អត្ថបទ >
កំពូលអ្នកលក់
ចង់រើសទំនិញរាប់ពាន់មុខ មកស្គាល់ម៉ាត១ទឹក៤កន្លែងនៅភ្នំពេញ លក់ធូរថ្លៃហើយ រើសតាមចិត្តទៀត

នៅ ហៀង

August 8 2022

283

ពេលនិយាយដល់ទំនិញមួយទឹកមានបងប្អូនមួយចំនួនប្រហែលជាមិនសូវជាចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែក៏មានបងប្អូនមួយចំនួនទៀតក៏មានការចាប់អារម្មណ៍ខ្លាំង ដោយសារតែពួកគាត់ចង់សន្សំសំចៃ ហើយមួយវិញទៀត ការទិញទំនិញមួយទឹកមិនមែនជារឿងអន់ថោកអ្វីឡើយ វាគ្រាន់តែជាទំនិញដែល យើងមិនបានប្រើមុនគេតែប៉ុណ្ណោះ ។

តួយ៉ាងថ្ងៃនេះយើងនឹងនាំទាំងអស់គ្នាដែលមានតម្រូវការទំនិញមួយទឹកមកពីជប៉ុន មានគុណភាព ថែមទាំងតម្លៃធូរថ្លៃ ដែលក្នុងនោះមានហាងដូចជា សាគូរ៉ា, ToTo, Jingi Japan Newed&outlet Center, និង Happy Japan ជាដើម ដែលកំពុងលក់ទំនិញមួយទឹក និងថ្មីរាប់ពាន់ប្រភេទ ចាប់តាំង ពីគ្រឿងអេឡិចត្រូនិច របស់ប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារឹម សម្លៀកបំពាក់ និងមានជាច្រើនមុខទៀត សម្រាប់បងប្អូនទាំងអស់គ្នាជ្រើសរើស ។

​គួរបញ្ជាក់ផងដែរថា ខាងលើនេះគឺជាម៉ាតដែលមានទីតាំងនៅភ្នំពេញ ហើយទំនិញដែលក្នុងម៉ាតខាងលើ លក់ភាគច្រើនគឺសុទ្ធតែនាំចូលពីប្រទេសជប៉ុន ទាំងគុណភាព និងតម្លៃសមរម្យបំផុត ដូច្នេះសម្រាប់បង ប្អូនដែលមានតម្រូវការទំនិញមួយទឹកៗជាច្រើនជម្រើស អាចទៅមើលដោយផ្ទាល់នៅក្នុងហាងខាងលើ បាន ។

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth