបនឹងពោះ។ ជាមួយគ្នានេះដែរ បើនិយាយអំពីរបៀប ធ្វើវាមិនខុស ពីខ្មែរយើងប៉ុន្មានទេដោយយកមាន់ទៅស្ងោរ រួចហើយកទឹកមាន់នោះទៅដាំបាយ។

៥. Pad See ew (មីសរសៃរធំ)៖ ឆាមីសសៃធំដែលរំលេចដោយពត៌ចំរុះដែលគួរ​ឱ្យចង់បរិភោគ ដោយគេយកមីទៅឆាជាមួយសាច់ លាយជាខាត់ណា និង​គ្របជាមួយពងទាមួយគ្រាប់នៅពីលើមី។

៦. Som tam (បុកល្ហុង)៖ នៅប្រទេសថៃកល្ហុងគឺជាល្បីខ្លាំងបំផុត​។ ដោយគេជ្រើសរើសល្ហុង​ខ្ចី ​បុកជាមួយ​គ្រឿង​ផ្សំ​មួយ​ចំនួន​​រួម​មាន ម្ទេស បង្គា​ក្រៀម សណ្តែក​បៃតង សណ្ដែក​ដី និង​ប៉េងប៉ោះ ដែលមានរសជាតិឆ្ញាញ់ខ្លាំងប្រចាំថៃតែម្តង។

៧. Kuay tiao reua (គុយទាវទូក)​៖​ នៅពេលដែលមនុស្សទុញទ្រន់ហូបបាយ ឬបបរជាតែងតែនឹកឃើញដល់គុយទាវ ព្រោះវាមានទឹកហុតក្តៅៗ ហើយអាចជំនួសបាយបានថែមទៀត។ ស្របគ្នានេះដែរបើនិយាយអំពីគ្រឿងផ្សំនោះវារួមមាន ស្លឹកខ្ទឹម សណ្តែកបណ្តុះ អំពិលទុំ សាច់ជ្រូកចិញ្ច្រាំ និងម្ទេស។

៨. Khao ka moo (សាច់ជ្រូកស្ងោរជាមួយបាយ)៖ Khao ka moo គឺជាមុខម្ហូបតាមចិញ្ចើមផ្លូវមួយទៀតដែលអាចពិពណ៌នាថាជាអាហារសម្រន់។ ក្នុងនោះដែរគេយកជើង​ជ្រូក ទៅ​ប្រឡាក់​រហូត​ដល់​ទន់​ល្មមរួចយកទៅស្ងោរ រួចដាក់ពីលើបាយ អមជាមួយម្ទេសមួយចំហៀង ម្ទេសក្រៀម និងពងមាន់ឆ្អិន សម្រាប់អ្នកដែលធ្វើដំណើរទៅប្រទេសថៃ គួរតែសាកឱ្យបានម្តង។​

៩. ផាតថៃ (គុយទាវចៀន)៖ មុខម្ហូបដ៏ពេញនិយមបំផុតមួយសម្រាប់ភ្ញៀវបរទេស និយមសម្រាប់អាហារថ្ងៃត្រង់ ឬអាហារពេលព្រឹក ។ ដោយគុយទាវត្រូវបានផ្សំឡើងដោយ សណ្តែកបណ្តុះ តៅហ៊ូ និងសណ្ដែកដី ដែលផលិតពីប្រពៃណីជាមួយគុយទាវសំប៉ែត មកពី ខេត្តចាន់ថាបុរី។

១០. Khao niao mamuang (បាយដំណើបជាមួយស្វាយ)៖ នៅពេលដែលរដូវស្វាយទុំចូលមកដល់ប្រជាជនថៃតែង តែយកស្វាយទៅហូបជាមួយបាយដំណើបដោយស្រូបជាមួយទឹកខ្ទិះ ដោយបង្អែមប្រភេទនេះ គឺល្បីមែនទែនសម្រាប់អ្នកចូលចិត្តហូបផ្អែម ។

គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលមានបំណងចង់លក់អាហារ បើមានឱកាសគួរតែ ទៅលេងនៅ ប្រទេសថៃ ទៅមើលពីរបៀប ថាហេតុអ្វីបានជាអាហារគេល្បីម្លេះ ហើយមានអ្នកសរសើរមិន ដាច់ពីមាត់ បែបនេះ។

អត្ថបទដោយ៖ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth