អត្ថបទ >
កំពូលអ្នកលក់
កំុរកស៊ីពីរបីមុខក្នុងពេលតែ១! សេដ្ឋីJack ma បង្ហើបផ្លូវ១ បើចង់ឱ្យអាជីវកម្មជោគជ័យលឿន​

នៅ ហៀង

August 8 2022

262

កាលណាប្រទេសជាតិរីកចម្រើន មនុស្សចូលចិត្តចាយលុយ ដែលបណ្តាលឱ្យជំនួញ រីកដុះដាល ពេញប្រទេស ជាហេតុបង្កើតឱ្យមានការចម្រូងចម្រាសគំនិតមួយចំនួន ខណៈដែលអ្នកទើបរកស៊ីថ្មីៗ យល់ឃើញថា ការរកស៊ីច្រើនមុខល្អ មួយដួល មួយដើរ ប៉ុន្តែបើក្រឡេកមកមើល មហាសេដ្ឋី Jack Ma វិញ បានលើកឡើងថា រកស៊ីតែមួយមុខទើបផ្តោតបានល្អ។ តើសេដ្ឋីមាឌតូចចិត្តធំ កំពុងក្តាប់ជំនួញរាប់ពាន់លានដុល្លាររូបនេះ មានហេតុផលអ្វីខ្លះបានជាគាត់ហ៊ានលើកឡើងបែបនេះ ។

លោកមហាសេដ្ឋី Jack ma តែងតែចងចាំនិងធ្វើការអនុវត្តតាមពាក្យពិសេសរបស់គាត់នៅក្នុងការចាប់ ផ្តើមអាជីកម្ម ក៏ដូចជាសារផ្តាំផ្ញើទៅកាន់អ្នករកស៊ីទាំងឡាយ ដោយពាក្យមួយឃ្លានោះថា "ប្រសិនបើ មានទន្សាយប្រាំបួននៅលើដី បើអ្នកចង់ចាប់បានមួយ សូមផ្តោតលើមួយ"។ ជាការពិតណាស់នៅ ពេលដែលអ្នកដាក់គោលដៅទៅលើទន្សាយតែមួយ អ្នកនឹងមិនបែកអារម្មណ៍ឡើយ ចំណែកឱកាស នៃការចាប់ទន្សាយនោះក៏មានភាគរយច្រើនដែរ បន្ទាប់ពីចាប់បានទន្សាយមួយហើយ អ្នកក៏អាចចាប់បានទន្សាយមួយទៀតដែរ នេះក៏ដោយសារតែអ្នកផ្តោតម្តងមួយៗ ។

ជាក់ស្តែងវាមិនខុសអ្វីពីការបើកអាជីរកម្មនោះទេ បើអ្នកបើកតែមួយ អ្នកមានពេលច្រើនដើម្បីផ្តោត និងថែរក្សាវាឱ្យទទួលបានជោគជ័យ ប៉ុន្តែឧទាហរណ៍ថា អ្នកជាអ្នកលក់អនឡាញ ហើយក្នុងពេល តែមួយនោះអ្នកបង្កើតផេកម្តង៤ ដោយផេកដំបូងសម្រាប់​លក់ឡេ មួយទៀតទឹកអប់ ក្រេម​ និង សម្លៀកបំពាក់ ដោយអ្នកគិតថា បើមួយមិនដើរ មានមួយទៀតយោង តែជាលទ្ធផល គ្មានបាន សូម្បីតែមួយ ព្រោះ​មិនមានពេលគ្រប់គ្រាន់ដើម្បីផ្តោមតែមួយលើការរកស៊ី ។

បន្ថែមពីនេះ មានមនុស្សជាច្រើនផ្សេងៗទៀតឆ្ងល់ថា ចុះហេតុអ្វីបានជាអ្នកមានៗមួយភាគធំរក ស៊ីច្រើនមុខ ហើយនៅតែដំណើរការ? ជាការពិតណាស់ពួកគេរកស៊ីច្រើនមុខមែន ប៉ុន្តែគេមិនមែនធ្វើម្តងក្នុងពេលតែមួយនោះទេ មានន័យថាគេធ្វើឱ្យសម្រេចមួយៗសិន ឆ្អិនជាមួយមុខរបរមួយនឹងរឹងមាំ ទើបបានជាគេឈានជើងទៅចាប់មួយទៀតដោយមិនសូវភ័យព្រួយឡើយ ។

គួរជម្រាបផងដែរថា ខាងលើនេះជាមេរៀនមួយសម្រាប់បងប្អូនដែលជាអ្នករកស៊ីទាំងឡាយ អាច សាកល្បងគិតឡើងវិញនៅក្នុងការរកស៊ី ពោលគឺធ្វើអ្វីមួយត្រូវផ្តោតអោយច្បាស់ ហើយធ្វើតែមួយៗ ឱ្យចេញជាលទ្ធផលសិន ពេលដែលរឹងមាំហើយ យើងមានពេលចាំទៅចាប់ផ្តើមមួយទៀតទើប មិនសូវមានហានីភ័យ ។

អត្ថបទដោយ៖ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth