អត្ថបទ >
កំពូលអ្នកលក់
លក់យូរៗមានតែភ្ញៀវចាស់ៗ អ្នកស្រី ខៀវ រតនា ប្រើស្នៀតពិសេសៗទាំងនេះ អាចទាញអតិថិជនថ្មីៗបានលឿន

នៅ ហៀង

September 22 2022

333

អតិថិជនជាសរសៃឈាមជីវិតរបស់អាជីវកម្ម បើហាងមានអតិថិជនច្រើន មានន័យថាអាជីវកម្មសម្បូរអុកស៊ីហ្សែនដើម្បីដកដង្ហើម ប៉ុន្តែប្រសិនបើចំនួនអតិថិជនតិចវិញមានន័យថាអាជីវកម្មរបស់អ្នកគឺកំពុងតែដកដង្ហើមចង្រិតដែលរៀបនឹងក្ស័យហើយ។ ត្រង់ចំណុចអស់ទាំងនេះហើយទើបអ្នករកស៊ីម្នាក់ៗខំប្រឹងធ្វើទីផ្សារ ខំប្រឹងធ្វើយ៉ាងណាប្រមូលភ្ញៀវឱ្យបានច្រើននិងទទួលបានអតិថិជនថ្មីៗ ដើម្បីឱ្យមុខរបររបស់ខ្លួនអាចរស់រៀនមានជីវិត។

ទាក់ទិននឹងបញ្ហាទាំងនេះ អ្នកស្រី ខៀវ រតនា ជាម្ចាស់ហាងអនឡាញ Metro Retail ដែលជាហាងលក់សម្លៀកបំពាក់បាននាំយកគំនិតចំនួនពីរមកចែករំលែកដល់អ្នកដែលកំពុងលក់អនឡាញ ក៏ដូចជាអ្នកដែលមានគម្រោងលក់ ដើម្បីទទួលភ្ញៀវថ្មីៗ ជាពិសេសសម្រាប់អ្នកដែលកំពុងធ្វើការតាមអនឡាញ៖

កត្តាទី ១៖ ផ្តល់នៅការដូរបន្តិចបន្តួចមុនពេលលក់

ត្រង់ចំណុចអ្នកស្រីបានលើកឡើងថា មុននឹងចាប់ផ្តើមការលក់ អ្នកស្រីតែងតែមានរៀបចំកាដូរបន្តិចបន្តួច (ការលេងហ្គេម) ដើម្បីចែករំលែកដល់អ្នកដែលចូលមើលការឡាយរបស់អ្នកស្រី ប៉ុន្តែដើម្បីទទួលបានការដូទាំងនោះ អ្នកស្រីមានល័ក្ខខ័ណ្ឌខ្លះៗ ដើម្បីផ្តល់ឱ្យ។ ជាដំបូងអ្នកដែលអាចលេងហ្គេមទាំងនេះបាន ទី១ ចុចឡាច ទី២ ស៊ែរចែករំលែក និងចុងក្រោយទី៣ ខំមិនពាក្យដែលអ្នកស្រីផ្តល់ឱ្យ។

ស្របគ្នានេះដែរ អ្នកស្រីបានបន្តទៀតថា រឿងតូចៗទាំងអស់នេះហើយ ដែលជាផ្នែកសំខាន់មួយដែលអាចទាញយកអ្នកចូលមើលថ្មីៗ តាមរយៈពួកគាត់ចំរំលែក។ លើសពីនេះអ្វីដែលកាន់តែពិសេសទៀតនោះ វាក៏បានជួយឱ្យបរិយាកាសឡាយមានភាពសកម្ម និងអាចទាញមនុស្សចូលមើលកាន់តែច្រើន ចាប់តាំងពីការផ្តើមឡាយ ព្រោះឱ្យតែដល់ម៉ោង ពួកគាត់នឹងចូលទៅមើលដើម្បីទទួលបានអីវ៉ាន់ហ្រ្វី ប៉ុន្តែមិនមានន័យថាពួកគាត់ចូលមើលដើម្បីចង់បានការហ្រ្វី អ្វីដែលរួមចំណែកធំបំផុតនោះគឺ យើងមានទំនិញល្អលក់ជូនពួកគាត់។

កត្តាទី ២៖ ធ្វើការ BOOST ផេក

ជាការពិតណាស់ណាស់ មិនថាយើងធ្វើអ្វីក៏ដោយ មានទៅ ទើបមានមក ហើយមានហេតុទើបមានផល ដូច្នេះហើយការលក់អនឡាញក៏មិនខុសគ្នាដែរ យើងហូបបាយរបស់គេ ទាល់តែយើងជួយធ្វើការងារឱ្យគេដែរ ត្រង់ចំណុចទាំងអស់នេះហើយទើបអ្នកស្រី ធ្វើការប៊ូសក្នុងអំឡុងរាល់ពេលឡាយ ធ្វើដូចនេះហ្វេសប៊ុកនឹងជួយជម្រុញការឡាយរបស់យើងទៅកាន់អ្នកមើលកាន់តែច្រើន ហើយអាតិថិជនថ្មីៗក៏មានកាន់តែច្រើនដូចគ្នាផងដែរ។

អត្ថបទដោយ៖ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth