អត្ថបទ >
កំពូលអ្នកលក់
តៃវ៉ាន់នាំចេញទំនិញសំខាន់ៗ៥មុខ តម្លៃពាន់លាន$ ទៅកាន់ទីផ្សារ២៥ប្រទេស

នៅ ហៀង

August 4 2022

1.3K

យោងតាមការចុះផ្សាយរបស់គេហទំព័រ Trading​ Economics កាលពីពេលកន្លងទៅនេះបានឱ្យដឹង ថាតៃវ៉ាន់បាននាំចេញទំនិញមានតម្លៃ ៤៤៧.៧ ពាន់លានដុល្លារអាមេរិកទៅជុំវិញពិភពលោក ក្នុងឆ្នាំ ២០២១ កើនឡើង ៤១.៨ភាគរយបើគិត ចាប់តាំងពីឆ្នាំ ២០១៧ និងបង្កើនល្បឿនរហូតដល់ទៅ ២៩.១ភាគរយក្នុងឆ្នាំ ២០២០ ដល់ ២០២១ ពីការនាំចេញ។

តាមប្រភពខាងលើដដែលបានបន្តទៀតថា ផលិតផលដែលតៃវ៉ាន់ធ្វើការនាំចេញសំខាន់មានដូចជា ផលិតផលអេឡិចត្រូនិក( ៣៣.១ ភាគរយ) ផលិតផលបច្ចេកវិទ្យា (១០.៨ភាគរយ​) លោហធាតុ(៨.៨ភាគរយ) បា្លស្ទិកនិងកៅស៊ូ (៧.១ភាគរយ) គ្រឿងម៉ាស៊ីន (៧.៥ភាគរយ​)។

ស្របគ្នានេះដែរខាងក្រោមនេះគឺជាបញ្ជីដែលបង្ហាញពីដៃគូពាណិជ្ជកម្មកំពូលៗទាំង ២៥ប្រទេស ដែលបាននាំចូលទំនិញច្រើនជាងគេ បើគិតកំឡុងឆ្នាំ ២០២១ កន្លងទៅនេះ ៖

១. ចិនដីគោក៖ ១២៦.២ ពាន់លានដុល្លារ (២៨.២% នៃការនាំចេញសរុបរបស់តៃវ៉ាន់)

២. សហរដ្ឋអាមេរិក៖ ៦៥,៩ ពាន់លានដុល្លារ (១៤,៧%)

៣. ហុងកុង៖ ៦៣,១ ពាន់លានដុល្លារ (១៤,១%)

៤. ជប៉ុន៖ ២៩,៣ ពាន់លានដុល្លារ (៦,៥%)

៥. សិង្ហបុរី៖ ២៥,៨ ពាន់លានដុល្លារ (៥,៨%)

៦. កូរ៉េខាងត្បូង៖ ២០.២ ពាន់លានដុល្លារ (៤.៥%)

៧. វៀតណាម៖ ១៤ ពាន់លានដុល្លារ (៣,១%)

៨. ម៉ាឡេស៊ី៖ ១៣,៤ ពាន់លានដុល្លារ (៣%)

៩. អាល្លឺម៉ង់៖ ៨,២ ពាន់លានដុល្លារ (១,៨%)

១០. ហូឡង់៖ ៨,១ ពាន់លានដុល្លារ (១,៨%)

១១. ប្រទេសថៃ៖ ៧ពាន់លានដុល្លារ (១.៦%)

១២. ហ្វីលីពីន៖ ៦,១ ពាន់លានដុល្លារ (១,៤%)

១៣. អូស្ត្រាលី៖ ៤,៨ ពាន់លានដុល្លារ (១,១%)

១៤. ប្រទេសឥណ្ឌា៖ ៤.៥ ពាន់លានដុល្លារ (១%)

១៥. ចក្រភពអង់គ្លេស៖ ៤.២ ពាន់លានដុល្លារ (0.៩%)

១៦. ម៉ិកស៊ិក៖ ៣,៨ ពាន់លានដុល្លារ (០,៨%)

១៧. ឥណ្ឌូនេស៊ី៖ ៣.១ ពាន់លានដុល្លារ (0.៧)

១៨. ប្រទេសកាណាដា៖ ៣ ពាន់លានដុល្លារ (0.7%)

១៩. បែលហ្សិក៖ ២.៧ ពាន់លានដុល្លារ (0.៦%)

២០. ប្រទេសអ៊ីតាលី៖ ២.៦ ពាន់លានដុល្លារ (0.៦%)

២១. ប្រេស៊ីល៖ ១.៦៣ ពាន់លានដុល្លារ (0.៤%)

២២. អេស្ប៉ាញ៖ ១,៦២ ពាន់លានដុល្លារ (០,៤%)

២៣. ប្រទេសបារាំង៖ ១,៦ ពាន់លានដុល្លារ (០,៤%)

២៤​. តួកគី៖ ១,៤ ពាន់លានដុល្លារ (០,៣%)

២៥. អេមីរ៉ាត់អារ៉ាប់រួម៖ ១,៤ ពាន់លានដុល្លារ (០,៣%)

គួរជម្រាបផងដែរថា ដៃគូនាំចេញសំខាន់ៗរបស់តៃវ៉ាន់គឺចិនដីគោកនិងហុងកុង (៤០% នៃចំនួនសរុប) ប្រទេសអាស៊ាន (១៨.៣%) សហរដ្ឋអាមេរិក (១២%) អឺរ៉ុប (៩%) និងជប៉ុន (៧%) ។

អត្ថបទដោយ៖ នៅ​ ថាត់សណា

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth